Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Cosmo 2024 សរសើរកញ្ញា អុិន លក្ខិណា មិនដាច់ពីមាត់ពេលផ្ដល់បទសម្ភាស

បានផុស

នៅ

ម្ចាស់មកុដ Miss Cosmo 2024 កញ្ញា Ketut Permata Juliastrid លើកសរសើរពីបវរកញ្ញាកម្ពុជា អុិន លក្ខិណា មិនដាច់ពីមាត់ ព្រោះការខិតខំប្រឹងប្រែងរបស់នាងកាលអំឡុងពេលប្រកួតនៅឯប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសកម្មវិធីរវាង Molistar ជាមួយម្ចាស់មកុដ Miss Cosmo 2024 និង First Runner Up នៅប្រទេសវៀតណាម កញ្ញា Ketut Permata Juliastrid បានកោតសរសើរពីការខិតខំប្រឹងប្រែងតស៊ូ និងឧស្សាហ៍ព្យាយាមរបស់ លក្ខិណា បវរកញ្ញារបស់កម្ពុជា។

ម្ចាស់មកុដ Miss Cosmo 2024 បានលើកឡើងថា លក្ខិណាជាមនុស្សឧស្សាហ៍ព្យាយាមនឹងការងារ​ ព្រោះអំឡុងពេលប្រកួតនាងតែងតែរៀបចំខ្លួនលឿនជាងគេជានិច្ច បើទោះបីជានាងគេងបាន ២ ឬ ៣ ម៉ោងតែប៉ុណ្ណោះ ហើយព្រមទាំងមានថាមពលទៀតផង។ លើសពីនោះកញ្ញា Ketut Permata Juliastrid បានឲ្យដឹងថា នាងគ្រាន់តែចង់មកប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថា លក្ខិណា ឧស្សាហ៍ព្យាយាមស័ក្ដិសមទទួលបានការកោតសរសើរបន្ថែមទៀត។

គួររំលឹកថា កញ្ញា អុិន លក្ខិណា បានតំណាងឲ្យប្រទេសកម្ពុជាដំបូងគេក្នុងកម្មវិធីប្រកួត Miss Cosmo នៅប្រទេសវៀតណាម ហើយនាងក៏ទទួលបានចំណាត់ថ្នាក់ Top 10 ផងដែរ។ នេះក៏ជាការលើកមុខលើកមាត់ប្រទេសជាតិ តាមរយៈការខិតខំប្រឹងប្រែងរបស់កញ្ញា អុិន លក្ខិណា ដូចគ្នា៕

ទស្សនាវីដេអូពេញ៖





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៦ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម