Connect with us

ជីវិតកម្សាន្ដ

លោក អុឹម ជីវ៉ា បំផុសសិល្បករសិល្បការិនីដែលមានជីវភាពខ្វះខាត គួរធ្វើប័ណ្ណប.ស.ស ជាការល្អបំផុត

បានផុស

នៅ

លោក អុឹម ជីវ៉ា បានចេញមកអំពាវនាវនិងបំផុសសិល្បករសិល្បការិនីខ្មែរដែលមានការខ្វះខាត គួរទៅធ្វើប័ណ្ណប.ស.សដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ថ្ងៃខាងមុខពោលគឺពេលដែលមានជំងឺ។ លោកលើកឡើងដូច្នេះ ក៏ព្រោះតែបច្ចុប្បន្នសង្កេតឃើញមានអ្នកសិល្ប:មួយចំនួន ហាក់ជួបជីវភាពលំបាកនិងខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ការធ្វើប័ណ្ណ.ប.ស.ស នេះ អាចជួយសម្រួលដល់យើងពេលមានជំងឺ ឬពេលត្រូវចូលសង្គ្រោះនៅមន្ទីពេទ្យ ហេតុនេះលោកយល់ថា សិល្បករសិល្បការិនី ដែលមានជីវភាពខ្វះខាត និងអ្នកសិល្បៈផ្សេងៗទៀតគួរទៅធ្វើប័ណ្ណប.ស.ស គឺជាការល្អបំផុត ព្រោះពេលឈឺប័ណ្ណ ប.ស.ស អាចជួយបានច្រើនប្រសើរជាជាងដេកចាំអំណោយ ដេកចាំលុយគេជួយ។

តាមរយ:ការលើកឡើងនេះ បានធ្វើឲ្យមហាជនមួយចំនួនបានបង្ហាញការគាំទ្រផងដែរ និងមានការលើកឡើងដូច្នេះថា “សូមគាំទ្រការធ្វើប័ណ្ណប.ស.សឥឡូវមានប្រសិទ្ធភាព និងមានការយកចិត្តទុកដាក់ខ្លាំងណាស់។ មានតែខ្លួនឯងជួយខ្លួនឯងទេកុំពឹងគេបើគេបិតភ្នែកម្ខាងមើលម្ខាងមិចជួយយើងបានទៅ”។

ជុំវិញការលើកទឹកចិត្តនេះ លោក អុឹម ជីវ៉ា ក៏បានគូសបញ្ជាក់ដែរថា កន្លងមក លោកបានណែនាំអ្នកសិល្បៈជាច្រើនឱ្យទៅធ្វើ ហើយបច្ចុបវ្បន្ននេះ គឺមានអ្នកធ្វើហើយច្រើនគួរសមដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម