ជីវិតកម្សាន្ដ
ត្រូវគេបង្ខំធ្វើការទាំងឈឺ បវរកញ្ញា អ៊ុយក្រែន បានដកខ្លួនពី MGI ថែមទាំងប្ដឹងកម្មវិធីនេះទៀតផង
ថ្មីត្បិតតែកម្មវិធី មិនទៅចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Grand International 2024 ព្រោះតែបញ្ហារចម្រូងចម្រាស់ពិតមែន ប៉ុន្ដែកម្មវិធីនេះ ក៏បាននៅតែបន្ដធ្វើការប្រកួតដោយគ្មានវត្តមានរបស់បវរកញ្ញាកម្ពុជា នៅទឹកដីនៃប្រទេសថៃ ដែលជាប្រទេសកំណើតរបស់កម្មវិធីនេះ។
យ៉ាងណាមិញ ដំណើរការនៃការប្រកួតកម្មវិធីនេះ គឺមិនបានប្រព្រឹត្តិឡើងទៅដោយរលូននោះទេ ស្របពេលជាមួយនឹងបេក្ខភាពបវរកញ្ញាតំណាងឲ្យប្រទេសជាច្រើន បានធ្វើការដកខ្លួនជាបន្ដបន្ទាប់ យោងទៅតាមមូលហេតុស្រដៀងៗគ្នា នោះគឺ ការមិនយកចិត្តទុកដាក់ចំពោះខ្លួន និងមានការមើលរំលងផងដែរ។
ខណៈកម្មវិធីជិតឈានទៅដល់ថ្ងៃប្រកួតវគ្គបញ្ចប់ មានបេក្ខភាពសរុប១២ប្រទេសហើយ ដែលបានបោះបង់ការប្រកួតហើយត្រឡប់ទៅកាន់ស្រុកកំណើតវិញ ដែលថ្មីៗនេះ បវរកញ្ញានៃប្រទេស អ៊ុយក្រេន Kateryna Bilyk ក៏បានប្រកាសដកខ្លួនលែងប្រកួតបន្ដទៅទៀតដោយសារមូលហេតុបញ្ហារសុខភាព និងរងការបង្ខិតបង្ខំ រំលោភសិទ្ធិបុគ្គល។
មិនត្រឹមតែជាបញ្ហារសុខភាពនោះទេ កញ្ញា Kateryna Bilyk ដែលជាបវរកញ្ញា តំណាងប្រទេស អ៊ុយក្រែន បានបកស្រាយនៅក្នុងសន្និសីទកាសែតយ៉ាងលម្អិត ដែលមូលហេតុនៃការដកខ្លួនគឺបណ្ដាលមកពីស្ថានភាពនៃការប្រកួត។ រូបនាងបានរៀបរាប់ថា ក្នុងរយៈពេលពីរសប្ដាហ៍នាងត្រូវបានកំណត់អោយចូលរួមក្នុងសកម្មភាពផ្សេងៗនៃកម្មវិធីចាប់តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១យប់ ឬ ពាក់កណ្តាលអាធ្រាត ក្នុងនោះមាន១ថ្ងៃ ដែលសកម្មភាពភាពចាប់ផ្តើមតាំងពីម៉ោង៣ ទាបភ្លឺ រហូតដល់ម៉ោង១១យប់។ ទោះបីជានាងគ្រុនក្តៅ ក្នុងសីតុណ្ហភាពចន្លោះពី ៣៧.៥ ទៅ ៣៨.២ អង្សាសេ ក្នុងរយៈកាល១១ថ្ងៃចុងក្រោយនេះក៏នាងនៅតែត្រូវតែបន្ដ។
ស្ថានភាពរបស់នាងត្រូវបានកត់ត្រាដោយវេជ្ជបណ្ឌិតឯកជននៅ Pattaya និង ដោយវេជ្ជបណ្ឌិតនៃសណ្ឋាគារ Wyndham Jomtien Pattaya ហើយក៏ជាអ្នកដែលបានកត់ត្រាអត្រាសម្ពាធឈាមហក់ឡើងខ្ពស់របស់នាងផងដែរ (១៤២/៩០ និង ១៥១/៩០) ។
ទោះជាយ៉ាងណាក៏ដោយ បវរកញ្ញារូបនេះ ត្រូវបានក្រុមការងារ MGI ផ្តល់អោយនូវថ្នាំដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចបណ្តាលអោយនាងប្រឈមនឹងបញ្ហាអាឡេកហ្ស៊ីបាន។ ទោះបីជាស្ថាប័ន MGI បានសន្យាក្នុងការទទួលការខុសត្រូវចំពោះសុខុមាលភាពរបស់នាងក៏ដោយ ក៏ប៉ុន្តែពួកគេក៏ជាមូលហេតុចម្បងផងដែរនៃវិបត្តិចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង។
នាងបានបន្ដទៀតថា ពួកគេបានបរាជ័យក្នុងការហៅវេជ្ជបណ្ឌិត នៅពេលដែលនាងសន្លប់ ហើយបានបង្ខិតបង្ខំអោយនាងធ្វើការជាមួយនឹងស្ថានភាពគ្រុនក្តៅ ៣៨.៥ អង្សាសេ ព្រមដោយសម្ពាធឈាម១៥១/៩០ ។ លើសពីនេះ ក្រុមការងារបានរឹបអូស លិខិតឆ្លងដែនរបស់នាងរយៈពេល៣ថ្ងៃនៅកម្ពុជា ដោយខុសច្បាប់ និងជាការរិតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពរបស់នាងទៀតផង។
បវរកញ្ញាអ៊ុយក្រែន បានអះអាងថា នាងបានប្រមូលភស្តុតាងបានទាំងអស់ ក្នុងនោះមានដូចជា វីដេអូទំហំ៥២gb រូបថត វិក័យប័ត្រ ឯកសារ សារ និង កាលវិភាគការងារទាំងអស់។ បន្ថែមពីនេះ ពួកគេបានបង្ខំអោយនាង និងអ្នកដទៃទៀត ធ្វើការទាំងដែលពួកយើងមានតែវីសាទេសចរណ៍ ដែលប្រឆាំងទៅនឹងច្បាប់នៃប្រទេសថៃ។
លើសអំពីនេះទៅទៀត អ្នកគ្រប់គ្រងនៃ MGI បាន ធ្វើការទូរស័ព្ទព្រមទាំងផ្ញើសារ មកគម្រាមកំហែង ទាំងនាងនិងបេក្ខភាពដទៃទៀត ដែលជាការល្មើស សិទ្ធិសេរីភាព និងច្បាប់អន្តរជាតិ។
លើសពីនោះ ពួកគេព្រាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬ បំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាង នាងនឹងប្ដឹង គឺការចាត់ការតាមវិធានការផ្លូវច្បាប់ ដោយសមត្ថកិច្ចថៃនិងអន្តរជាតិ រូបនាងនឹងប្រើប្រាស់វិធានការផ្លូវច្បាប់និងទាមទារសំណង ចំពោះការខូចខាតដែលកើតឡើង៕
ប្រភព៖ Pageant Queen Kh
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ