Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ Bruno Mars ខមិនថា Rose ព្យាយាមថើបលោក

បានផុស

នៅ

កាលពីពេលថ្មីៗនេះ Rosé បានបង្ហោះរូបភាពមួយសន្លឹកជាមួយតារាចម្រៀងប្រុស ដ៏ល្បីល្បាញ Bruno Mars ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ចំពោះអ្នកគាំទ្រ នាំគ្នារងចាំបទថ្មី ដែលជាការសហការរបស់អ្នកទាំងពីរ។ នៅក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា យប់ដែលនាងបានបង្រៀន Bruno ពីហ្គេមផឹកស្រារបស់កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែជ្រួលទៀតនោះគឺ Bruno បានចូលទៅខមិននៅពីក្រោមរូបនោះថា “​ពិតជាសប្បាយណាស់! ចាំពេលដែលអ្នកព្យាយាមថេីបខ្ញុំអត់? វាពិតជាចម្លែក។ តែក្រៅពីហ្នឹង រូបនេះអ៊េមណាស់”។ បន្ទាប់មក Rosé ក៏បានតបខមិនវិញថាឲ្យ Bruno ដកសម្ដីហ្នឹងចេញ ពុំនោះទេ នាងមិនព្រមចេញចម្រៀងជាមួយទេ។

មិនតែប៉ុណ្នោះ បើតាមមើលការតបខមិនទៅមករបស់អ្នកទាំងពីរ ហាក់បីដូចជាមានភាពស្និតស្នាលមែនទែន ហើយអ្នកគាំទ្រពិតជារំភើបនៅពេលឃើញ Rosé និយាយលេងសើចជាមួយតារាប្រុសបែបនេះ។ លើសពីនោះ Bruno ក៏បានបង្ហោះរូបមួយសន្លឹករបស់លោក ហើយនឹងសមាជិក Blackpink រូបនេះផងដែរ។

ដោយបានសរសេរខេបសិនថា “នេះគឺខ្ញុំព្យាយាមរស់យ៉ាងលំបាក ក្រោយពី Rosé ណែនាំខ្ញុំអោយលេងហ្គេមផឹកមួយរបស់កូរ៉េ ហេីយធ្វេីឲ្យខ្ញុំ Saucy (ចូលចិត្តនិយាយផ្តេសផ្តាសតែក្នុងន័យកំប្លែង)។ បន្តិចក្រោយមកនាងបានព្យាយាមថេីបខ្ញុំ ហេីយខ្ញុំក៏សួរថា “វ៉ូ Rosie! តេីនេះជាផ្នែកអ្វីនៃហ្គេម?” ហេីយនាងក៏និយាយថា “ខ្ញុំលែងលេងហ្គេមជាមួយឯងហេីយក្មេងប្រុសតូច! Rosie ធំគឺកំពុងនិយាយពី BIDNESS! (មុខរបរទុច្ចរិត)” ខ្ញុំក៏តបវិញទាំងញ័រខ្លួន “ឈប់ទៅ Rosie ខ្ញុំខ្លាច!” ប៉ុន្តែក្រៅពីហ្នឹង វាគឺជារាត្រីដ៏សុខសាន្តមួយ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម