ជីវិតកម្សាន្ដ
តុលាការថៃបញ្ចាក់មូលហេតុ ដែលតារា៣រូបរួមទាំងជនសង្ស័យផ្សេងទៀត មិនអាចធានាឲ្យនៅក្រៅឃុំ
តុលាការព្រហ្មទណ្ឌនៃប្រទេសថៃបានបញ្ចាក់ថា ចំពោះជនសង្ស័យចំនួន១៧នាក់ ក្នុងសំណុំក្ដី The Icon Group ជាពិសេសក្រុមនាយកប្រតិបត្តិ ឬ Boss រួមមាន Sam, Min, និង Kan ដែលព្យាយាមដំកល់ប្រាក់ គឺមិនអនុញ្ញាតឲ្យនៅក្រៅឃុំ ដោយបារម្ភថាខ្លាចមានភាពរញ៉េរញ៉ៃជាមួយភស្តុតាង ឬអាចរត់គេចខ្លួនក្នុងពេលដែលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់។
បន្ទាប់ពីតុលាការបានពិចារណាលើសំណើនេះ នៅក្រោយការសួរនាំជនជាប់ចោទមិនបានជំទាស់នឹងការឃុំខ្លួនទេ ទើបអនុញ្ញាតឲ្យឃុំខ្លួនជនត្រូវចោទពីលេខ ១ ដល់លេខ១៧ តាមសំណើរបស់មន្ត្រីសាកសួរ។ ប៉ុន្តែនៅក្នុងការស៊ើបអង្កេត ជនជាប់ចោទទាំងអស់បានបដិសេធរាល់ការចោទប្រកាន់។
ទន្ទឹមនោះទៀត តារាសម្ដែងនិងជាពិធីករចំនួន៣រូប រួមមាន Sam Yuranan , Min Peachaya និង Kan Kantathaworn ដែលជាជនជាប់ចោទលេខ ១៥ ដល់ ១៧ រៀងៗខ្លួន បានដាក់ពាក្យបណ្តឹងទាមទារដំកល់ប្រាក់ក្នុងម្នាក់ៗចំនួន ២លានបាត ដើម្បីស្នើសុំដោះលែងបណ្តោះអាសន្ន ឬសំណើរសុំនៅក្រៅឃុំក្នុងដំណើរការនីតិវិធីច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការបានពិចារណាលើភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ និងកាលៈទេសៈនៃសំណុំរឿង។សកម្មភាពរបស់ជនជាប់ចោទលេខ ១៥, ១៦, និង ១៧ ត្រូវបានកំណត់លក្ខណៈដោយការបែងចែកតួនាទីជាប្រព័ន្ធដែលករណីនេះមានភាពស្មុគស្មាញខ្លាំង និងប៉ះពាល់ដល់សង្គមជាទ្រង់ទ្រាយធំ។ ហេតុដូច្នោះហើយ សំណើរបស់អ្នកទាំង៣ ត្រូវបានច្រានចោលភ្លាមៗ។
លើសពីនេះទៀតដែរ មន្ត្រីស៊ើបអង្កេតនិងជនរងគ្រោះជាច្រើននាក់ បានជំទាស់នឹងការដោះលែងជនសង្ស័យទាំង៣រូបជាបណ្ដោះអាសន្ន។ ពួកគេបានលើកឡើងថា ករណីមួយនេះកំពុងតែស្ថិតក្នុងការចាប់អារម្មណ៍របស់សាធារណជន ប្រសិនបើការដោះលែងត្រូវបានអនុញ្ញាត មានហេតុផលដែលគេជឿថា ជនជាប់ចោទលេខ ១៥, ១៦, ១៧ នឹងគេចខ្លួនហើយលួចបំផ្លាញភស្តុតាងឬអាចធ្វើអ្វីបានតាមចិត្ត ដែលអាចប៉ះពាល់ដល់ការស្វែងរកការពិតក្នុងសំណុំរឿងក្ដី។
យ៉ាងណាមិញ ចាប់តាំងពីរឿងក្ដីបោកប្រាស់បាននិងកំពុងកក្រើកក្នុងប្រទេសថៃ បច្ចុប្បន្ននេះជនសង្ស័យទាំង១៧នាក់ ត្រូវគេបែងចែកផ្សេងៗគ្នា ដោយបុរសនឹងត្រូវបញ្ជូនទៅពន្ធនាគារបាងកក។ ចំណែកស្ត្រីជាប់ចោទនឹងត្រូវបញ្ជូនទៅមណ្ឌលអប់រំកែប្រែស្ត្រីកណ្តាល។ ដោយឡែក ចំពោះមេខ្លោងធំគឺលោក Paul Waratanaphon នាពេលនេះប៉ូលិសកំពុងបន្តការស៊ើបអង្កេតដែលមិនទាន់បញ្ចប់នូវឡើយទេ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីយ៉ាងតឹងរ៉ឹងបំផុត។
គួររម្លឹកដែរថា នេះក៏មិនមែនជារឿងចម្លែកទេក្នុងប្រទេសថៃ ជុំវិញករណីឆបោកសាធារណៈ។ កាលពីឆ្នាំមុន គម្រោង Forex-3D បានបោកបញ្ឆោតមនុស្សរាប់ពាន់នាក់ឲ្យចូលរួមវិនិយោគជួញដូររូបិយប័ណ្ណបរទេសក្លែងក្លាយ ដែលកាលណោះឈានដល់ចាប់ខ្លួនតារាស្រី Pinky Savika រួមទាំងម្ដាយ និងប្អូនប្រុសរបស់នាងដាក់ពន្ធធនាគារ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃាត់ខ្លួនមនុស្ស១៨នាក់ជាថៅកែ Icon Group រួមទាំងតារាថៃ ៣ ដួងជាមេខ្លោងធំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ