ជីវិតកម្សាន្ដ
ហ្សូណូ បង្ហោះសារពីដំណឹងធ្វើតេស្តរកកូវីដ កាលពី៣ថ្ងៃមុន
លោក ហ្សូណូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននារសៀលនេះថា លោកបានធ្វេីតេស្តរកមេរោគកូវីដ- ១៩ រយ:ពេល៣ថ្ងៃមកហើយ តែពុំទាន់មានខាងគ្រូពេទ្យទូសព្ទមកប្រាប់លទ្ធផលនៅឡើយ។

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុស ហ្សូណូ បានបញ្ជាក់ពីការធ្វេីតេស្តថាមិនទាន់បានដំណឹងអ្វី រីឯអាការជំងឺនិងសុខភាពគឺមាំទាំធម្មតាទេ។ លោកបញ្ជាក់បន្ថែមថា ខ្លួនបានចាក់វ៉ាក់សាំងរួចរាល់ហេីយដែរ តាំងតែពីថ្ងៃទី៣ ខែមីនាមកម្ល៉េះ។

ភ្ជាប់ជាមួយការទន្ទឹងរង់ចាំលទ្ធផលធ្វើតេស្ត លោក ហ្សូណូ សង្ឃឹមថាលោកនឹងមិនឆ្លងកូវីដនោះទេ ហើយលោកបានអរគុណដល់ហ្វេនៗដែលបានបារម្ភ សួរសុខទុក្ខលោករហូតមក។

តារាចម្រៀងរូបនេះ ក៏អំពាវនាវដល់មហាជន សូមប្រុងប្រយ័ត្នទាំងអស់គ្នា បេីអាចគួរតែផ្អាកមានការជួបជុំជាលក្ខណ:ទ្រង់ទ្រាយធំ នៅផ្ទះបានគួរតែនៅ ព្រោះខាងពេទ្យនិងខាងក្រុមជំនាញដែលពាក់ព័ន្ធប្រហែលជាហត់នឿយខ្លាំងហើយ។ បេីស្រលាញ់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលគួរតែស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ទេីបអ្វីៗនឹងប្រសេីរឡើង៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ