Connect with us

ជីវិតកម្សាន្ដ

ខេម ប្រកាសរៀបចំបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ចុងខែនេះ

បានផុស

នៅ

តារាចម្រៀងសំឡេងស្អក ខេម បានប្រកាសត្រៀមរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

លោក ខេមដែលជាអ្នកដឹកនាំក្រុមបាល់ទាត់​តារា​កម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់​តារា​កម្ពុជា បានសហការជាមួយគុនខ្មែរអលស្តារ រៀបចំបង្កើតកម្មវិធីបាល់ទាត់មិត្តភាពនេះឡើង ដោយជ្រើសរើសយកប្រធានបទ ” យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ។ លោកថា មូលហេតុដែលដាក់ប្រធានបទបែបនេះ ក៏ព្រោះតែយល់ថា ការគាំទ្រឬការស្រលាញ់ក៏ជាផ្នែកនៃការជួយលើកស្ទួយវិស័យគុនខ្មែរផងដែរ ហេតុនេះហើយទើបសម្រេចដូច្នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង ខេម បន្តទៀតថា ការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់​តារា​កម្ពុជា និងគុនខ្មែរអលស្តារ ធ្វើឡើង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងស្តាតចាស់ ចាប់ពីម៉ោង ២រសៀលតទៅ ដោយនឹងមានការផ្សាយបន្តផ្ទាល់នៅ BTV ហើយការប្រកួតបាល់ទាត់សប្បុរសធម៌នេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីរកមូលនិធិ ជួយដល់បណ្តាក្លឹបមួយចំនួន ដែលមានការខ្វះខាតសម្ភារ: ឬធនធានផ្សេងៗជាដើម។

ទន្ទឹមនេះ លោក ខេម ក៏បានអំពាវនាវផងដែរដល់មហាជននិងអ្នកគាំទ្រវិស័យកីឡាទាល់ទាត់នឹងគុនខ្មែរអាចចូលរួមទស្សនាដោយសេរី ហើយអាចចូលរួមបរិច្ចាគបវិកាផ្ទាល់ខ្លួន ទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះនេះជាពេលវេលាមួយដ៏សប្បាយរីករាយ និងជាឱកាសធ្វើបុណ្យទានដែលបង្ហាញពីក្តីស្រលាញ់ចេះសាមគ្គីគ្នារវាងខ្មែរនិងខ្មែរផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម