Connect with us

ជីវិតកម្សាន្ដ

លោក ជៀប សុវិជ្ជា លើកទឹកចិត្តយុវជន ឱ្យអភិវឌ្ឍខ្លួនក្នុងអាជីពវិស័យភាពយន្តកម្ពុជា

បានផុស

នៅ

លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានជំរុញលើកទឹកចិត្តដល់យុវជនឱ្យអភិវឌ្ឍខ្លួនក្នុងអាជីពវិស័យភាពយន្តខ្មែរ ដើម្បីឈានដល់កម្រិតអាជីព និងកិត្យានុភាពទៅមុខ។ លោក ជៀប សុវិជ្ជា បានលើកឡើងដូច្នេះនាឱកាសចូលរួមសន្និសីទសារព័ត៌មានមហោស្រពភាពយន្តខ្លីចតុមុខខ្មែរ និងបរទេស ៥៧ចំណងរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជៀប សុវិជ្ជាបានលើកឡើងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងនាយកដ្ឋានភាពយន្ត តែងគាំទ្រដល់កម្មវិធីឬមហោស្រពភាពយន្តដែលផ្តល់ឱកាសដល់យុវជនយើងឱ្យអភិវឌ្ឍខ្លួនក្នុងអាជីពរបស់ខ្លួន។

លោកបន្តទៀតថា ដើម្បីឈានដល់កម្រិតអាជីពនិងកិត្យានុភាពទៅមុខ ប្អូនៗគួរចាប់ផ្តើមប្រឡូកក្នុងវិស័យភាពយន្តដោយចាប់ផ្តល់ការផលិត ភាពយន្តខ្លីឱ្យបាន ៣រឿង ដើម្បីជាចន្ទល់និងស្ពានដល់ស្នាដៃដទៃទៀត ជាពិសេសភាពយន្តខ្នាតវែង។

ចំណែកលោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្ត និងជាប្រធានមហោស្រពភាពយន្តចតុមុខបានឱ្យដឹងថា ការចាក់បញ្ចាំងភាពយន្តខ្លីមួយចំនួននេះ គឺជាការលើកទឹកចិត្តដល់អ្នកផលិតភាពយន្ត ពិសេសភាពយន្តខ្នាតខ្លីរបស់ខ្មែរដើម្បីឈានទៅដល់គោលដៅអន្តរជាតិ។ លោកថា ឆ្នាំនេះ មហោស្រពទទួលបានភាពយន្តខ្លីសរុបចំនួន ២៥៩ចំណងជើង តែសម្រាំងយកតែ ៥៧រឿងប៉ុណ្ណោះ ដើម្បីប្រកួត និងចាក់បង្ហាញដល់ទស្សនិកជនដោយឥតគិតថ្លៃ។

លោក ស៊ុំ ស៊ីថែន បានបញ្ជាក់ទៀតថា ចំពោះរឿងក្នុងស្រុកសម្រាប់ប្រកួតមានចំនួន ៥រឿង និងរឿងបរទេសសម្រាប់ប្រ កួតមានចំនួន ៩រឿង ដោយមាការដាក់ពិន្ទុ ពីគណៈមេប្រយោគ ២ក្រុមផ្សេងៗគ្នា ដោយមួយផ្តោតលើភាពយន្តខ្លីខ្មែរនិងមួយទៀតផ្តោតលើភាពយន្តបរទេស។

កម្មវិធីបើកឆ្នាំនេះ នឹងមានការសម្តែងពិសេសមួយពី «សាលាសិល្ប:សម្តែង» ក៏ដូចជារំលេចនូវឈុតពិសេសពីភាពយន្តខ្នាតវែងបែបរន្ធត់រឿង «អ្នកស្នងអាគារ» ដែលសហការដឹកនាំដោយ លោក នេត ឥន្ទីនរាសុទ្ធដ្ឋេព ដែលជាជ័យលាភីពីមហោស្រព ២ដង គឺឆ្នាំ២០១៧ និងឆ្នាំ២០១៩ ។ លោកថាការចាក់បង្ហាញនេះ គឺចង់សរបញ្ជាក់ថា យុវសមិទ្ធករយើងពិតជាទទួលបានឱកាសអភិវឌ្ឍស្នាដៃរបស់ខ្លួន តាមរយៈវេទិការបស់មហោស្រព ដោយផ្សារភ្ជាប់ជាមួយវិនិយោគិននិងភាគីពាក់ព័ន្ធនានាក្នុងវិស័យភាពយន្ត។


សូមបញ្ជាក់ដែរថា ភាពយន្តខ្មែរខ្លីនិងបរទេសចំនួន ៥៧ចំណងរឿង នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ២៥ ដល់ ២៨ខែតុលានេះ។

កន្លងមកគណៈកម្មការភាពយន្តកម្ពុជា(CFC) តែងតែស្វាគមន៍រាល់សកម្មភាពដែលទាក់ទងនឹងភាពយន្តដូចជាបានជួយបណ្តុះបណ្តាលការបញ្ចាំងភាពយន្ត និងការចែករំលែកបទពិសោធលើការងារភាពយន្តជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម