ជីវិតកម្សាន្ដ
របរអ្វីក៏មិនកាក់កប! តា ចេក ធ្លាក់ខ្លួនអង្គុយលក់ខ្យងនិងបន្លែតាមចិញ្ចើមផ្លូវ ដើម្បីក្រពះ
តារាកំប្លែងជើងចាស់មានឈ្មោះដើម ឈុំ ប៊ុនឈឿន ហៅ តាចេក បានធ្វើឲ្យទស្សនិកជននិង អ្នកគាំទ្រកាន់តែមានក្តីអាណិតអាសូរថែមទៀត ក្រោយឃើញទិដ្ឋភាព តារាកំប្លែងជើងចាស់រូបនេះកំពុងអង្គុយលក់ខ្យងនិងបន្លែបន្តិចបន្តូចនៅក្រោមស្ពានមួយកន្លែង នាទឹកដីស្រុកពារាំងខេត្តព្រៃវែង។


តាមរយៈការផ្តល់សម្ភាសដល់កម្ពុជាថ្មីនាព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៤នេះ តារាកំប្លែង តាចេក បានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃនេះគាត់បានផ្លាស់ប្តូរទីតាំងមកលក់បន្លែ និងខ្យង នៅក្រោមស្ពាននៃផ្សារកំពង់ពិលពារាំង ដែលជាទឹកដីកំណើតខាងប្រពន្ធ។តា ចេក បានបញ្ជាក់ថា រាល់ថ្ងៃនេះសម្រាប់ជីវភាពប្រចាំថ្ងៃរបស់គាត់ធ្លាក់ដល់កម្រិតសូន្យ ខណ:អាជីពសិល្ប:ក៏បាត់បង់រីឯការរកស៊ីក៏មិនសូវកាក់កប។
លោកតា ចេកបាននិយាយទៀតថាគាត់បានខិតខំប្រឹងណាស់ដែរ តែការរកស៊ីកន្លង ហាក់មិនមានភាពរីកចម្រើនទេដោយពេលខ្លះក៏ខាត់អស់ទាំងដើមទុនទៀតផង។ ជាក់ស្តែងកាលពីអំឡុងពេលលក់ទុរេននៅឯគីរីរម្យ គាត់បានលង់ខ្លួនខាត់អស់លុយពីខ្លួនតែម្តង។ តាចេក បន្តថា បច្ចុប្បន្នលោកតាមានតែខំបន្តដើម្បីក្រពះ ទោះបានតិចឬច្រើនក៏ដោយ។

អតីតតារាកំប្លែងរូបនេះ បានឲ្យដឹងទៀតថា សម្រាប់ការលក់បន្លែនិងខ្យងនៅខាងផ្សារកំពង់ពិលរាល់ថ្ងៃ គឺចំណេញបានតិចតូច ១ថ្ងៃអាចរកបាន៣ម៉ឺន ទៅ៤ម៉ឺនរៀន ប៉ុណ្ណោះ ខណៈថ្ងៃខ្លះក៏ខាតចូលដើមព្រោះលក់មិនសូវដាច់ដោយសារមេឃភ្លៀង។ ចំពោះដើមទុន គាត់បញ្ជាក់ថា គឺយកលុយរាប់ (ខ្ចីគេ) ដើម្បីយកមកទិញបន្លែទៅលក់បន្តនៅផ្សារ។
យ៉ាងណាមិញលោកតាចេក បានបន្ថែមថា បច្ចុប្បលោកមានការខ្វះខាតស្ទើររកព្រឹកខ្វះល្ងាចក៏មានផងដែរចំណែកឯផ្ទះដែលកំពុងរស់នៅឯស្រុកពារាំងខេត្តព្រៃវែង គឺជាផ្ទះរបស់ប្អូនថ្លៃខាងប្រពន្ធដែលគេឲ្យស្នាក់ នៅបណ្តោះអាសន្នព្រោះម្ចាស់គេចេញទៅរកស៊ីគ្មានអ្នកនៅ។លោកតា ចេក ក៏បានស្នើអ្នកសិល្ប:បើមាន ការងារធ្វើជួយហៅលោកទៅសម្តែងផងដើម្បីបានលុយដោះស្រាយជីវភាពនិងចិញ្ចឹមជីវិត៕ អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត