Connect with us

ជីវិតកម្សាន្ដ

ដៃគូចាស់ Shu Qi ប៉ះគ្នា​ម្ដង​ទៀត ​ក្នុង​ព្រឹត្តិការណ៍ Shanghai

បានផុស

នៅ

តារា​សម្ដែង​ហុងកុង Nicholas Tse និង​តារា​សម្ដែង​តៃវ៉ាន់ Shu Qi បាន​ថត​រូប​ជា​មួយ​គ្នា ខណៈ​ដែល​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត ​ក្នុង​ព្រឹត្តិការណ៍ Moncler ក្នុង​ទីក្រុង Shanghai ប្រទេស​ចិន។

យោងតាមគេហទំព័រ Daily Dimsum តារាទាំងពីរបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅរលោង បញ្ចេញភាពឆើតឆាយ និងទំនុកចិត្ត។ រូបថតរបស់ពួកគេទទួលបានការសរសើរយ៉ាងទូលំទូលាយពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានកោតសរសើរចំពោះរូបរាងទាន់សម័យរបស់អ្នកទាំងពីរ។

មិនត្រឹមប៉ុណ្ណឹងទេ ការជួបជុំនេះក៏បានធ្វើឲ្យមានការរំជើបរំជួលផងដែរ ដោយរំឭកដល់អ្នកគាំទ្រពីការសហការគ្នាដំបូងរបស់ពួកគេនៅក្នុងខ្សែភាពយន្តឆ្នាំ ១៩៩៨”Young and Dangerous: The Prequel” ដែលពួកគេបានចែករំលែកការថើបនៅលើអេក្រង់ ដែលជាការលើកដំបូងរបស់ Tse នៅក្នុងខ្សែភាពយន្តមួយនោះផងដែរ។

ព្រឹត្តិការណ៍ Moncler ត្រូវបានប្រារព្ធឡើងដោយតារាល្បី ៗ ផ្សេងទៀតរួមទាំងតារាសម្តែងជនជាតិអាមេរិក Anne Hathaway តារាប៉ុប Barbadian Rihanna និងតារាចម្រៀង Leah Dou ដែលជាកូនស្រីច្បងរបស់មិត្តស្រីបច្ចុប្បន្នរបស់ Tse គឺ Hong Kong diva Faye Wong និងអតីតស្វាមី តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងចិន Dou Wei ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយចចាមអារ៉ាមថា Dilraba លួច​សម្រាល​កូន​​ ដោយ​មិន​បាន​រៀប​ការជាមួយ Johnny Huang

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មិនទាន់ឡើងកាន់អំណាចផង អ្នកស្នងតំណែងមេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល សម្លាប់បាត់ទៅហើយ 

ជីវិតកម្សាន្ដ២០ ម៉ោង មុន

លោក អុឹម ជីវ៉ា បំផុសសិល្បករសិល្បការិនីដែលមានជីវភាពខ្វះខាត គួរធ្វើប័ណ្ណប.ស.ស ជាការល្អបំផុត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្វីលីពីន ប្រកាស​បិទ​សាលារៀន និង​កន្លែងធ្វើការ ព្រោះ​ខ្យល់ព្យុះ Trami

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងលួច​បើក​​ល្បែងសុីសងអនឡាញនៅសង្កាត់ចោម​ចៅ​ទី​៣​

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តាមពិតបវរកញ្ញាមីយ៉ាន់ម៉ា យំ ព្រោះឈឺចាប់មិនបានបង្ហាញឈុតតំណាងជាតិដូចការគ្រោងទុក

Sokha Hotels

ព័ត៌មានពេញនិយម