Connect with us

ជីវិតកម្សាន្ដ

វិលមកអាជីពវិញ ង៉ុក ទ្រិញ នៅតែខ្លាំង ទោះជាធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគារ 

បានផុស

នៅ

នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់ Ngoc Trinh (ង៉ុក ទ្រិញ) បានបង្ហោះរូបថតប៊ីគីនីដ៏ទាក់ទាញក្នុងឈុតក្ដៅ​គគុក និង​ស្ទីល​ស្ទីល​ប្លែក ដោយទទួល​បាន​ការ​ចូលចិត្ត​ជិត ២៥,០០០ភ្លាមៗ​ក្នុង​ពេល​ដ៏​ខ្លី។ លើសពីនេះ មតិជាច្រើនបានសម្តែងការរំភើបចិត្តចំពោះការវិលត្រលប់របស់តារាម៉ូដែលវៀតណាម មកកាន់អាជីពចាស់សារជាថ្មី។

ចាប់តាំងពីមានរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ តារាម៉ូដែលវ័យ៣៥ឆ្នាំ បានធ្វើការផ្លាស់ប្តូរសំខាន់ៗជាច្រើនក្នុងរបៀបបង្កើតរូបភាពផ្ទាល់ខ្លួនរបស់នាងទៅកាន់អ្នកគាំទ្រ។ បើកាលពីមុន រូបនាងតែងតែបង្ហាញរូបភាពឈុតក្នុងដ៏គួរឲ្យភ្ញាក់ផ្អើលើ។ ដូច្នេះរូបភាពនៃម្ចាស់ក្សត្រីនៃខោងាវទ្រនាប់បានវិលត្រឡប់មកវិញភ្លាមៗ ក្រោយបាត់វ​ត្តមាននាងអស់រយៈកាលជាយូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះទៀតដែរ ង៉ុក ទ្រីញ បានធ្វើការចែករំលែកថា “នៅមានអ្នកហៅខ្ញុំថាម្ចាស់ក្សត្រីនៃខោងាវទ្រនាប់ទៀតទេ ប៉ុន្តែហាក់បីដូចជាយូរបន្តិចហើយ ដែលខ្ញុំខានយកគំនិតស៊ិចស៊ីបែបនេះមកបង្ហាញអ្នកគ្រប់គ្នា ពេលខ្លះខ្ញុំនឹកវា ប៉ុន្តែពេលខ្លះខ្ញុំក៏ចូលចិត្តស្ទីលបែបហ្នឹងដដែល។

យ៉ាងណាក៏ដោយ បន្ទាប់ពីជួបរឿងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ង៉ុក ទ្រិញ បានប្រែក្លាយពីរូបភាពស៊ិចស៊ីចម្រូងចម្រាស ទៅជាស្ទីលសុភាព និងចាស់ទុំជាងមុនគួរឲ្យភ្ញាក់ផ្អើលបំផុត។ នៅលើទំព័រផ្ទាល់ខ្លួន ជារឿយៗនាងតែងចែករំលែកគំនិតយ៉ាងជ្រាលជ្រៅអំពីជីវិត ជាពិសេសទស្សនៈផ្ទាល់ខ្លួនអំពីជីវិតឯករាជ្យភាព និងកម្លាំងរបស់ស្ត្រីសម័យទំនើប។ ការ​បង្ហោះ​របស់​នាង​ទទួល​បាន​ការ​អាណិត និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន។

ការផ្លាស់ប្តូរនេះមិនត្រឹមតែជួយឲ្យតារាស្រីវៀតណាមទទួលបានក្តីអាណិតអាសូរពីទស្សនិកជនឡើងវិញជាបណ្តើរៗប៉ុណ្ណោះទេ ថែមទាំងបានកសាងឡើងវិញនូវរូបភាពនៃង៉ុក ទ្រិញ ដែលមានការប្រុងប្រយ័ត្ន និងល្អជាងមុនទៀត។​ ពីមុនឲ្យតែពេលណាដែលនាងបង្ហោះរូបភាព ជំនន់នែការរិះគន់មកជាហូរហែរ ប៉ុន្តែឥឡូវនេះនាងដឹងពីរបៀបរក្សាចម្ងាយរបស់នាង​ហើយនៅឲ្យឆ្ងាយពីជម្លោះដែលមិនចាំបាច់។

ង៉ុក ទ្រិញ បានចាប់ផ្តើមអាជីពជាតារាម៉ូដែលនៅអាយុ ១៦ ឆ្នាំ ពេលដែលនាងបានចូលរួមក្នុងការប្រលងកំពូលតារាម៉ូដែលវៀតណាមឆ្នាំ ២០០៥ ហើយបានឈានដល់កំពូលទាំង១០ ។ បន្ទាប់មកនាងបានចូលបម្រើការងារជាមួយថៅកែក្រុមហ៊ុន Vu Khac Tiep ហើយកាន់តែល្បីល្បាញ។ ង៉ុក ទ្រិញ ទាក់ទាញជាមួយនឹងមុខដ៏ស្រស់ស្អាត ស្បែកសដូចចានប៉សឺឡែន និងស្ទីលស្លៀកពាក់ស៊ិចស៊ីខ្លាំង។

ក្រៅពីការដើរបង្ហាញម៉ូដ តារាស្រីរូបនេះក៏បានឈ្នះពានរង្វាន់ជាច្រើនក្នុងកម្មវិធីប្រកួតសម្រស់ផងដែរ ដូចជាពានរង្វាន់ សម្រស់ថតរូប នៅ Miss Jewelry 2007 និង Miss Vietnam International 2011 ដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក)។ យ៉ាង​ណា​មិញ រូបភាព​ដែល​ទស្សនិកជន​ចងចាំ​រូបនាងយ៉ាង​ខ្លាំង​បំផុត​នោះ​គឺ​ចំណង​ជើង​ថា រាជនី​ឈុត​ក្នុង​ឈុត​ដ៏សិចស៊ីបំផុត។

គួររម្លឹកថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ តារាសិចស៊ី Ngoc Trinh បានប្រព្រឹត្តបទល្មើសច្បាប់សាធារណៈដោយបង្ហោះម៉ូតូធំ ហើយផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅលើអ៊ីនធឺណិតឲ្យមនុស្សរាប់លានអ្នកទស្សនា។ នាងត្រូវប៉ូលិសឃាត់ខ្លួននិងឃុំនាងទុករហូតដល់ថ្ងៃកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ទើបតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារ៉ាម៉ូដែលស៊ិចស៊ី វៀតណាម ដែលកាត់ទោសជាប់ពន្ធនាគារកក្រើកប្រទេស មានជីវិតតស៊ូខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម