ជីវិតកម្សាន្ដ
ឌីជេ ក្តិប ថា បើរាប់អានលោកពិត កុំប្រើពាក្យ “បានល្បីធ្វើឫកធ្វើពារភ្លេចធាតុដើម”
តារាចម្រៀងរ៉េបឌីជេ ក្តិប គេសង្កេតឃើញថាក្រោយដាក់ខ្លួនចូលប្រឡូកក្នុងវីថីសិល្ប:ជាថ្មីលោកហាក់ស្តារបានប្រជាប្រិយភាពនិងការគាំទ្រច្រើនគួរសម ខណ:លោកក៏បានដាក់ក្តីរំពឹងថា អាជីពមួយនេះអាចជួយលោកឲ្យល្បីដូចមុន។
ស្របពេលដែលឌីជេ ក្តិប កំពុងបង្ហាញវត្តមានលើវិថីសិល្ប:ទទួលបានការគាំទ្រជាថ្មី ក៏ស្រាប់តែមានមតិខ្លះថា លោកបានល្បីធ្វើឫកធ្វើពារឬធ្វើមិនស្គាល់ជាដើម។ ត្រង់ចំណុចនេះ ឌីជេ ក្តិប បានបញ្ជាក់ថា បើរាប់អានលោកពិត សុំចិត្តចេះជួយយោគយល់អធ្យាស្រ័យដ ល់លោកផងកុំអាងអីប្រើអាពាក្យបានល្បីតិចតួចធ្វើឬកធ្វើពារធ្វើអត់ស្គាល់។

តារាចម្រៀងរ៉េបរូបនេះបន្តថា ពេលខ្លះឲ្យខ្ញុំស្គាល់និងចាំយ៉ាងម្តេច បើខលលេខទូរស័ព្ទមកហ្នឹង? ហើយអ្នកខ្លះបែកខានជួបគ្នា មិនក្រោមពី១០ឆ្នាំទេ មកដល់សួរថាស្គាល់អត់? ពេលខ្ញុំថាអត់ស្គាល់ អត់ចាំបែរជាថាខ្ញុំឫកខ្ញុំបានល្បីភ្លេចធាតុដើម។
ឌីជេ ក្តិបបាននិយាយទៀតថា ចុះបើរំលឹកប្រាប់លោក និងទុកពេលឲ្យលោកគិតបន្តិចដើម្បីរាប់អានគ្នាទៅយ៉ាងម៉េច? មនុស្សនិយាយគ្នាទាំងមិនបានឃើញមុខគ្នាផងចេះមកប្រកាន់ខឹងនឹងគ្នាកើត (សូមអត់យល់និងខ្ជិលយល់ណាស់) រាប់បានរាប់រាប់មិនបានក៏តាមហ្នឹងទៅ ។
ដូចដែលទស្សនិកជននិងអ្នកនិយមតាមដានវិស័សិ ល្ប:បានដឹងហើយថាតារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប កន្លងមកគឺហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប:ស្ទើរទាំងស្រុង តែដោយក្តីស្រលាញ់លោកបានវិលមកចាប់អាជីពមួយនេះឡើងវិញដើម្បីសាងកេរ្តិ៍ឈ្មោះដូចដើម៕ អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល