ជីវិតកម្សាន្ដ
មរណភាពលោក កៅ សីហា បន្សល់ទុកត្រឹមអនុស្សាវរីយ៍ល្អៗ និងស្នាដៃរឿងធំ “រាជនីភូមិគ្រឹះ”
លោក កៅ សីហា គឺជាអ្នកនិពន្ធនិងដឹកនាំសម្តែងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស លោកបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
សពលោក កៅ សីហា បានដឹកមកដល់គេហដ្ឋាននៅភ្នំពេញនាវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២១ខែតុលាឆ្នាំ២០២៤។ បច្ចុប្បន្នសពផលិតករលោក កៅ សីហា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេដ្ឋានបុរីសម្បត្តិមានហេង។

លោក កៅ សីហា មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ លោកជាកូនទី១៧ ក្នុងចំណោមបងប្អូន ១៧ នាក់ (កូនពៅ) ។ កាលពីកុមារលោករៀននៅសាលាបាក់ទូករាជធានីភ្នំពេញ។ កំឡុងពេលសិក្សា លោក កៅ សីហាធ្លាប់ប្រឡងជាប់លេខ១ ផ្នែកចម្រៀងនៅក្នុងសាលា។ នេះបើយោងតាមកិច្ចសម្ភាសមួយ មុនពេលលោកទទួលមរណភាព។
បន្ទាប់មកទៀតលោក កៅ សីហា ក៏ខាងទូរទស្សន៍ជាតិកម្ពុជាជ្រើសរើសយកទៅប្រកួតចម្រៀងផ្នែកកុមារនាឆ្នាំ១៩៩៦ ប៉ុន្តែកាលណោះ លោកអត់បានចូលរួមប្រកួតតំណាងសាលាទេព្រោះតែជីវភាព។ ពេលពេញវ័យ លោកក៏បានហាត់រៀនជំនាញតែងនិពន្ធបន្ថែមពីលើការសិក្សា (ដោយសារមានដុងពីកំណើត មានម្តាយមីង ក៏ដូចជាបងស្រីធ្វើការនៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា តែងឧស្សាហ៍នាំទៅទស្សនាទើបធ្វើឲ្យរូបភាពដក់ជាប់នៅក្នុងខួក្បាល បណ្តាលឲ្យចិត្តមានចំណាប់អារម្មណ៍ខាងផលិតកុននេះតែម្តង)។

នៅអំឡុងឆ្នាំ២០២០ លោកកៅ សីហា ក៏បានចុះ ឈ្មោះចូលរៀនផ្នែកប្រលោមលោកនៅសមាគមអ្នកនិពន្ធខ្មែរ ក្រោយមកក៏ក្លាយជាអ្នកការសែត ឲ្យទស្សនាវតី្តមួយ និងជានិពន្ធនាយក បន្ទាប់មកទៀត លោកក៏ចាប់ផ្តើមនិពន្ធរឿងប្រលោមលោកបណ្តើរៗផងដែរ។ ចេញពីជីវិតអ្នកការសែតលោក កៅ សីហា ក៏ក្លាយជាអ្នកដឹកនាំសម្តែងចម្រៀងនៅផលិតកម្មហង្សមាស។
ចំណែកឯស្នាដៃដឹកនាំនិងនិពន្ធរឿងដំបូងគឺ “រាជនីភូមិគ្រឹះ” នៅចុងឆ្នាំ២០២១៦ ដើមឆ្នាំ២០១៧ របស់ក្រុមហ៊ុននិងទូរទស្សន៍ហង្សមាស។ លោក កៅ សីហា បានទទួលមរណភាពបន្ទាប់មានជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះជីវិតបានឡើយ។


ប្រាកដណាស់ការស្លាប់របស់លោក កៅ សីហា ពេលនេះជាដំណឹងដ៏រន្ធត់និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារនិងសិល្បករ-សិល្បការិនីព្រមទាំងអ្នកគាំទ្រ ក្រោយទទួលដំណឹងនៃមរណភាពរបស់អ្នកដឹកនាំសម្តែងដ៏ឆ្នើមប្រចាំហង្សមាសរូបនេះ។
ចំពោះការស្លាប់របស់លោក កៅ សីហា មិនត្រឹមតែជាការបាត់បង់ធន់ធានសិល្ប:មានសមត្ថភាព និង ទេពកោសល្យទេគឺជាការបាត់បង់ដ៏សោកស្តាយបំផុតសម្រាប់អ្នកគាំទ្រ ខណ:ដែលលោកបានបន្សល់ទុកស្នាដៃជាច្រើន និង ការចង់ចាំសម្រាប់អ្នកសិល្ប:រួមអាជីពទៀតផង៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក