ជីវិតកម្សាន្ដ
កៀកថ្ងៃប្រកួត! មូលនិធិសប្បុរសជន “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ទទួលបានថវិកា ៣០០ លានរៀល
នេះជារឿងដ៏មោទនភាពនិងសប្បាយរីករាយ ខណ:ដែលឃើញទឹកចិត្តនៃការចូលរួមលើកស្ទួយ ក្នុងនាមខ្មែរស្រលាញ់ខ្មែរដែលមូលនិធិសប្បុរសជន នៃការប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ទទួលបានថវិកា ៣០០លានរៀល។
លោកខេមដែលជាតារាចម្រៀង និងប្រធានក្រុមបាល់ទាត់តារាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មកដល់ថ្ងៃនេះ មូលនិធិសប្បុរសជន “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ទទួលបានថវិកា ៣០០លានរៀល រួចទៅហើយ ទោះបីមិនទាន់ដល់ថ្ងៃប្រកួតក៏ពិតមែន។ លោកថា “សូមអបអរគុនខ្មែរមកដល់ពេលនេះ មិនទាន់ដល់ថ្ងៃប្រកួតផង យើងប្រមូលមូលនិធិពីសប្បុរសជន ៣០០លានរៀល រួចបាត់ទៅហើយ។

តារាចម្រៀងខេម បន្តទៀតថា នេះសបញ្ជាក់ឲ្យឃើញ អំពីការស្រលាញ់និង ការចូលរួមជួយនៅក្នុងវិស័យគុនខ្មែរក្នុងនាមយើងជាតារាចម្រៀងតារាសម្ដែងតារាម៉ូដែលជាកូនខ្មែរ សូមចូលរួមក្នុងការជួយទៅដល់វិស័យគុនខ្មែរអស់ពីកម្លាំងកាយចិត្ត។
លោក ខេម បន្ថែមទៀតថា “ចុងបញ្ចប់ យើងចង់ឃើញស្នាមញញឹមគុនខ្មែរ សង្ឃឹមពុកម៉ែបងប្អូននិងចូលរួមជាមួយនឹងគ្នាឲ្យបានច្រើនកុះករ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ»”។
សូមបញ្ជាក់ថា តារាចម្រៀងសំឡេងស្អកលោកខេម ថ្មីៗនេះ បានប្រកាសត្រៀមរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ក្នុងគោលបំណងដើម្បីរកមូលនិធិជួយដល់តាមបណ្តាក្លិបដែលមានការខ្វះខាត។

សម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់តារាកម្ពុជា និងគុនខ្មែរអលស្តារ ធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងស្តាតចាស់ចាប់ពីម៉ោង ២រសៀលតទៅ និងមានផ្សាយបន្តផ្ទាល់នៅ BTV ។ មហាជននិងអ្នកគាំទ្រវិស័យកីឡាទាល់ទាត់និងគុនខ្មែរអាចចូលរួមទស្សនាដោយសេរី ហើយអាចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ទៅតាមលទ្ធភាពរៀងៗខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ