ជីវិតកម្សាន្ដ
ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ
កាលពីថ្ងៃទី ២៣ ខែតុលា ពិធីករថៃ Num Kanchai បាននិយាយនៅក្នុងវគ្គមួយនៃកម្មវិធី Noontime Show បន្ទាប់ពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ចេញដីកាស្រាវជ្រាវឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិលោក Waratphon Waratworakul ឬ Boss Paul ដែលលាក់ទុកនៅក្នុងផ្ទះជួលមួយកន្លែង ក្នុងទីក្រុងបាងកក។
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) រឹបអូសបាននូវនាឡិកាទំនើបចំនួន ១៩ គ្រឿង ហើយមួយក្នុងចំណោមនោះគឺជានាឡិកាដៃម៉ាក Richard Mille RM 53-01 និង Richard Mille RM 35-02 មួយគ្រឿង ដែលទាំងពីរគ្រឿងមានតម្លៃសរុបជាង ៣៣ លានបាត ជិត៩៧ម៉ឺនដុល្លារ, រួមទាំងវត្ថុអនុស្សាវរីយ៍, ខ្សែកមាស ,ស្បែកជើង និងកាបូបម៉ាកល្បីៗជាច្រើនតម្លៃសរុបប្រមាណ ៤០លានបាត ស្មើនឹងជាង១លានដុល្លារ។
យ៉ាងណាក៏ដោយ ពិធីករប្រុសវ័យ៥៥ឆ្នាំរូបនេះ ស្រាប់តែទម្លាយខ្ទេចខ្ទីនូវទ្រព្យសម្បត្តិដែល DSI រិបអូសបានថា សូមមើលឲ្យច្បាស់ថាគ្រប់នាឡិកាទាំងនោះសុទ្ធតែក្លែងក្លាយទេ។ ប្រអប់របស់ Patek Philippe មិនមានរូបរាងបែបនេះទេ។ ដូចនាឡិកា Pernaud ដែរ នាឡិកានេះក៏ហាក់ដូចជាក្លែងក្លាយដែរ។ បើសិនអ្នកជាមនុស្សដែលលេងម៉ូដនាឡិកាទំនើបៗ ប្រាកដជាមើលដឹងថាពិត ឬក្លែងក្លាយមិនខាន។
មិនត្រឹមតែប៉ុណ្ណឹងទេ លោក Num Kanchai ថែមទាំងបញ្ចាក់ទៀតថា មែនទែនទៅ DSI គួរតែអញ្ជើញអ្នកជំនាញមកពីម៉ាកយីហោដើម្បីវាយតម្លៃ។ បើមិនដូច្នេះទេ ទំនិញក្លែងក្លាយដែលមិនឆ្លងកាត់គយ អាចក្លាយជាបញ្ហាធំនៅថ្ងៃអនាគត។
ក្រៅពីនេះ លោកក៏បានលើកឧទាហរណ៍អំពីនាឡិកាដៃដែលលោក Paul ពាក់មុនពេលចាប់ខ្លួន ប៉ុន្តែបែរមិនឃើញក្នុងប្រអប់ដែលសមត្ថកិច្ចបានពិនិត្យនិងរឹបអូសឡើយ។ រឿងមួយនេះបានធ្វើឲ្យមហាជនផ្ទុះសំណើច ដោយសារតែថៅកែ Icon ប្រើរបស់ក្លែងក្លាយ ដើម្បីផ្សាយពាណិជ្ជកម្មសឹងតែទាំងអស់។
គួររម្លឹកដែរថា កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីអនុម័តដីកាចាប់ខ្លួនជនជាប់ចោទ១៨រូប រួមទាំងតារាល្បីៗ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជន និងរួមគ្នានាំចូលព័ត៌មានមិនពិត។ ក្រោយការចាប់ខ្លួន ប៉ូលិសបានរិបអូសទ្រព្យសម្បត្តិជាបន្តបន្ទា ប់ដែលគេជឿថា ពាក់ព័ន្ធនឹងអំពើខុសច្បាប់ពីជនសង្ស័យ១៨នាក់៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាពក្នុងពន្ធនាគាររបស់ Min ឮថាមានសំពាធផ្លូចិត្ត និងនិងជំងឺប្រចាំកាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ