Connect with us

ជីវិតកម្សាន្ដ

ខេម ហាក់អន់ចិត្ត ខណ:មានបុគ្គលខ្លះចាំចាប់កំហុស

បានផុស

នៅ

ស្របពេលដែលការប្រកាសត្រៀមរៀបចំកម្មវិធី នៃការប្រកួតបាល់ទាត់សប្បុរសធម៌នាចុងខែតុលា ឆាប់ៗខាងនេះ ស្រាប់តែតារាចម្រៀងខេម បានលើកឡើងនូវខ្លឹមសារថា “ពិភពលោកពោរពេញដោយការប្រកួតប្រជែង កីឡា សិល្បៈ ការងារ សិក្សា ។ល។” លោកថា អ្នកធ្វើមិនដូចអ្នកអង្គុយមើល ពេលអ្នកធ្វើវារមែងតែងមានកំហុសខ្លះ តែវាប្រសើរជាងមិនធ្វើ ដូចពេលដែលលោកព្យាយាមរកគ្រាប់បាល់ជូនក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក ខេម បាននិយាយឲ្យដឹងទៀតថា “ខ្ញុំគ្មានពេលមើលកញ្ចក់ឬត្រៀមទឹកមុខថតឲ្យស្អាតដូចអ្នកមិនលេងនោះទេ ដូច្នេះព្យាយាមធ្វើប្រសើរជាងអង្គុយមើលហើយចាំចាប់កំហុសអ្នកដទៃ Cambodia Football Super Stars”។

សូមជម្រាបដែរថាថ្មីៗនេះ ខេម ប្រកាសថា ក្រុមបាល់ទាត់​តារា​កម្ពុជា បានសហការជាមួយគុនខ្មែរអលស្តាររៀបចំបង្កើតកម្មវិធីបាល់ទាត់មិត្តភាពដោយជ្រើសរើសយកប្រធានបទ” យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ក្នុងគោលបំណងដើម្បីរកមូលនិធិជួយដល់តាមបណ្តាក្លឹបដែលមានការខ្វះខាតសម្ភារ:ឬធនធានផ្សេងៗជាដើម។

សម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់​តារា​កម្ពុជា និងគុនខ្មែរអលស្តារធ្វើឡើង នៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៤ ទីតាំងស្តាតចាស់ចាប់ពីម៉ោង២ រសៀល តទៅនឹងមានផ្សាយបន្តផ្ទាល់នៅ BTV ។ មហាជននិងអ្នកគាំទ្រវិស័យកីឡាទាល់ទាត់នឹងគុនខ្មែរអាចចូលរួមទស្សនាដោយសេរីហើយអាចចូលរួមបរិច្ចាគបវិកាផ្ទាល់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៣ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម