ជីវិតកម្សាន្ដ
ហ្វេនខកចិត្ត ក្រោយឃើញសម្រស់បវរកញ្ញា មីយ៉ាន់ម៉ា ខុសពីការតុបតែងមុខលើឆាក
Thae Su Nyein គឺជាបេក្ខនារីលេចធ្លោមួយរូប និងត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏មានសក្តានុពលក្នុងការគ្រងមកុដ Miss Grand International 2024 មុខមាត់ទទេស្អាតរបស់បវរកញ្ញារូបនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។
បេក្ខនារីបវរកញ្ញាតែងតែបង្ហាញខ្លួននៅចំពោះមុខទស្សនិកជន និងចៅក្រមដោយមានរូបរាងស្អាតបំផុត ដែលអាចធ្វើទៅបាន។ ពួកគេទាំងអស់គ្នាបានចំណាយពេលមួយម៉ោងក្នុងការផាត់មុខ ធ្វើសក់ និងសម្លៀកបំពាក់មុនពេលចូលរួមសកម្មភាព។ ដូច្នេះហើយ អ្នកលេងអ៊ីនធឺណេត តែងតែចង់ដឹងចង់ឃើញថា តើមុខមាត់ទទេរបស់បវរកញ្ញាទាំងនេះ មានរូបរាងបែបណា ហើយថាតើពួកគេ ខុសប្លែកពីអ្នកការតុបតែងមុខ។

ដូច្នេះហើយ ទើបវីដេអូរបស់ Miss Grand Myanmar បង្ហាញមុខទទេរ បានទាក់ទាញអ្នកទស្សនាយ៉ាងលឿន។ ពីមុននាងតែងតែជាបេក្ខនារីលេចធ្លោក្នុងកម្មវិធី Miss Grand International 2024 សម្រស់ដ៏លេចធ្លោរបស់នាង គួរឲ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការតុបតែងមុខប្លែកៗជាច្រើន។
យ៉ាងណា ក្នុងវីដេអូដែលថតពេល Thae Su Nyein រៀបនឹងផាត់មុខ នាងបានបង្ហាញមុខមាត់ពិត។ ក្នុងពេលដែលអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្ត នៅពេលដែលនាងមើលទៅមានទម្រង់មុខមិនមុតស្រួច និងទាក់ទាញដូចពេលបង្ហាញខ្លួនក្នុងកម្មវិធីប្រកួត MGI ជាពិសេសភ្នែកតំណាងប្រទេសមីយ៉ាន់ម៉ា ដោយគ្មានការតុបតែងមុខក៏បាត់បង់ការសម្លឹងមើលយ៉ាងជ្រាលជ្រៅផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែសរសើរ Thae Su Nyein ថានាងមានតុល្យភាព ច្រមុះខ្ពស់ ស្បែកសរលោង និងមាត់ស្អាត។ ជាពិសេសមុខដ៏ស្រស់ស្អាតពីកំណើតបានធ្វើឲ្យនាងកាន់តែភ្លឺរលោងជាមួយនឹងស្ទីលតុបតែងមុខ សូម្បីតែលាបបបូរមាត់ស្រាលៗក៏ធ្វើឲ្យនាងភ្លឺរលោង ទោះជាអាយុមិនដល់២០ឆ្នាំក្ដី។

ពីមុន Thae Su Nyein ត្រូវបានគេចាត់ទុកជាបេក្ខភាពកំពូលសម្រាប់មកុដ Miss Grand International 2024 ប៉ុន្តែពេលនេះតំណែងរបស់នាងមានភាពរង្គោះរង្គើបន្តិចម្ដងៗ។ មានការសង្ស័យថា នាងបោកប្រាស់ និងលួចលាក់ក្រុមធ្វើសក់ និងផាត់មុខ ទោះជាច្បាប់ប្រលងមិនអនុញ្ញាតក៏ដោយ ធ្វើឱ្យនាងលែងមានប្រជាប្រិយភាពពីទស្សនិកជនដូចពីមុន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានបញ្ហាអាកប្បកិរិយា និងមិនសូវរួសរាយរាក់ទាក់ជាមួយបេក្ខនារីផ្សេងទៀត ដូច្នេះហើយ បច្ចុប្បន្ននេះ តំណាងប្រទេសមីយ៉ាន់ម៉ា លែងដឹកនាំការបោះឆ្នោត Miss Popular Vote ទៀតហើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាមីយ៉ានម៉ា រងភាពចម្រូងចម្រាសជាថ្មី ក្រោយបញ្ចេញសកម្មភាពមិនល្អដល់បេក្ខនារីផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ