ជីវិតកម្សាន្ដ
សិល្បករវ័យក្មេងឆ្នើម និងមានទេពកោសល្យ ៤ដួងលាចាកលោក នៅសល់ត្រឹមស្នាដៃសិល្ប:
សិល្បករ ៤ដួង ដែលត្រូវបានគេស្គាល់និងឱ្យតម្លៃ ថាជាតារាកំប្លែង-សម្តែង និងអ្នកដឹកនាំ ដ៏មានទេពកោសល្យ បានលាចាកលោកនេះទៅ បន្សល់ត្រឹមស្នាដៃសិល្បៈ ជាចំណងដៃអនុស្សាវរីយ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់របស់ខ្លួន ដែលរួមមានដូចជា លោក ខាត់ ចំរើន តារាកំប្លែង និងជាអ្នកចម្រៀងបុរាណ, លោក ឈឿន រិទ្ធី, លោក អៀង ចេនឡា និងលោក កៅ សីហា ដែលទើបទទួលមរណភាពកាលពីថ្ងៃទី ២០ ខែតុលានេះ។

ចំពោះការបាត់បង់សិល្បករដ៏ឆ្នើមទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រសល់ត្រឹមតែការចងចាំ និងនឹករលឹកប៉ុណ្ណោះ។ គួររម្លឹកពីមរណភាពរបស់ សិល្បករទាំង ៤ដួង គឺសុទ្ធសឹងតែបាត់បង់ជីវិតទាំងវ័យក្មេង ដោយតែបញ្ហាសុខភាព។
១. លោក អៀង ចេនឡាន តារាកំប្លែង និងចម្រៀង ទទួលមរណភាពកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២២ ដោយសារ ជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។
២. លោក ខាត់ ចំរើន តារាកំប្លែង និងចម្រៀងបុរាណ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកនាង ខាត់ សុឃីម ទទួលម រណភាពកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំ ដោយសារ ជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។
៣. លោក ឈឿន រិទ្ធី ហៅនាយ ស្វិត តារាកំប្លែង ទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារ ជំងឺទឹកនោមផ្អែម ខូចក្រលៀនធ្ងន់ធ្ងរ ។
៤. លោក កៅ សីហា គឺជាអ្នកនិពន្ធនិងដឹកនាំសម្តែងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស ទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដោយសារតែ ជំងឺដាច់សរសៃឈាមខួរក្បាល មិនអាចសង្គ្រោះបាន។
ទន្ទឹមគ្នានៃដំណឹងមរណភាពរបស់តារាប្រុសវ័យក្មេងទាំង៤រូបខាងលើ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន សល់ត្រឹមតែការសោកស្តាយនូវមនុស្សឆ្នើមនៃអាជីពសិល្បៈ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ