Connect with us

ជីវិតកម្សាន្ដ

តាមពិតបវរកញ្ញាមីយ៉ាន់ម៉ា យំ ព្រោះឈឺចាប់មិនបានបង្ហាញឈុតតំណាងជាតិដូចការគ្រោងទុក

បានផុស

នៅ

បេក្ខនារីតំណាងប្រទេសមីយ៉ាន់ម៉ា គឺ Thae Su Nyein ដែលបវរកញ្ញាមានប្រជាប្រិយភាពជាងគេបង្អស់លើឆាក Miss Grand International 2024 នៅតែបន្តបង្កភាពចម្រូងចម្រាស ដោយសារតែសកម្មភាពមិនសប្បាយចិត្តរបស់នាងនៅពីក្រោយឆាក។

កាលពីល្ងាចថ្ងៃទី២០ ខែតុលា ការប្រលងឈុតតំណាងជាតិ MGI បានប្រព្រឹត្តិទៅនៅប្រទេសថៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ក្នុង​រាត្រី​នេះ តំណាង​ប្រទេស​មីយ៉ាន់ម៉ា គឺ Thae Su Nyein មាន​សកម្មភាព​ជា​ច្រើន​ដែល​ធ្វើឲ្យទស្សនិកជន​មាន​ការ​យល់​ច្រឡំ​ជា​ខ្លាំង។ ​អ្នកខ្លះគិតថានាងត្រូវដូនតាក្នុងប្រទេសខ្លួនចូលរូបបណ្ដាលឲ្យមានទឹកមុខបែបនេះ ខណៈដែលអ្នកខ្លះថាអាចមកពីថៅកែ MGI ច្រើនជាង។

ទោះជាយ៉ាងណាក៏ដោយ មិនថានៅក្រោមហេតុផលណាមួយឡើយ​ នៅទីបំផុតទើបគេដឹងថាតាមពិតទៅនាងមានបំណងនាំយកសំលៀកបំពាក់ជាតិទំងន់ដល់ទៅ២០០គីឡូក្រាម រួមទាំងម៉ូដែលជិះសេះនិងសំលៀកបំពាក់ដូចជាអ្នកចម្បាំងទៅបង្អួតលើឆាកអន្តរជាតិ។ ប៉ុន្តែ ដោយផ្អែកតាមមាត្រដ្ឋាន​នៃ​ឆាក​គឺមិនអាចទ្រឈុតរបស់បេក្ខនារីមីយ៉ានម៉ាបានទាំងស្រុងឡើយ។ ​ដូច្នេះហើយ ទើបខាងកម្មវិធីតម្រូវត្រូវ​បាន​កាត់​មក​ត្រឹម​តែ​២០​គីឡូក្រាម​ប៉ុណ្ណោះ។

ដ្បិតថាយ៉ាងនេះក្ដី​ បន្ទាប់ពីបញ្ចប់ការបង្ហាញឈុតតំណាងជាតិរួចរាល់​ Thae Su Nyein បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​របស់​នាង​យ៉ាង​ច្បាស់​តាមរយៈកែ​ភ្នែក និងសង្រឺត​ធ្មេញ​ដើម្បី​បង្ហាញ​ពី​ការ​ខឹង​សម្បារ។ ក្រៅ​ពី​នេះ មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ក្រុម​​បានឡោម​ព័ទ្ធរូបនាងដើម្បី​លួង​លោម។ ស្របពេលជាមួយគ្នានោះថែមទៀត​​ ពេល​ឈរ​ក្បែរ​លោកណាវ៉ាត់ដើម្បី​ថតរូប នាងហាក់​មិន​មាន​អារម្មណ៍​សប្បាយចិត្ត​សូម្បីតែបន្តិច ទើបបង្កើត​រឿង​ចម្រូងចម្រាស​ធំ​ពេញ​បណ្តាញ​សង្គម។

ទន្ទឹមនោះផងដែរ មនុស្សជាច្រើនគិតថា បវរកញ្ញាមីយ៉ាន់ម៉ា​មានចរិតហួសហេតុពេក នាងត្រូវតែទទួលបានអ្វីដែលនាងចង់បាន ដើម្បីឲ្យមានអារម្មណ៍ពេញចិត្ត។ នៅពេលប្រឡងអន្តរជាតិ បេក្ខជនត្រូវគោរពតាមបទប្បញ្ញត្តិ និងការរៀបចំរបស់អ្នករៀបចំ។ បុន្តែនារីម្នាក់នេះបានបង្ហាញយ៉ាងច្បាស់ពីភាពមិនស្រួល និងការអន់ចិត្តផ្ទាល់ខ្លួន នៅពេលដែលផ្នែកខ្លះនៃសម្លៀកបំពាក់របស់នាងត្រូវបានកាត់ចេញ។

មិនត្រឹមតែប៉ុណ្ណឹងទេ បវរកញ្ញាវ័យ១៧ឆ្នាំរូបបនេះគឺជាសម្រស់មួយរូបដែលត្រូវបានគេចាត់ទុកថា ទំនងជាឈ្នះមកុដ MGI ព្រោះនាងមានគ្រប់លក្ខណៈវិនិច្ឆ័យទាំង៤ប្រភេទនៃកម្មវិធីប្រកួត ទាំងសម្រស់, រាងកាយ, ខួរក្បាល, អាជីវកម្ម។។ ទោះជាបែបនេះក្ដី ក្នុងអំឡុងពេលប្រកួតប្រជែង តារាម៉ូដែលមីយ៉ាន់ម៉ាក៏ត្រូវគេសង្ស័យថា បាននាំក្រុមការងារទៅធ្វើសក់ ផាត់មុខ និងថតរូបផ្ទាល់។ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការបំពានលើបទប្បញ្ញត្តិនៃការប្រកួត។ ទន្ទឹមនឹងនោះ ក្នុងដំណើរការប្រាស្រ័យទាក់ទងជាមួយគូប្រជែង Thae Su Nyein ក៏មានអាកប្បកិរិយាមិនសប្បាយចិត្តចំពោះតំណាងប្រទេសវេណេហ្ស៊ុយអេឡា និងតំណាងប្រទេសវៀតណាម កញ្ញា Que Anh ផងដែរ។

បន្ទាប់ពីរឿងរ៉ាវជាបន្តបន្ទាប់ តំណាងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេប៉ាន់ស្មានថា នឹងពិបាកសម្រាប់នាងក្នុងការប្រជែងយកមកុដ ។ ព្រោះ​លោកណាវ៉ាត់ ធ្លាប់​បង្ហើប​ថា ចៅក្រម​ពិត​ប្រាកដ​ក្នុង​ការ​ប្រកួត​គឺ​មនុស្ស​ក្នុង​ក្រុម។ សមាជិកទាំងនេះនឹងសង្កេតមើលសកម្មភាព និងអាកប្បកិរិយារបស់បេក្ខជននីមួយៗ ដើម្បីដាក់ពិន្ទុនិងសម្រេចថាអ្នកណាអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះហើយ រឿងស្មុគស្មាញនាពេលថ្មីៗនេះរបស់ Thae Su Nyein អាចបង្កើតគុណវិបត្តិដ៏ធំមួយសម្រាប់សម្រស់​ក្នុងដំណើររបស់នាង ដើម្បីឈានទៅគ្រងមកុដ Miss Grand International ២០២៤៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​​ សាង ​ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាមីយ៉ានម៉ា រងភាពចម្រូងចម្រាសជាថ្មី ក្រោយបញ្ចេញសកម្មភាពមិនល្អដល់បេក្ខនារីផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៨ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម