ជីវិតកម្សាន្ដ
Kanye ទុក Bianca ត្រឹមជាទាសករផ្លូវភេទ ខណៈស្វាមីក៏មានទ្រព្យសម្បត្តិលើសនាង៤០០ដងឯណោះ
ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងអាស្រូវរវាង Kanye West និងភរិយាតារាម៉ូដែល Bianca Censori កំពុងធ្វើឲ្យមហាជនទូទាំងពិភពលោកភ្ញាក់ផ្អើល។ ជាពិសេសទាក់ទិនការស៊ូទ្រាំឈឺចាប់ជាច្រើនពីស្វាមី កំពុងធ្វើឲ្យវិស័យសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អតីតជំនួយការរបស់ Kanye West គឺ Lauren Pisciotta បានដាក់ពាក្យបណ្តឹងចោទប្រកាន់បុរសរ៉េបពីបទបៀតបៀន និងចាប់រំលោភនាង ខណៈដែលនាងកំពុងធ្វើការឲ្យគាត់។ លើសពីនេះ បុគ្គលដដែលក៏បានបង្ហាញផងដែរថា ក្នុងអំឡុងពេលរៀបការ តារាម៉ូដែលស្រី Bianca Censori ត្រូវបានគេចាត់ទុកត្រឹមតែទាសករផ្លូវភេទ ដែលគ្រប់គ្រងដោយ Kanye West។ តារារ៉េបប្រុសរូបនេះក៏ចង់គ្រប់គ្រងប្រពន្ធរបស់ខ្លួនខ្លាំងណាស់ រហូតជួលអ្នកស៊ើបអង្កេតឲ្យតាមនាង ខណៈដែលរូបសម្រស់នេះបានត្រឡប់ទៅអូស្ត្រាលីដើម្បីសួរសុខទុក្ខសាច់ញាតិតែប៉ុណ្ណោះ។
ទន្ទឹមនោះទៀតដែរ នៅមុនពេលដែលអ្នកទាំងពីរមិនទាន់រៀបការ Kanye បានផ្ញើសារម្តងហើយម្តងទៀតក្នុងន័យគំរាមកំហែង Bianca ប៉ុន្តែនាងនៅតែទទួលយកដើម្បីឆ្លើយតប ព្រោះនាងខ្លាចបាត់បង់ការងារ។ នេះបង្ហាញថាតារាម៉ូដែលស្រីពឹងផ្អែកទាំងស្រុងលើទំនាក់ទំនងរបស់នាង ជាមួយនឹងតារារ៉េបប្រុសដែលកើតក្នុងឆ្នាំ ១៩៧៧។

យោងតាម Celebrity Net Worth តារាម៉ូដែល Bianca មានទ្រព្យសម្បត្តិតិចតួចត្រឹមតែ១លានដុល្លារ ប៉ុណ្ណោះ។ ចំណែកឯស្វាមីមានទ្រព្យសម្បត្តិច្រើនជាងនាងដល់ទៅ៤០០ ដង។ នេះបង្ហាញពីភាពខុសគ្នានៃហិរញ្ញវត្ថុ និងស្ថានភាពសង្គមរវាងនាងនិងស្វាមី។
Bianca Censori កើតនៅឆ្នាំ ១៩៩៥ នៅប្រទេសអូស្ត្រាលី។ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១២ នាងបានទទួលការអប់រំនៅវិទ្យាល័យ Carey Baptist Grammar ។ បន្ទាប់មក Censori បានសិក្សានៅសាកលវិទ្យាល័យ Melbourne ជាកន្លែងដែលនាងទទួលបានបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មក្នុងឆ្នាំ ២០១៧។ នាងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្ថាបត្យកម្មនៅសាលាដដែលក្នុងឆ្នាំ ២០២០។
នៅចុងឆ្នាំ ២០២០ Censori បានផ្លាស់ទៅទីក្រុង Los Angeles រដ្ឋ California ដើម្បីធ្វើការជាអ្នករចនាស្ថាបត្យកម្មនៅ YEEZY ដែលជាក្រុមហ៊ុនម៉ូដរបស់តារារ៉េប Kanye West ។ មិនយូរប៉ុន្មាននាងបានក្លាយជាប្រធានផ្នែករចនារបស់ក្រុមហ៊ុន។ នៅឆ្នាំ ២០២៣ តារាម៉ូដែលស្រី និងម្ចាស់ម៉ាក YEEZY នឹងរៀបចំពិធីមង្គលការមិនយូរប៉ុន្មានបន្ទាប់ពី Kanye បានលែងលះជាមួយ Kim Kardashian ។ ទោះជាយ៉ាងណាក៏ដោយ មិនមានការចងផ្លូវច្បាប់រវាង Kanye និង Censori ទេ ដោយសារតែអ្នកទាំងពីរមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ។
បើនិយាយពីរូបរាងវិញ Censori តែងតែត្រូវគេចំអកថាជាច្បាប់ចម្លងពីអតីតភរិយារបស់ Kanye ។ តារាម៉ូដែលស្រីល្បីឈ្មោះរូបនេះ ក៏បានបង្ករឿងចម្រូងចម្រាសជាច្រើនដងផងដែរ ជាមួយនឹងសម្លៀកបំពាក់ដែលឆ្គាំឆ្គងពេលដើរតាមផ្លូវ ។ មានពេលមួយ នាងថែមទាំងធ្វើឲ្យមនុស្សជាច្រើនមានការខឹងសម្បារ នៅពេលដែលនាងលួងលោមស្វាមីរបស់នាង នៅលើទូកសាធារណៈ ក្នុងប្រទេសអ៊ីតាលីដូចជាខ្ញុំបម្រើគេម្នាក់ដែលមិនមែនគេចាត់នាងដូចភរិយាទូទៅ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Liam Payne មានជីវិតកំសត់ជាងគេ ចាប់តាំងពីបង្កើតក្រុម One Direction រហូតថ្ងៃបាត់បង់ជីវិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ