ជីវិតកម្សាន្ដ
បើកឆាក គូស្នេហ៍ BL ថៃដំបូង លុតជង្គង់ សុំរៀបការកណ្ដាលកម្មវិធី ផ្អើលអស់អ្នកទស្សនា
កាលពីថ្មីៗនេះ គូស្នេហ៍ ដែលចាប់ដៃគូគ្នាសម្ដែងរឿងប្រភេទ BL ស្រឡាញ់ប្រុសដូចគ្នា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលចំហមាត់គ្រប់ៗគ្នា ដោយ Mew Suppasit បានលុតជង្គង់សុំ Tul Pakorn សុំរៀបការធ្វើជាគូជីវិត នៅកណ្ដាលកម្មវិធី មុខសាធារណៈជន រាប់ពាន់នាក់។
ជាពិសេស វាមិនមែនជាការសម្ដែងនោះទេ តារាសម្ដែងប្រុសទាំង២នាក់នេះ ពិតជាបានស្រឡាញ់គ្នាបង្កើតទំនាក់ទំនងស្នេហាក្នុងជីវិតពិតមែន។ ទន្ទឹមនឹងនោះ Tul ក៏បានឆ្លើយយល់ព្រមផងដែរ ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះ មានការរំភើបចិត្តជាខ្លាំង ដែលវាជារឿងនឹកស្មានមិនដល់។

តាំងពីរដ្ឋាភិបាលថៃ សម្រេចឲ្យគូស្នេហ៍ភេទដូចគ្នា មានសិទ្ធិរៀបការស្របច្បាប់មក គូនេះ ជាគូទី១ហើយ ដែលបើកឆាកសុំរៀបការជាលក្ខណៈសាធារណៈបែបនេះ ហើយថែមទាំងនៅនឹងមុខអ្នកគាំទ្រថែមទៀតផង។ មិនតែប៉ុណ្នោះ Mew និង Tul ជាតារាសម្ដែងរឿងភាគ BL ដ៏មានប្រជាប្រិយភាព អ្នកគាំទ្រតែងតែរំពឹងថា ពួកគេស្រឡាញ់គ្នាក្នុងជីវិតពិត។
បើក្រឡេកមកមើល Tul វិញ ក្រោយពីត្រូវបានមិត្តប្រុសសុំរៀបការហើយ ខ្លួនរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកមិនឈប់ បើហ្វេនវិញ ក៏រំភើបមិនចាញ់អ្នកទាំងពីរដូចគ្នា រងចាំថ្ងៃចូលរោងការរបស់ MewTul ថាពួកគេនឹងប្រារព្ធនៅពេលណា៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ