Connect with us

ជីវិតកម្សាន្ដ

រៀបការ​អស់​ច្រើនឆ្នាំ! ​តារាថៃ​ទាំងនេះ ​ទើបតែ​ដាច់ចិត្ត​បង្ហើបថា ​ពួកគេ​កំពុងចង់​បានកូន​

បានផុស

នៅ

មិនប៉ុន្មានឆ្នាំមកនេះ មានតារាប្រុសស្រីថៃជាច្រើនគូ បានដឹកដៃគូស្នេហ៍ចូលរោងជ័យយ៉ាងមានក្តីសុខ។ ទោះបីរៀបការហើយពីរ បីឆ្នាំក៏ដោយ ទស្សនិកជនសង្កេតឃើញថាពួកគេមិនទាន់បង្ហើបពីរឿងយកកូននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា មានតារាប្រុសស្រីថៃលំដាប់ជួរមុខ ៣រូប ទើបបង្ហើបមកាន់អ្នកសារព័ត៌មានពី​គ​ម្រោ​ង​​ដែលពួកគេនឹងយកកូនឆាប់ៗនេះ។

ក្នុងនោះ រួមមានតារា៖

១. Louis Scot

តាមបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Louis Scot សារភាពថាគាត់ចង់បានកូននៅឆ្នាំនេះ។ តារាសម្តែងរូបនេះ និងភរិយា No​on ​Ramida បានពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីការមានកូនជារួចមកហើយ។

២. Dj Push

តារាសម្តែងសង្ហា Dj Push បានរៀបការជាមួយ Jooy Warattaya នៅចុងឆ្នាំ ២០១៨ បន្ទាប់ពីមានទំនាក់ទំនងស្នេហា​ជាមួយ​គ្នា​អ​ស់​​រយៈ​ពេលជាង ៤ឆ្នាំ។ យោងតាមបទសម្ភាសន៍​កន្លងមករបស់តារាដែលមានប្រជាប្រិយភាពម្នាក់នេះ បាននិយាយថាគាត់​ពិត​ជា​ចង់​បានកូនភ្លោះណាស់។

៣. Mew Nittha

តារាស្រីថៃប៉ុស្តិ៍លេខ៣ ដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់រូបនេះ បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននាពេលថ្មីៗនេះថា នា​ង​ចង់បានកូនស្រីម្នាក់ និងកូនប្រុសម្នាក់។ ហេតុនេះ បន្ទាប់ពីនាងបានថតបញ្ចប់រឿង «Duang Tah Tee Sarm» នាងនឹងផ្អាក​ទទួ​ល​ការងារថតមួយរយៈ ដើម្បីយកពេលសម្រាកនិងគិតគូរឿងយកកូនផងដែរ៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន៖ទស្សនីយភាព​ល្អៗ ក្នុង​បទចម្រៀង​ភាពយន្ត​ជីវចល រឿង «Raya and the Last Dragon»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម