Connect with us

ជីវិតកម្សាន្ដ

មូលហេតុបែបនេះ ទើប Miss Earth កម្ពុជា ២០២៤ មានប្រជាប្រិយភាពខ្លាំងនៅហ្វីលីពីន

បានផុស

នៅ

កាលពីថ្មីៗកន្លងទៅនេះ កញ្ញា រដ្ឋា ភីយ៉ាដែត ដែលជាបវរកញ្ញាតំណាងប្រទេសកម្ពុជា បានហោះទៅចូលរួមប្រកួតកម្មវិធី Miss Earth International 2024 នៅឯទឹកដីប្រទេសហ្វីលីពីន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺគ្រាន់តែទៅដល់ភ្លាម មានអ្នកគាំទ្រជាច្រើនបាននាំគ្នាចាំទទួលនាងនៅឯព្រលានយន្ដហោះ​ ធ្វើឲ្យរូបនាងមានសេចក្ដីសប្បាយរីករាយ និងរំភើបចិត្តជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រនៅហ្វីលីពីន បានធ្វើឲ្យផ្ទុះការគាំទ្រនៅក្នុងបណ្ដាញសង្គម TikTok នាំគ្នាចែករំលែកវីដេអូតៗគ្នាច្រើន។ ជាពិសេស វាបានបង្កើតជាចម្ងល់ ធ្វើឲ្យមហាជននៅក្នុងប្រទេសខ្មែរមានការងើយឆ្ងល់ជាខ្លាំងថា​ ហេតុអ្វីបានជាប្រជាជននៅទីនោះ ស្រឡាញ់ គាំទ្រ បវរកញ្ញា ភីយ៉ាដែត ខ្លាំងបែបនេះ។

ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះទេ បកក្រឡេកទៅមើលកាលពីឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បវរកញ្ញា ភីយ៉ាដែត ធ្លាប់ទទួលបានចំណាប់អារម្មណ៍ជាខ្លាំងក្នុងចំណោមមហាជនហ្វីលីពីន។ កាលនោះ យ៉ាដែត ធ្វើជាជំនួយការកាន់កាដូ តុក្កតា ដើម្បីចែកជូនទៅកាន់កីឡាករបាល់ទាត់ បន្ទាប់ពីលេងចប់។

ដោយកាលនោះ កីឡាករហ្វីលីពីន បានដើរទៅទទួលរង្វាន់ ហើយបានឃើញស្នាមញញឹមដ៏ស្រស់ស្អាត របស់ កញ្ញា ភីយ៉ាដែត បង្ហាញអំពីការស្វាគមន៍យ៉ាងកក់ក្ដៅរបស់នារីខ្មែរទៅកាន់កីឡាករហ្វីលីពីន ដែលសកម្មភាពនេះ ត្រូវបានថតជាប់ជាវីដេអូ ហើយបង្ហោះពេញបណ្ដាញសង្គម។

គ្រានោះ កញ្ញា ភីយ៉ាដែត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់ ស្នាមញញឹមស្អាត ជាពិសេស ឥរិយាបថទន់ភ្លន់សក្ដសមជានារីខ្មែរ។ បកមកបច្ចុប្បន្ននេះវិញ រូបនាងបានក្លាយជា Miss Earth Cambodia តំណាងប្រទេសយើង លើកមុខមាត់ប្រទេសជាតិ ចូលរួមប្រកួតនៅឯប្រទេសហ្វីលីពីន។

គួរបញ្ជាក់ផងដែរថា បវរកញ្ញា រដ្ឋា ភីយ៉ាដែត មានវ័យ២២ឆ្នាំហើយ នាងក៏ធ្លាប់បានប្រកួតក្នុងកម្មវិធី Miss Universe កាលពីឆ្នាំ២០២៣ផងដែរ ដែលទទួលបានចំណាត់ថ្នាក់ក្នុងចំណោម TOP10 ទៀតផង។

បន្ថែមពីនេះ កញ្ញា កំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្មនៅក្នុងកម្មវិធីផ្សេងៗនៃការប្រកួត សូមចូលរួមគាំទ្របវរកញ្ញាតំណាងប្រទេសកម្ពុជាទាំងអស់គ្នា សូមតាមដានតាមរយៈផេក Miss Earth Cambodia  និងផេកផ្លូវការរបស់ ភីយ៉ាដែត ផ្ទាល់ Rotha Phyadeth

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម