Connect with us

ជីវិតកម្សាន្ដ

ធ្លាយចចាមអារ៉ាមថា Dilraba លួច​សម្រាល​កូន​​ ដោយ​មិន​បាន​រៀប​ការជាមួយ Johnny Huang

បានផុស

នៅ

បន្ទាប់ពីពាក្យចចាមអារ៉ាមដែលថា តារាសម្តែងស្រី Dilraba Dilmurat លួចសម្រាលកូនរបស់​ Johnny Huang នាពេលនេះវាបានឡើងដល់កំពូលលេខ១ search trend (ស្វែងរកក្តៅៗ) នៅក្នុងផ្នែកកម្សាន្តក្នុងប្រទេសចិនកាលពីល្ងាចថ្ងៃទី ២១ ខែតុលា។ ប្រភព​នៃ​ការ​ជជែកវែកញែកផ្តើម​ចេញ​ពី​ការ​ផ្សាយ​ផ្ទាល់​របស់​តារា​ស្រី​ដ៏​ក្តៅ​គគុក Jocie Guo បង្ហើប​ថា​៖ គូស្នេហ៍​តារា​សម្ដែង​មួយ​គូ ​លួច​សម្រាល​កូន​ដោយ​មិន​បាន​រៀប​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានដែល Jocie Guo បានផ្តល់ឲ្យរួមមាន តួប្រុសមកពីភាគឦសាន ប្រទេសចិន តារាស្រីមកពីស៊ីនជាំង ពួកគេសុទ្ធតែជាតារាធំៗ ហើយពេលនេះទារកបានកើតមកសម្រាប់មនុស្សគ្រប់ៗគ្នាក្នុងពិភពកម្សាន្ត។

ភ្លាមៗនោះ អ្នកនិយមលេងអ៊ីនធឺណេតចិនបានសន្និដ្ឋានថា គូស្នេហ៍ដែលត្រូវចោទសួរគឺប្រាកដជា Dilraba Dilmurat និង Johnny Huang ព្រោះលោកមកពី Liaoning (ភាគឦសានប្រទេសចិន) ហើយ Dilraba មកពី Xinjiang ។​​​ ជាពិសេស អ្នកទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងរឿង Love Designer យ៉៉ាងរលូនថែមទៀតផង។

យ៉ាងណា ក្រោយមកភាគីរបស់ Dilraba បានបដិសេធព័ត៌មាននេះភ្លាមៗ។ ការិយាល័យ​របស់​តារា​សម្ដែង​រូប​នេះ​បាន​ប្រកាស​ថា «អត្ថបទ​នេះ​មិន​ពាក់ព័ន្ធ​នឹងរូបនាងទេ សូម​កុំ​ប្រាប់​ឈ្មោះ​នាង»។ តំណាង​របស់​នាង​ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​នឹង​ស្វែង​រក​ការ​អន្តរាគមន៍​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពាក្យ​ចចាម​អារ៉ាម​នេះ​រីក​រាល​ដាលកាន់តែខ្លាំងឡើង។

យោងតាម ​​Ettoday ក្រោមសម្ពាធពីមតិសាធារណៈ Jocie Guo ក៏បានបដិសេធថា Dilraba Dilmurat និង Johnny Huang មិនមែនជាមនុស្សពីរនាក់ដែលនាងបានលើកឡើងនោះទេ។ នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ដែល​និយាយ​អំពី​មនុស្ស​ពីរ​នាក់​នោះ​ទេ សូម​បញ្ឈប់​រឿង​នេះ​ទៅ​»។

កាលពីមុន Dilraba Dilmurat និងJohnny Huang ធ្លាប់ធ្វើការជាមួយគ្នាក្នុងរឿង Happiness ក្នុងឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានជាប់ពាក់ព័ន្ធពាក្យចចាមអារ៉ាមទាក់ទងគ្នាឥតឈប់ឈរ ហើយថែមទាំងមានព័ត៌មានថាពួកគេរៀបការ និងមានកូនទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Fan Bingbing ប្រើវិធីសម្រកទម្ងន់ដ៏សាហាវ ឮហើយមហាជនហួសចិត្តគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម