ជីវិតកម្សាន្ដ
MVចម្រៀងដ៏ធំមួយ«កឋិនមហាសាមគ្គីគ្រួសារខ្មែរ»ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា ខាន់ ជេមស៌ ផលិតជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ផលិតកម្មGalaxy Navatra បានបញ្ចេញបទចម្រៀង១បទ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ»ច្រៀងរួមគ្នាដោយកំពូល តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និង ខាន់ ជេមស៌ អ្វីជាការចាប់អារម្មណ៍ រូបភាពរបស់កំពូលតារាចម្រៀងទាំង៥រូបនោះ ត្រូវបាបឌីហ្សាញជាមួយសម្ដេចតេជោ និង សម្ដេចកតិ្តព្រឹទ្ធបណ្ឌិត។ ផ្ទាំងរូបភាព អមនិងខ្លឹមសារ ត្រូវបានគេសន្និដ្ឋានបានថា ការផលិតបទចម្រៀងមួយបទនេះ គឺសម្រាប់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្របពេលល សម្ដេច លោកគ្រោង ដង្ហែអង្គកឋិនទាន ជាប្រវត្តិសាស្រ្តទៅវត្តខ្មែរក្រោម នាពេលឆាប់ខាងមុខនេះ។

ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នផលិតកម្មGalaxy Navatra កំពុងតែ មមាញឹក និងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីផលិតMVមួយបទនេះ ដើម្បីឲ្យបានមុនថ្ងៃ ពិធីបុណ្យមកដល់នាដើមខែវិច្ឆិកាខាងមុខនេះ។
ប្រភពដដែលបានបង្ហើបទៀតថា បទ«កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ត្រូវបានផ្តួចផ្តើមផលិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឯកឧត្តម ហុឹម សុភា(នភា) លោក ខេមរៈ ភារុណនិង លោក ហុី វីរៈ ជាដើម។
សូមបញ្ជាក់ថា អង្គកឋិនទាន ដែលផ្ដួចផ្ដើម ដោយសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត
ធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលចូលរួមដោយផ្ទាល់ ដោយសម្ដេចទាំង២។

សម្តេចតេជោ ធ្លាប់បានលើកឡើថងថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។
ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ទៀតថា បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែន ឆ្លងប្រទេស។
មហាជនរំពឹងថា តាមរយៈបទ«កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលផលិតដោយGalaxy Navatra ច្រៀងរួមគ្នាដោយកំពូល តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា និង ខាន់ ជេមស៌ ខាងលើនេះ នឹងជម្រុញឲ្យ អង្គកឋិនទានជាប្រវត្តិសាស្រ្តទទួលបានការគាំទ្រច្រើនពីមហាជនជាក់ជាមិនខាន៕
https://vt.tiktok.com/ZSjdGhkJy



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ