ជីវិតកម្សាន្ដ
J-Hope ជាសមាជិកទី២ ដែលបញ្ចប់កាព្វកិច្ចយោធាចប់សព្វគ្រប់
ក្រោយពីបំរើយោធាអស់រយៈពេល១៨ខែ ដែលចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៣ J-Hope សមាជិកក្រុម BTS បានបញ្ចប់កាព្វកិច្ចចប់សព្វគ្រប់ ខណៈដែលលោកគឺជាសមាជិកទីពីរក្នុងជួរយោធា បន្ទាប់ពី Jin កាលពីខែមិថុនា។
ដំណឹងនៃការរំសាយចេញពីរជួរកងទ័ពបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភបលោកមានក្ដីរំភើបជាខ្លាំង។ ជាមួយគ្នានោះដែរ J-Hope បានប្រាប់ទស្សនិកជន និងអ្នកសារព័ត៌មាននៅឯមូលដ្ឋានយោធា Wonju ទីក្រុង Gangwon «ថា អរគុណដល់អ្នកគាំទ្រ ខ្ញុំអាចបញ្ចប់កាព្វកិច្ចដោយសុវត្ថិភាព និងមានសុខភាពល្អ ។ អ្វីដែលខ្ញុំមានក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ គឺទាហានជាច្រើនបានខិតខំប្រឹងប្រែង លះបង់ខ្លួនឯង និងធ្វើយ៉ាងច្រើនដើម្បីការពារប្រទេស»។

ប៉ុន្មានខែនៅក្នុងដំណាក់កាលយោធារបស់គាត់ដែលតម្រូវឲ្យបុរសទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានអាយុលើសពី ១៨ ឆ្នាំ J-Hope បានចែករំលែកព័ត៌មានថ្មីៗជាមួយអ្នកគាំទ្ររបស់គាត់តាមរយៈ Weverse ។ គាត់បានសរសេរទៅកាន់ BTS ARMY ថា “ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកថាខ្ញុំធ្វើបានល្អណាស់ ហើយខ្ញុំកាន់តែមានភាពចាស់ទុំ។ ប្រហែលជាដោយសារខ្យល់ត្រជាក់ នេះជាពេលដែលខ្ញុំមានអារម្មណ៍ថាពេលវេលាបានកន្លងផុតទៅ។ ខ្ញុំពិតជារំភើបណាស់ ប៉ុន្តែស្មារបស់ខ្ញុំក៏មានអារម្មណ៍ធ្ងន់ និងគោរពដែរ»។
លោកបានបន្ថែមថា ទោះបីជាខ្ញុំប្រឹងប្រែងធ្វើការ និងសម្របខ្លួនលឿនជាងការរំពឹងទុកក៏ដោយ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធច្រើន ដោយសារតែតួនាទីរបស់ខ្ញុំគឺដើម្បីដឹកនាំ និងជួយប្រជាជនកូរ៉េវ័យក្មេងឲ្យបោះជំហានដំបូងរបស់ពួកគេនៅក្នុងអង្គការយោធា។ ខ្ញុំខំអស់ពីសមត្ថភាពគ្រប់ពេលក្នុងស្ថានភាព ហើយមានលទ្ធផលល្អ។
យ៉ាងណាមិញ សម្រាប់សមាជិកដែលនៅសល់របស់ក្រុម BTS រួមមាន RM, V, Jimin, Jungkook, និង Suga – ត្រូវបានគេរំពឹងថា នឹងត្រូវបានរំសាយចេញពីកាព្វកិច្ចនៅខែមិថុនា ឆ្នាំ 2២០២៥។ ពួកគេម្នាក់ៗបានចុះឈ្មោះបំរើកងទ័ពក្នុងខែធ្នូ ឆ្នាំ ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jessi ត្រូវប៉ូលិសដោះលែងមកវិញ ក្រោយសួរចម្លើយអស់ ៦ ម៉ោង ពាក់ព័ន្ធនឹងហិង្សា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង