ជីវិតកម្សាន្ដ
សុគន្ធ និសា ត្រៀមចេញបទថ្មីអន្ទងចិត្តអ្នកគាំទ្រ ក្រោយសង្ស័យចាកចេញពីហង្សមាសជាលើកទី២
តារាចម្រៀងសំនៀងផ្អែមអ្នកនាង សុគន្ធ និសា ក្រោយស្ងប់ស្ងាត់មួយរយៈពីការចេញបទចម្រៀងដើម្បីបំពេអារម្មណ៍ទស្សនិកជនអ្នកគាំទ្រ ស្រាប់តែកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានប្រកាសត្រៀមចេញបទចម្រៀងថ្មី នៅដើមខែក្រោយនេះ។

ប្រាកដណាស់អ្នកនាង សុគន្ធ និសា បន្ទាប់ពីបាត់វត្តមានមួយរយ:ពេលកន្លងមក ធ្លាប់មានការសង្ស័យថាតារាស្រីរូបនេះទំនងអាចចាកចេញពីទ្រនំចាស់ផលិតកម្មហង្សមាស ដែលធ្លាប់ជ្រកកោនសាងកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយ:ពេលយូរឆ្នាំទើបបានជានាងគ្មានបទចម្រៀងប្រជែងលើទីផ្សាដូចតារារួមទ្រនំដទៃទៀត។
ទោះបីជាយ៉ាងក៏គ្មានប្រភពច្បាស់លាស់ណាមួយ ធ្លាប់បានបញ្ជាក់ឲ្យដឹងទេថា សុគន្ធ និសា មានចេតនារលាស់ខ្លួនចេញពីហង្សមាសឡើយ ខណ:ដែលដំណឹងនៃចាកចេញពីហង្សមាសជាលើកទី២នោះ សាមុីខ្លួននិសា ក៏នៅរក្សាភាពស្ងៀមស្ងាត់មិនបានចេញមុខបំភ្លឺនៅឡើយទេ។
ដោយឡែករឿងដែលអ្នកគាំទ្រនិងអ្នកសិល្ប:ចាប់អារម្មណ៍នាពេលនេះ គឺ សុគន្ធ និសា បានទម្លាយថា ខ្លួនមា នបទចម្រៀងថ្មីត្រៀមនឹងចេញនៅដើមខែវិច្ឆិកាឆាប់ៗខាងមុខនេះ។ ជាក់ស្តែងតាមរយៈសារបង្ហោះភ្ជាប់ចំណងជើងបទ ចម្រៀងថ្មី “ពេលខ្ញុំដួលអ្នកនៅឯណា” សុគន្ធ និសា បានបញ្ជាប់ពីអត្ថន័យបទចម្រៀងថា ពេលនេះទើបខ្ញុំដឹងថា អ្នកណាបោះបង់យើងមិនសំខាន់សំខាន់មិនបោះបង់ខ្លួនឯង។

គួរជម្រាបដែរថា អ្នកនាង សុគន្ធ និសា ត្រូវបានគេមើ លឃើញថានាងក៏ជាតារាចម្រៀងស្រីដែលមានទឹកដមសំនៀងស្រទន់មានមនោសញ្ចេតផងដែរ។ សុគន្ធ និសា រហូតមកដល់ពេលនេះ គឺជាតារាស្រីស្ថិតក្នុងចំណោមតារាលំដាប់ជួរមុខរបស់កម្ពុជាផងដែរ។ គេចាំបានថា សុគន្ធ និសា ធ្លាប់ចូលច្រៀងនៅហង្សមាសលើកទី១ កាលពីឆ្នាំ២០០៧ និងបានដើរចេញនៅឆ្នាំ២០១២ ចូលផលិតកម្មថោន ហើយនៅឆ្នាំ២០១៦ តារាចម្រៀងរូបនេះ ក៏វិលមកហង្សមាសវិញលើកទី២៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២៣ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ