Connect with us

ជីវិតកម្សាន្ដ

Liam Payne មានជីវិតកំសត់ជាងគេ ចាប់តាំងពីបង្កើត​ក្រុម One Direction រហូតថ្ងៃបាត់បង់ជីវិត

បានផុស

នៅ

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានរាយការណ៍ក្នុងពេលដំណាលគ្នាអំពីករណីរបស់តារាចម្រៀងប្រុស Liam Payne អតីត​សមាជិក​ក្រុម One Direction បានទទួលមរណភាពក្នុងអាយុ ៣១ឆ្នាំ ដោយសារការធ្លាក់ពីលើយ៉រសណ្ឋាគារនៅប្រទេសអាហ្សង់ទីន។ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​​បណ្តាល​ឲ្យ​តារាចម្រៀង​ប្រុស​រង​របួសធ្ងន់ និង​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុតែម្ដង។

យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុដល់ថ្នាក់បាត់បងជីវិតលើតារាប្រុសរូបនេះភ្លាម ទស្សនិកជនជាច្រើនមានការសោកស្ដាយជាពន់ពេកនូវតារាចម្រៀងប្រុសអង់គ្លេសដ៏មានទេព​កោសល្យ​ និងពេញដោយសមត្ថភាព។ ជាពិសេសទាក់ទិននឹងជីវិតដ៏កំសត់កាលពីកុមារភាព។

Liam Payne កើតក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែជាអកុសលលោកបានកើតមុនបីសប្តាហ៍ ហើយទទួលរងបញ្ហាសុខភាពជាច្រើននៅពេលទារក។ គាត់បានចំណាយពេល ៤ ឆ្នាំដំបូងនៃជីវិតនៅក្នុង និងក្រៅមន្ទីរពេទ្យ ដោយត្រូវការការធ្វើតេស្តជាប្រចាំ។ ទីបំផុត គ្រូពេទ្យ​បាន​សម្គាល់​ឃើញ​ក្រលៀន​មួយ​របស់គាត់​មាន​ស្លាកស្នាម និង​មិន​ដំណើរការ​។ ដើម្បីជួយទប់ទល់នឹងការឈឺចាប់ Liam ត្រូវការការចាក់ចំនួន ៣២ នៅលើដៃរបស់គាត់ជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ ២០១២ Liam បានរកឃើញថា ក្រលៀនរបស់គាត់បានដំណើរការពេញលេញម្តងទៀតដូចគេឯងដែរ។

តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអង់គ្លេសដ៏ល្បីល្បាញ និងជាតារាចម្រៀងសំខាន់នៃក្រុមរូបនេះធ្លាប់ប្រលងក្នុងកម្មវិធី The X Factor ដល់ទៅ២ដងឯណោះទម្រាំបានក្លាយជាសមាជិក​ One Direction។ លើកទី១ ក្នុងឆ្នាំក្នុងឆ្នាំ ២០០៨ ក្នុងអាយុ១៤ ឆ្នាំ គាត់​ត្រូវ​ចៅក្រមដាក់ពិន្ទុថានៅកេ្មងពេក ហើយស្នើឲ្យមកប្រកួត២ឆ្នាំក្រោយ។ ក្នុងឆ្នាំ ២០១០ ទើបលោកបានប្រកួតប្រជែងម្ដងទៀតក្នុងរដូវកាលទី៧​ ក្នុងនាមជាក្រុម One Direction​ ដោយជាប់​ចំណាត់ថ្នាក់​ទី​៣​ ហើយបានបន្តចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Syco Music របស់ Simon Cowell និងបានចេញអាល់ប៊ុមដែលលក់ដាច់បំផុតចំនួន៥ នៅចន្លោះឆ្នាំ ២០១១ និង ២០១៥ ។ បន្ទាប់ពីនោះមក ពួកគេបានចេញបទចម្រៀង និង MV ជាបន្តបន្ទាប់ ដែលចាត់ទុកថាជាបទល្បីនៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោក ដូចជា What Makes You Beautiful, One Thing, Drag Me Down, Steal My Girl។

ទោះយ៉ាងណាក៏ដោយ ជារឿងសោកស្ដាយបំផុតសម្រាប់អ្នកគាំទ្រពួកគេនៅឆ្នាំ ២០១៦ ក្រុមនេះបានរំសាយ ហើយសមាជិកម្នាក់ៗបានសម្រេចធ្វើដំណើរជាតន្រ្តីតែម្នាក់ឯងក្នុងគម្រោងផ្សេងៗគ្នា រួមទាំងអាជីព​ជា​តារា​ចម្រៀង​ទោលផងដែរ។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលឆ្នាំ ២០១៩ Liam Pay បានចែករំលែកថា គាត់បានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ដោយសារតែគាត់មិនមានជីវិតផ្ទាល់ខ្លួន ហើយស្ថិតនៅក្រោមសម្ពាធខ្លាំងពេកក្នុងការស្វែងរកកិត្តិនាមដូចតារាចម្រៀងផ្សេងទៀត។

ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនតារាចម្រៀងវ័យ៣១ឆ្នាំធ្លាប់មានទំនាក់ទំនងដ៏ស្រស់ស្អាត ប៉ុន្តែបែរជាជួបរឿងនូវសោកសៅជាមួយ Cheryl Cole ។ ស្នេហារវាង Cheryl Cole និងអតីតសមាជិក One Direction ធ្លាប់ត្រូវបានចាត់ទុកថាជារឿងនិទានពិតៗ។ Liam Payne គឺជាអ្នកគាំទ្រម្នាក់ដែលស្រលាញ់ Cheryl Cole តាំងពីគាត់នៅក្មេងម្ល៉េះ។ អ្នកទាំងពីរបានជួបគ្នាដំបូងនៅ The X Factor ក្នុងឆ្នាំ២០០៨។ នៅពេលនោះ Cheryl គឺជាភរិយារបស់តារាបាល់ទាត់ Ashley Cole ។

នៅកំឡុងពេល ៧ឆ្នាំក្រោយមក ពួកគេបានជួបជុំគ្នាម្តងទៀតនៅ The X Factor ដដែល។ Liam កាលណោះគាត់មានអាយុ ២១ ឆ្នាំ​ ដែល​ជា​សមាជិក​ក្រុម​ចម្រៀង​ល្បី One Direction ហើយ Cheryl Cole បានលែងលះគ្នាពីរដង ជាមួយអតីតស្វាមី ។ នៅពេលដែលនាងបានជួប Liam ម្តងទៀត Cheryl ស្ថិតក្នុងដំណាក់កាលនៃការធ្លាក់ទឹកចិត្ត ដោយសារតែអាពាហ៍ពិពាហ៍លើកទីពីររបស់នាងជាមួយអ្នកជំនួញជនជាតិបារាំង Fernandez-Versini បានបែកបាក់គ្នាដោយសារតែរស់នៅមិនចុះសម្រុង។

នៅដើមខែមករាឆ្នាំ ២០១៦ Liam Payne បានប្រកាសទំនាក់ទំនងរបស់ពួកគេដោយបង្ហោះរូបសាក់នៃផ្កាកុលាបចំនួនបីនៅលើដៃរបស់គាត់។ នេះក៏ជាស្នាមសាក់នៅលើគូទរបស់ Cheryl Cole ផងដែរ។ មួយខែក្រោយមក អ្នកទាំងពីរបានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នានៅក្នុងកម្មវិធីកម្សាន្តជាច្រើន។ Instagram របស់ Liam ពោរពេញទៅដោយរូបភាពផ្អែមល្ហែមជាមួយមិត្តស្រី

បន្ទាប់ពីបែកគ្នាពី One Direction, Liam Payne បានបង្កើតអាជីពទោលដ៏ជោគជ័យមិនធ្លាប់មាន​ ដោយអាចរកប្រាក់ចំណូល​ពី​អាជីព​សិល្បៈ​របស់​ខ្លួន​បានប្រហែល ៧០​លានដុល្លារ។ ជីវិត​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​កាន់​តែមានសុភមង្គលនៅពេល Cheryl Cole សម្រាល​បាន​កូន​ប្រុស​ដំបូង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៧។​ ប៉ុន្តែជីវិតដ៏មានក្ដីសុខនេះមិនបានយូរឡើយ បន្ទាប់ពីភរិយាសម្រាលកូនរួច គេស្រាប់តែលេចឮនូវពាក្យចចាមអារ៉ាមអំពីការបែកគ្នារបស់ទាំងពីរភ្លាមៗ ហើយនៅខែកក្កដា ឆ្នាំ២០១៨ គូស្នេហ៍មួយគូនេះ បានប្រកាសជាផ្លូវការអំពីការបែកគ្នារបស់ពួកគេ។

យ៉ាងណាមិញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ តារាចម្រៀងប្រុស Liam Payne ត្រូវគេប្រទះឃើញស្លាប់នៅខាងក្រៅសណ្ឋាគារក្នុងទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន បន្ទាប់ពីធ្លាក់ពីលើឡៅតឿ​បន្ទប់ជាន់ទី៣។​ ប៉ូលិសថែមទាំងបញ្ចាក់ទៀតថា មុនពេលធ្លាក់ស្លាប់លោកកំពុង​តែ​ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹងយ៉ាងជោគជាំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីត​សមាជិក​ក្រុម One Direction បាន​បាត់បង់ជីវិត ក្រោយ​ធ្លាក់​ពី​លើ​សណ្ឋាគារ​ជាន់​ទី​៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម