Connect with us

ជីវិតកម្សាន្ដ

ព្រឹត្តិការណ៍ Oktoberfest អាល្លឺម៉ង់​ នឹងរៀបចំនៅកម្ពុជា នាចុងខែតុលានេះ

បានផុស

នៅ

ពិធីបុណ្យស្របៀរអាល្លឺម៉ង់ Oktoberfest នឹងវិលត្រឡប់មករៀបចំនៅកម្ពុជាសារជាថ្មី បន្ទាប់ពីខកខានរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ព្រឹត្តិការណ៍ដ៏ធំនេះ​នឹងរៀបចំនៅកម្ពុជាឡើងវិញរយៈពេល ០២ ថ្ងៃ គឺថ្ងៃទី ២៥-២៦ ខែ តុលា ឆ្នាំ ២០២៤ ជាមួយនឹងការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្តដ៏រស់រវើក ដែលមានទីតាំងស្ថិតនៅ នៅកោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំពិធីបុណ្យស្រាបៀរ Oktoberfest នៅទីក្រុងអាល្លឺម៉ង់ ​បានទាក់ទាញមនុស្ស​ជាង ៧ លាន​នាក់​ ក្នុងរយៈពេល ១៨ ថ្ងៃ​ដែលចាប់ផ្ដើមពី​ខែកញ្ញា រហូត​ដល់ចុងខែតុលា។ ពិធីបុណ្យប្រចាំឆ្នាំនេះ មិនត្រឹមតែជាការជួបជុំដែលផ្តោតលើស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រារព្ធពិធីនៃវប្បធម៌ និងប្រពៃណី Bavarian ដែលប្រារព្ធជារៀងរាល់ឆ្នាំនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ និងនៅក្នុងតំបន់ជាច្រើនទៀតនៃពិភពលោក។

ព្រឹត្តិការណ៍ Oktoberfest ជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ ដែលជាការបង្ហាញអំពីប្រពៃណីវប្បធម៌របស់ប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមអបអរសាទរភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់ ប្រកបដោយភាពស្និទ្ធស្នាល និងពង្រឹងចំណងមិត្តភាព ។

លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ជាផ្លូវការនៅថ្ងៃទី ២៥ ខែ តុលា វេលាម៉ោង ៧ យប់។

គួរជម្រាបដែរថា​ ព្រឹត្តិការណ៍ Oktoberfest ជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុព្វហេតុសប្បុរសធម៌ ដោយបានប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រមួយចំនួនធ្វើការបរិច្ចាគទៅកាន់អង្គការក្នុងស្រុក ឬអង្គការសប្បុរសធម៌។

ចាប់តាំងពីបង្កើតពិធីបុណ្យនេះក្នុងឆ្នាំ ១៨១០ Oktoberfest បាន​សាយភាយទៅ​កាន់បណ្ដា​ប្រទេស​នានា​ ហើយនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រជាប្រិយភាពរៀបចំ​ពិធី​បុណ្យ​អាល្លឺម៉ង់​ បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដោយ​ក្នុងនោះក៏មាន​ជោគជ័យ​របស់ Oktoberfest Cambodia ផងដែរ។​

ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០០០ ដោយ​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​នៅ​កម្ពុជា (GBC) បានរៀបចំពិធីផ្លាស់ប្ដូរវប្បធម៌​​នៃ​បេតិកភណ្ឌ​អាល្លឺម៉ង់ និង​កម្ពុជា ដោយ​​មានការ​រៀបចំ​ក្រុម​តន្ត្រី​ប្រពៃណី ស្រាបៀរ និង​អាហារ​ ហើយបាន​ក្លាយជា​ព្រឹត្តិការណ៍ដែល​គេ​ទន្ទឹងរង់ចាំ​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកចូលរួម ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ កងទ័ពជាផ្នែកមួយនៃការរួមចំណែក ឆ្ពោះទៅសម្រចចក្ខុវិស័យឆ្នាំ២០៥០

ជីវិតកម្សាន្ដ៣១ វិនាទី មុន

ព្រឹត្តិការណ៍ Oktoberfest អាល្លឺម៉ង់​ នឹងរៀបចំនៅកម្ពុជា នាចុងខែតុលានេះ

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជា និងអង្គការសុខភាពពិភពលោក ចុះហត្ថលេខាជាមួយគ្នាលើយុទ្ធសាស្រ្តលើកកម្ពស់សុខភាព៥ឆ្នាំខាងមុខ សម្រាប់ប្រជាជនកម្ពុជា

សន្តិសុខសង្គម៩ នាទី មុន

ប្រើប្រាស់គ្រឿងញៀនលើសកម្រិត យកកាំបិតអារ.ក ខ្លួនឯងមិនស្លាប់ ផ្អើលពេញសង្កាត់ក្រាំងធ្នង់

ជីវិតកម្សាន្ដ១៦ នាទី មុន

នាយ ក្រិន ចេញបញ្ជាក់ ក្រោយមានអ្នកចែករំលែកដំណឹងមិនពិត ថាខ្លួនបាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម