Connect with us

ជីវិតកម្សាន្ដ

Min Pechaya ពីតារាសម្ដែងជួរមុខកើតក្នុងត្រកូលអ្នកមាន ក្លាយជាអ្នកទោសក្នុងពន្ធធនាគារ

បានផុស

នៅ

បន្ទាប់​ពី Min Pechaya ​ត្រូវ​​ចាប់​ខ្លួនពាក់ព័ន្ធនឹងបទល្មើស Icon Group ភ្លាមៗនោះដែរ ម៉ាក​យីហោ​ជា​បន្តបន្ទាប់​បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជា​ឯកតោភាគី។ ក្រោយឃុំ​ខ្លួននាងក៏ស្នើសុំដំកល់ប្រាក់​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​យល់​ព្រម។ ឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ លោក Chuchat Kanpai​ មេធាវីរបស់​តារា​ស្រីរូបនេះមានប្រសាសន៍ថា Min មានអារម្មណ៍តានតឹងខ្លាំង នៅពេលជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។

យ៉ាងណាក៏ដោយ មុនផុងខ្លួនកាន់តែជ្រៅក្នុងរឿងឆបោកកក្រើកក្នុងប្រទេសថៃ វីដេអូសម្ភាសន៍របស់ Min អំពីជីវិតក្នុងវណ្ណៈខ្ពង់ខ្ពស់ និងធំធាត់ក្នុងគ្រួសារអ្នកមានទ្រព្យ ព្រមទាំងបទពិសោធន៍ការងារតាំងពីក្មេងទាក់ទាញការទស្សនាជាច្រើន។​ ជាពិសេស រូបភាពពីមុននៃភាពប្រណីត និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹករបស់តារាស្រីវ័យ៣៥ឆ្នាំ ត្រូវបានទម្លាយនៅលើបណ្តាញសង្គម។

បើ​តាម​គេហទំព័រ Thansettakij បានបញ្ចក់ថា Min Pechaya គឺ​ជាតារាស្រីក្នុងពិភពសិល្បៈថៃ ដែលមានគេគំទ្រជាច្រើន ប្រព័ន្ធផ្សព្វផ្សាយតែងតែតែប្រើឃ្លាមួយទៅកាន់នាងថា អ្នកស្នងមរតកក្នុងក្រុមជំនួញដែលមានតម្លៃ ៥០០ លានបាត នៅពេលសំដៅលើ Peachaya ។ នៅក្នុងកិច្ចសម្ភាសន៍មួយ ប្រវត្តិគ្រួសារ និងមុខជំនួញរបស់តារាស្រីរូបនេះ មានការចាប់អារម្មណ៍ខ្លាំងបំផុត។ Min បាន​ឲ្យ​ដឹង​ថា​ នាង​ត្រូវ​ឪពុកម្ដាយ​ចិញ្ចឹម​ក្នុង​គ្រួសារ​ដែល​មាន​ប្រពៃណី​ជំនួញតាំងតែពីតូចមកម៉េ្លះ។

តាមរយៈវីដេអូឃ្លិប Min និយាយថា ខ្លួនពិតជាមានមោទនៈភាពជាច្រើននៅពេលនិយាយអំពីឪពុករបស់នាង គឺលោក Supath Wattanamontree។ លោក​មាន​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ ពី​អចលនទ្រព្យ​រហូត​ដល់​សម្ភារ​សំណង់​ធំៗ​ក្នុង​ខេត្ត​ខុនកែន មុននឹងផ្តោតលើអាជីវកម្មទាំងស្រុង។ ជាមួយគ្នានោះថែមទៀត លោក Suphat ក៏ជាអភិបាលក្រុង Nam Phong ផងដែរ។

ក្រៅ​ពី​ការ​សម្ដែង ​Min នៅ​តែ​បន្ត​ទំនៀម​ទម្លាប់​ជំនួញ​គ្រួសារ ស្ថិតក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាបន្តបន្ទាប់ដែលមានដើមទុនធំ។ ផ្អែកលើព័ត៌មានពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ គេហទំព័រស្ថិតិក្រុមហ៊ុនដ៏ទូលំទូលាយ Creden Data នាងគ្របដណ្តប់លើប្រភេទជាច្រើន រួមទាំងហិរញ្ញវត្ថុ ការវិនិយោគដែលមានផលចំណេញ និងអចលនទ្រព្យ។

Min Pechaya មានភាគហ៊ុនខ្ពស់បំផុត (៩៥%) នៅក្នុងក្រុមហ៊ុន M Happy Holding Company Limited។ លើសពីនេះ នាងក៏ជាម្ចាស់ភាគហ៊ុនធំមួយរូបនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំនួន ៨ ផ្សេងទៀត ចាប់ពីអាហារ អចលនទ្រព្យ រហូតដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។​ បន្ទាប់ពីតារាស្រីរូបនេះ ត្រូវបានដាក់នៅក្រោមដីកាចាប់ខ្លួន ដោយមិននៅក្រៅឃុំ ប្រព័ន្ធផ្សព្វផ្សាយ Golden Temple បានចាប់អារម្មណ៍លើឋានៈរបស់នាង ក្នុងនាមជាម្ចាស់ភាគហ៊ុនដែលមានភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុន Nutra Group។ ក្រុមហ៊ុន​នាពេលនេះ កំពុងស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​រំលាយ​ចោល​បន្ទាប់​ពី​មាន​សំឡេង​រំខានពីមហាជន។

ក្រៅ​ពី​មាន​ដើម​កំណើត​ពី​គ្រួសារ​អ្នក​មាន និង​ពូកែ​ខាង​មុខ​ជំនួញ​នោះ Min Pechaya ក៏​ជា​តារា​ដែល​មាន​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​ថៃ​ផង​ដែរ។​ នាងទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថៃ​ឆ្នាំ ២០០៦ ហើយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ដោយ​ជោគជ័យ។ នៅអាយុ ២០ ឆ្នាំ នាងបានដើរតួដំបូងក្នុងរឿង Pla Boo Thong របស់ប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ ២០០៩។ អាជីព​របស់​តារា​ស្រី​រូប​នេះ​បាន​ចាប់​ផ្ដើម ​បន្ទាប់​ពី​នាង​បាន​ចូល​រួម​ក្នុង​រឿង Love in the Clouds ជា​រឿង​ភាគ​ទូរទស្សន៍​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ថៃកាល​ឆ្នាំ ២០០៩ ដូចគ្នា។

នៅ​ប្រទេស​ថៃ Min គឺ​ជា​តារា​សម្ដែង​ល្បី​មួយ​រូប​ក្នុង​ចំណោម​តារា​សម្ដែង​ក្នុង​ទូរទស្សន៍។ ចាប់តាំងពីពេលដែលនាងចូលបម្រើការងារនៅប៉ុស្តិ៍លេខ៧ រហូតដល់ពេលចាប់ខ្លួន នាងបានជាប់ក្នុងបញ្ជីបេក្ខភាពជាបន្តបន្ទាប់ និងបានឈ្នះពានរង្វាន់ទូរទស្សន៍ដ៏ធំបំផុតរបស់ប្រទេសថៃសឹងតែរាល់ឆ្នាំ។ ពីរូបភាពរបស់តារាសម្តែង តារាចម្រៀង និងជាពិធីការិនីដ៏ល្បីមួយរូប ដែលរូបភាពគ្របដណ្តប់លើអេក្រង់តូចនោះ ពេលនេះ Min មានការខ្មាស់អៀនជាមួយនឹងពេលដែលនាងទៅមណ្ឌលឃុំឃាំងបិទបាំងខ្លួនជិតឈឹង ដើម្បីគេចពីប្រព័ន្ធផ្សព្វផ្សាយ។ ភាពយន្ត Game Rak Patihan ឬល្បែងស្នេហ៍បដិហារ នៅលើប៉ុស្តិ៍ One31 នាពេលនេះ ក៏ទទួលរងពហិការ ដោយសារតែជីវិតផ្ទាល់ខ្លួនរបស់តួឯកស្រី។

ទោះបីជាបែបនះក្ដី ក្នុង​សន្និសីទ​កាសែតកាលពីថ្ងៃទី១២ ខែតុលា នៅពេលដែលប៉ូលិសប្រកាសការសម្រេចចិត្តស៊ើបអង្កេត The Icon Group ដែលនាងធ្វើការនោះ Min បានធ្វើសន្និសីទសារព័ត៌មានយ៉ាងជឿជាក់ ដោយបដិសេធមិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​របស់ក្រុមហ៊ុនទេ។ តារាស្រីរូបនេះបានត្អូញត្អែរដោយអះអាងថានាងមិនមានទំនាក់ទំនងជាមួយផ្នែកវិជ្ជាជីវៈណាមួយឡើយ ដោយគ្រាន់តែទទួលស្គាល់កំហុសខ្លួន ថាមិនបានស្រាវជ្រាវឲ្យល្អិតល្អន់មុននឹងចុះកិច្ចសន្យាតែប៉ុណ្ណោះ។

យ៉ាង​ណាមិញ យោងតាមកាសែតបាងកកប៉ុស្តិ៍ក៏បានចុះផ្សាយដែរថា ស្ថានភាព​បច្ចុប្បន្ន​បង្ហាញ​ថា ការ​ថ្លែង​របស់ Minក្នុង​សន្និសីទ​កាសែត​មាន​បញ្ហា​ច្រើន។ ការពិតដែល នាងត្រូវបានឃុំខ្លួន និងពាក្យសុំនៅក្រៅឃុំត្រូវបានបដិសេធដោយតុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកកបង្ហាញពីភាពធ្ងន់ធ្ងរនៃសំណុំរឿងនេះ។ ជាធម្មតា ដីកាឃុំខ្លួនបដិសេធការធានានៅក្រៅឃុំត្រូវបានអនុវត្តចំពោះករណីសំខាន់ៗ ក្នុងករណីជនសង្ស័យរត់គេចខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖Min ចេញ​មុខ​សុំ​ទោស​ទាំងទឹក​ភ្នែក បន្ទាប់ពី​ជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម