Connect with us

ជីវិតកម្សាន្ដ

នាយ ក្រិន ចេញបញ្ជាក់ ក្រោយមានអ្នកចែករំលែកដំណឹងមិនពិត ថាខ្លួនបាត់បង់ជីវិត

បានផុស

នៅ

មុននេះ នាយក្រិន ចេញមកបញ្ជាក់ថា “ខ្ញុំបាទ នាយ ក្រិន មិនទាន់ស្លាប់ទេបងប្អូន” បន្ទាប់ពីមានការផ្សព្វផ្សាយមិនពិតពីមរណភាពរបស់លោក ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ពេញបណ្តាញទំនាក់ទំនងសង្គម Tik Tok ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីជាង ២នាទី នាយក្រិន បានបង្ហាញការចែកចាយរូបភាពមិនសមរម្យ ដែលម្ចាស់ហ្វេសប៊ុកផេករកលុយមួយចំនួន បានប្រើប្រាស់រូបភាពរបស់លោក ជាមួយនឹងខ្លឹមសារនៃមរណភាព។ ចំពោះទង្វើនេះ នាយ ក្រិន រួមនិង លោក សាវិន ហ្វីលីប បានសម្តែងការហួសចិត្តជាខ្លាំង នូវសកម្មភាពប្រមាថដល់អាយុជិវិតរបស់ នាយ ក្រិន បែបនេះ។

ទន្ទឹមនេះ​ លោក សាវិន ហ្វីលីប ស្នើរដល់បុគ្គលដែលប្រព្រឹត្តទង្វើមិនសមរម្យបែបនេះថា ឈប់ប្រព្រឹត្តិទង្វើកេងចំណេញ ពី នាយ ក្រិន ជាបន្តទៀត ខណៈកន្លងមក មានជនឆ្លៀតឱកាសជាច្រើន បានបង្កើតផេក និងគណនីបណ្តាញទំនាក់ទំនងសង្គម ដោយប្រើប្រាស់រូបភាព និងឈ្មោះរបស់តារាកំប្លែងរូបនេះ ក្នុងចេតនាកើបផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនមកហើយ។

ជាមួយគ្នានេះ នាយក្រិន បានស្នើរដល់ជនឆ្លៀតឱកាសទាំងនោះដែរថា សូមបញ្ឈប់ទង្វើបែបនេះតទៅទៀត ហើយចូរធ្វើអ្វី គិតពីក្តីសុខអ្នកដទៃផង។

គួររម្លឹកដែរថា ថ្មីៗនេះ តារាកំប្លែងមាឌល្អិត នាយ ក្រិន ទើបតែបានចេញបញ្ជាក់ម្តងរួចមកហើយ ពាក់ព័ន្ធនឹងជនអនាមិក ដែលឆ្លៀតឱកាសកេងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយលួចបង្កើត Facebook Page និង TikTok ក្លែងបន្លំជាឈ្មោះរបស់លោក ដើម្បីធ្វើរឿងផ្សេងៗជាដើម។ ក្នុងនោះ នាយក្រិន បានឱ្យដឹងដែរថា បើមានការងារអ្វី អាចទាក់ទងតាមរយ:ផេកលោកផ្ទាល់ គឺ នាយក្រិន បាត់ដំបង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ កងទ័ពជាផ្នែកមួយនៃការរួមចំណែក ឆ្ពោះទៅសម្រចចក្ខុវិស័យឆ្នាំ២០៥០

ជីវិតកម្សាន្ដ៥ នាទី មុន

ព្រឹត្តិការណ៍ Oktoberfest អាល្លឺម៉ង់​ នឹងរៀបចំនៅកម្ពុជា នាចុងខែតុលានេះ

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជា និងអង្គការសុខភាពពិភពលោក ចុះហត្ថលេខាជាមួយគ្នាលើយុទ្ធសាស្រ្តលើកកម្ពស់សុខភាព៥ឆ្នាំខាងមុខ សម្រាប់ប្រជាជនកម្ពុជា

សន្តិសុខសង្គម១៣ នាទី មុន

ប្រើប្រាស់គ្រឿងញៀនលើសកម្រិត យកកាំបិតអារ.ក ខ្លួនឯងមិនស្លាប់ ផ្អើលពេញសង្កាត់ក្រាំងធ្នង់

ជីវិតកម្សាន្ដ២០ នាទី មុន

នាយ ក្រិន ចេញបញ្ជាក់ ក្រោយមានអ្នកចែករំលែកដំណឹងមិនពិត ថាខ្លួនបាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម