ជីវិតកម្សាន្ដ
អាកាសយានដ្ឋាន Incheon ត្រៀមបើកច្រកដាច់ដោយឡែក ឲ្យតារាល្បីៗគេចពីអ្នកគាំទ្រ
អាកាសយានដ្ឋានអន្តរជាតិ Incheon នៃប្រទេសកូរ៉េខាងត្បូង បានផ្ញើសេចក្តីជូនដំណឹងផ្លូវការមួយដែលមានចំណងជើងថា សំណើសុំកិច្ចសហប្រតិបត្តិការក្នុងការអនុលោមតាមនីតិវិធីសម្រាប់ការប្រើប្រាស់ច្រកទ្វារពិសេស ក្នុងព្រលានយន្តហោះ ចំពោះការចូលនិងចេញរបស់សិល្បករទៅកាន់ទីភ្នាក់ងារកម្សាន្ត។
យោងតាមរបាយការណ៍នាពេលថ្មីៗ ដោយដកស្រង់ចេញពីឯកសារដែលត្រូវបានចែករំលែកនៅលើសហគមន៍អនឡាញបាននិយាយថា ដើម្បីកាត់បន្ថយស្ថានភាពដែលអាចនាំឲ្យមានការប្រមូលផ្តុំហ្វូងមនុស្ស យើងបានបង្កើតនីតិវិធីថ្មីមួយដែលអនុញ្ញាតឲ្យតារាល្បីៗ និងបុគ្គលសាធារណៈផ្សេងទៀតប្រើប្រាស់ទ្វារចូល និងច្រកចេញជាក់លាក់នៅអាកាសយានដ្ឋាន Incheon ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២៤។
អាកាសយានដ្ឋានក៏បានពន្យល់ថា ជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពជាសកលរបស់សិល្បករកូរ៉េ មានករណីជាញឹកញាប់នៃហ្វូងមនុស្សយ៉ាងច្រើន រួមទាំងអ្នកគាំទ្រ ការប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានក្នុងអំឡុងពេលការមកដល់ និងការចាកចេញរបស់សិល្បករ។ ការកើនឡើងនៃចំនួនហ្វូងមនុស្សទាំងនេះ កំពុងបង្កភាពមិនស្រួលសម្រាប់អ្នកប្រើប្រាស់អាកាសយានដ្ឋានធម្មតា និងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពថែមទៀតផង។
ប្រភពដដែលបានបញ្ចាក់បន្ថែមទៀតថា ការប្រមូលផ្តុំហ្វូងមនុស្សដែលមិនអាចគ្រប់គ្រងបាន អាចរារាំងយ៉ាងខ្លាំងដល់ការប្រើប្រាស់អាកាសយានដ្ឋានប្រកបដោយសុវត្ថិភាព និងផាសុកភាពដោយទាំងពលរដ្ឋកូរ៉េ និងភ្ញៀវបរទេស។ យើងស្នើឲ្យអ្នកជូនដំណឹងដល់អ្នកគាំទ្រសិល្បកររបស់អ្នក សូមចៀសវាងការទៅព្រលានយន្តហោះអំឡុងពេលមកដល់ និងចេញដំណើររបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការនេះមិនពាក់ព័ន្ធនឹងការបង្កើតច្រកចូលថ្មីជាពិសេសសម្រាប់តារាល្បីនោះទេ។ ផ្ទុយទៅវិញ តារាល្បីៗនឹងចែករំលែកច្រកដែលមានស្រាប់ ហើយប្រើដោយអ្នកបម្រើការលើយន្តហោះ និងអ្នកបើកយន្តហោះ។ យ៉ាងណាមិញ ប្រសិនបើតារាល្បីចង់ប្រើទ្វារចូលពិសេស ភ្នាក់ងាររបស់ពួកគេត្រូវតែដាក់ពាក្យជាមុនសិនដែរ។
ដោយឡែក ងាកមកកាន់បញ្ហានៃការគ្រប់គ្រងហ្វូងមនុស្សនៅព្រលានយន្តហោះ ទទួលបានការចាប់អារម្មណ៍នៅក្នុងខែកក្កដាកន្លងទៅ នៅពេលដែលការចាកចេញរបស់តារាសម្តែង Byun Woo Seok ពីព្រលានយន្តហោះ Incheon បានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន។ ឧបទ្ទវហេតុដែលឆ្មាំសន្តិសុខបានបិទទ្វារប្រលានបាននាំឲ្យមានភាពចម្រូងចម្រាសជុំវិញការប្រើប្រាស់សន្តិសុខឯកជនរបស់គាត់។ មានសេចក្តីរាយការណ៍មកថា អង្គរក្យបានបំភ្លឺភ្លើងចំមុខអ្នកដំណើរ និងពិនិត្យមើលប័ណ្ណឡើងជិះរបស់ពួកគេ។ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលិសបានកំណត់ថា ប្រធានក្រុមហ៊ុនសន្តិសុខ២រូបគឺលោក A និងសន្តិសុខម្នាក់លោក B បានបំពានច្បាប់សេវាសន្តិសុខ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួន។

យ៉ាងណាមិញ ឧបទ្ទវហេតុនេះបានជំរុញឲ្យមានការពិភាក្សាអំពីតម្រូវការសម្រាប់វិធានការត្រួតពិនិត្យហ្វូងមនុស្សជាមូលដ្ឋានក្នុងអំឡុងពេលការមកដល់ និងការចាកចេញរបស់តារាល្បី និងឥស្សរជនសាធារណៈនៅអាកាសយានដ្ឋាន Incheon ។ លើសពីនេះ ប្រលានយន្តហោះក៏បានបើកកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារកម្សាន្តធំៗ កាលពីថ្ងៃទី ២០ ខែតុលា ដោយស្នើសុំឲ្យមានការធានាសុវត្ថិភាពលើសលប់ក្នុងអំឡុងពេលចេញដំណើរ និងការមកដល់របស់តារាល្បីៗ ដើម្បីកាត់បន្ថយភាពរអាក់រអួលសម្រាប់អ្នកធ្វើដំណើរផ្សេងទៀត៕ព្រោ


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណងមិត្តភាព Han So Hee និង Jeon Jong Seo នៅតែរឹងមាំ ទោះមានរឿងចម្រូងចម្រាសនឹង Hyeri

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ