ជីវិតកម្សាន្ដ
ទោះខូចឈ្មោះបន្ដិចមែន តែ Han Sohee មានលុយជះ ទិញវីឡាមួយក្ដៅៗតម្លៃជិត៤លានដុល្លារ
កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ តារាសម្ដែងស្រី ដ៏ល្បីល្បាញ Han Sohee ត្រូវបានគេរាយការណ៍មកថា នាងបានទិញផ្ទះវីឡាដ៏ប្រណិតពីរជាន់ ដែលមានតម្លៃដល់ទៅ 3,8 លានដុល្លារឯណោះ។ ជាមួយគ្នានេះ គេដឹងដែរថា នៅម្ដុំនោះ សម្បូរតារាល្បីៗ រស់នៅ Arcadia Signature។

មិនតែប៉ុណ្ណោះ គេបានទម្លាយថា នាងបានបង់លុយរួចរាល់តាំងពីថ្ងៃទី២១ ខែសីហា មកម្ល៉េះ ដោយបានធ្វើការផ្ទេរកម្មសិទ្ធិដាក់ឈ្មោះជារបស់ Han Sohee។ គួរបញ្ជាក់ឲ្យដឹងដែរថា កាលពីមុន តារាស្រីរូបនេះ រស់នៅក្នុង Villa De Greeum ដែលនាងបានទិញក្នុងតម្លៃ 1,4 លានដុល្លារ កាលពីឆ្នាំ២០២១កន្លងទៅ។
ក្រោយពីរស់នៅអស់រយៈពេល៣ឆ្នាំ Han Sohee បានសន្សំលុយគ្រប់ ហើយក៏បានទិញផ្ទះថ្មីដែលប្រណិតជាងមុន ហើយមានតម្លៃថ្លៃជាងមុនគុននឹង២ផងដែរ។ ក្រឡេកមកមើល អគារ Arcadia Signature មានត្រឹមតែប្រាំបីយូនីតដែលមានច្រកចូលឯកជន។ ផ្ទះ ដែល Han So Hee បានទិញមានទំហំធំបំផុត មានបន្ទប់គេងបួន បន្ទប់ទឹកបី ដំបូលផ្ទះមួយ និងយ៉រខាងក្រៅមួយ។

ជាពិសេស ទីកន្លែងមួយនេះ មានសុទ្ធសឹងតែតារាល្បីៗរស់នៅ ដែលមានដូចជា Hyun Bin, Park Jin young និងតារាចម្រៀង Jo Sung Mo និងតារាល្បីៗដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាច្រើននាក់ទៀត៕
ប្រភព៖ Koreaboo




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម