ជីវិតកម្សាន្ដ
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
ការបាត់បង់លោក កៅ សីហា បានធ្វើឲ្យអ្នកសិល្ប:ខ្មែរជាច្រើនបង្ហាញការសោកសៅ និងស្តាយស្រណោះជាខ្លាំងនៃមរណភាពអ្នកដឹកនាំសម្តែងដ៏ឆ្នើមរូបនេះ។
តាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រួសារសព របស់អ្នកដឹកនាំសម្តែងនិងជាផលិតករភាពយន្តរូបនេះ សពរបស់លោក កៅ សីហា នឹងត្រូវដង្ហែទៅបូជានៅវេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ នៅវត្តព្រែកឯង រាជធានីភ្នំពេញ ដោយដង្ហែរចេញពីគេដ្ឋានរបស់លោក នៅវេលាម៉ោង ១២ថ្ងៃត្រង់។ ដូច្នេះនេះជាពេលវេលាចុងក្រោយសម្រាប់សិល្បករ-សិល្បការិនីព្រមទាំងមិត្តភក្តិរួមអាជីពសិល្ប: ក្នុងការចូលរួមដង្ហែសពលោក កៅ សីហា ដើម្បីជូនដំណើរលាគ្នាដោយគ្មានថ្ងៃត្រឡប់។


លោក កៅ សីហាគឺជាអ្នកនិពន្ធនិងដឹកនាសម្តែងល្បី ឈ្មោះប្រចាំផលិតកម្មហង្សមាសលោកបានទទួលម រណភាពកាលពី ថ្ងៃទី២០ ខែតុលាឆ្នាំ ២០២៤ ក្នុងវ័យ ៤២ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួក្បាលធ្ងន់ធ្ងរ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
សពលោក កៅ សីហា បានដឹកមកដល់គេហដ្ឋាននៅភ្នំពេញនាវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ខែតុលាឆ្នាំ២០២៤។ លោកកៅសីហាមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ លោកជាកូនប្រុសពៅ ក្នុងចំណោមបងប្អូន១៧នាក់។
មរណភាពលោក កៅ សីហា មិនត្រឹមតែជាការបាត់បង់ធនធានសិល្ប:មានសមត្ថភាព និង ទេពកោសល្យទេគឺ ជាការបាត់បង់ដ៏សោកស្តាយបំផុតសម្រាប់អ្នកគាំទ្រ ខណ:ដែលលោកបានបន្សល់ទុកស្នាដៃជាច្រើននិងការចង់ចាំសម្រាប់អ្នកសិល្ប:រូមអាជីពទៀតផង៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា