Connect with us

ជីវិតកម្សាន្ដ

មិនដល់១ខែផង! តារាចម្រៀង និងផលិតករខ្មែរល្បីឈ្មោះ ២រូប ត្រូវមច្ចុរាជផ្តាច់សង្ខារទាំងអាល័យបំផុត

បានផុស

នៅ

គិតមកត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ គឺមានតារាចម្រៀងប្រុសមួយរូប និងអ្នកនិពន្ធ-ដឹកនាំសម្តែងភាពយន្តល្បីៗឈ្មោះមួយរូប បាត់បង់ជីវិតគួរឲ្យសោកស្តាយ និងអាឡោះអាល័យជាពន់ពេកបន្សល់នូវត្រឹមការចងចាំ ក៏ដូចជាអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបាត់បង់សិល្បករវ័យក្មេងរបស់ខ្មែរទាំង២រូបនេះ បានបន្សល់ទុក្ខនូវភាពសោកសៅនិងស្តាយស្រណោះជាខ្លាំងសម្រាប់ក្រុមគ្រួសារក៏ដូចជាមិត្តភក្តិធ្លាប់រួមអាជីពកន្លងមក។ អ្នកសិល្ប:ប្រុសទាំង ២រូបដែលបានបាត់បង់ជីវិតនោះរួមមាន៖

១. តារាចម្រៀងប្រុសលោក ថុល លី​ណា អតីតបេក្ខភាកម្មវិធី Cambodian Idol​ និង X Factor Cambodian​បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនៅម្តុំស្វាយរលំ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះចេញពីកម្មវិធីច្រៀងមួយកន្លែង។

២. លោក កៅ សីហា អ្នកនិពន្ធនិងដឹកនាសម្តែងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដែលទើបទទួលមរណភាពកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

គួរជម្រាបថា សពលោក កៅ សីហា បានដឹកមកដល់គេហដ្ឋាននៅភ្នំពេញកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីឯគេដ្ឋានរបស់លោក នៅបុរីសម្បត្តិមានហេង។ នេះជាដំណឹងដ៏រន្ធត់និងងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារនិងសិល្បករ- សិល្បការិនី ព្រមទាំងអ្នកគាំទ្រក្រោយទទួលដំណឹងនៃមរណភាពរបស់អ្នកដឹកនាំសម្តែងដ៏ឆ្នើមប្រចាំហង្សមាស៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម