ជីវិតកម្សាន្ដ
ជនរងគ្រោះ៥រូបបន្ថែមទៀត ប្តឹង Diddy ថាបានរំលោភសេពសន្ថវៈកាលនៅអាយុ១៣ឆ្នាំ
ស្ត្រីបីនាក់ទៀតនិងបុរសពីរនាក់ បានដាក់ពាក្យប្ដឹងចោទប្រកាន់ថា Diddy រំលោភផ្លូវភេទលើពួកគេ។ ស្ត្រីម្នាក់បាននិយាយថា នាងមានអាយុ ១៣ឆ្នាំនៅពេលដែល Diddy រំលោភនាងក្នុងឆ្នាំ ២០០០។
បណ្តឹងថ្មីចំនួនប្រាំត្រូវបានដាក់ប្តឹង Sean Diddy Combs ដោយចោទប្រកាន់អ្នករ៉េបរូបនេះ ពីបទរំលោភផ្លូវភេទ ឬបង្ខិតបង្ខំពួកគេចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២២។ យ៉ាងណា អត្តសញ្ញាណទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ ដោយយោងតាមឯកសារដែលទទួលបានដោយ PEOPLE បណ្ដឹងត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី ២០ ខែតុលា។ បុរសម្នាក់ក្នុងចំណោមមនុស្សប្រុសស្រីបីនាក់ បានចោទប្រកាន់ Diddy ពីបទប្រើប្រាស់ថ្នាំញៀនមុនពេលប្រព្រឹត្តអំពើថោកទាប។
ស្ត្រីម្នាក់បាននិយាយថា នៅឆ្នាំ ២០០០ នាងមានអាយុ ១៣ឆ្នាំ ហើយបានចូលរួមពិធីជប់លៀងនៅផ្ទះ Diddy ក្នុងទីក្រុង New York បន្ទាប់ពីពិធីប្រគល់ពានរង្វាន់វីដេអូតន្ត្រី។ មុនពេលចូលរួមពិធីជប់លៀង នាងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ ហើយត្រូវបានផ្តល់ភេសជ្ជៈ ដែលក្រោយមកនាងបានរកឃើញថាមានផ្ទុកសារធាតុញៀន។
ជនរងគ្រោះបាននិយាយទៀតថា តារារ៉េបបានចូលទៅជិតនាង ហើយមើលនាងដោយភ្នែកឆ្កួត រួចនិយាយថា “តើអ្នកត្រៀមខ្លួនដើម្បីចូលរួមពិធីជប់លៀងទេ?” នាងបាននិយាយថា នាងត្រូវបានចាប់រំលោភដោយតារាម្នាក់ដែលនាងមិនស្គាល់ឈ្មោះក៏បានចូលរួមពិធីជប់លៀងរបស់ Diddy មុនពេលដែលតារារ៉េបរូបនេះចាប់រំលោភនាងនៅចំពោះមុខតារាស្រីម្នាក់ទៀត។
ស្ត្រីពីរនាក់ដែលនៅសេសសល់ក៏បានចោទប្រកាន់ Diddy ថា បានចាប់រំលោភពួកគេនៅផ្ទះរបស់ពួកគេនៅ Las Vegas និង Los Angeles បន្ទាប់ពីពួកគេត្រូវបានប្រើប្រាស់គ្រឿងញៀន។ បុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ដែលទើបដាក់ពាក្យបណ្ដឹងក៏បាននិយាយដែរថា Diddy និងតារាម្នាក់បានចាប់រំលោភគាត់ បន្ទាប់ពីប្រើប្រាស់ថ្នាំញៀន។ ម្នាក់ទៀតបាននិយាយថា ពួកគេត្រូវបានអ្នករ៉េបម្នាក់នេះដើរលេងក្នុងពិធីជប់លៀងមួយក្នុងទីក្រុង Los Angeles។
ជនរងគ្រោះថ្មីទាំងអស់ បន្តតំណាងដោយមេធាវីដ៏ល្បីល្បាញ Tony Buzbee ។ គាត់ក៏ជាអ្នកតំណាងឲ្យស្ត្រីជាច្រើនដែលពីមុនជាជនរងគ្រោះរបស់ Diddy ។ មុនពេលត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៧ ខែកញ្ញា ផ្ទះរបស់ Diddy នៅ Los Angeles និង Florida ត្រូវបានឆែកឆេរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Selena ឲ្យលុយអ្នកសុំទាន២០ដុល្លារ តែត្រូវគេរិះគន់ថាគំរិះ ខណៈខ្លួនជាមហាសេដ្ឋី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ