Connect with us

ជីវិតកម្សាន្ដ

តួឯកប្រុសរូបសង្ហារ Nam Yoonsu សុខចិត្តបោះបង់ K-drama ធំៗ២ ដើម្បីតែសម្ដែងរឿង BL 19+

បានផុស

នៅ

តារាសម្ដែងប្រុស ដ៏ល្បីល្បាញ Nam Yoonsu ត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្ដភាគកូរ៉េជាច្រើន ដូចជារឿង Our Nineteen ដែលលោកសម្ដែងជាតួឯកប្រុសផងដែរ។ មិនតែប៉ុណ្នោះ មួយរយៈក្រោយនេះ ប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ កាន់តែហក់ខ្ពស់ឡើងគួរឲ្យកត់សម្គាល់។

មហាជននាំគ្នាងាកមកចាប់អារម្មណ៍ទៅលើ Nam Yoonsu ជាខ្លាំង បន្ទាប់ពីលោកឈានជើងចូលវិស័យ សម្ដែងរឿង BL វិញ ដែលជាវិស័យភាពយន្ដ ដែលមហាជនកូរ៉េ ភាគច្រើនរើសអើង។ យ៉ាងណាមិញ សន្ទុះនៃការគាំទ្ររបស់លោក ស្ទុះឡើងខ្លាំង បន្ទាប់ពីលោកសម្ដែងរឿង Love In The Big City ដែលកំពុងតែចាក់បញ្ចាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងភាគ BL មួយនេះ ជាប្រភេទរឿងដែលមានឈុតឆាកលើគ្រែ និង​មិនអាចឲ្យទស្សនិកជនទូទៅទស្សនាបាននោះទេ និយាយរួមទៅ 19+ តែម្ដង។ អ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ទៀតនោះគឺ​ នៅក្នុងកិច្ចសម្ភាសន៍ Yoonsu បានទម្លាយថា ខ្លួនបានបដិសេធ រឿងភាគ K-Drama ដល់ទៅ២រឿង ដើម្បីសម្ដែងរឿង BL មួយនេះ។

លើសពីនោះ លោកបានបន្ថែមថា លោកចង់សម្ដែងរឿងប្រភេទស្រឡាញ់ភេទដូចគ្នានេះខ្លាំងពេក លោកសុខចិត្តបដិសេធ មិនសម្ដែងក្នុងរឿងភាគកូរ៉េធំៗ២ ដើម្បីអាចដើរតួក្នុងរឿង Love In The Big City ។ សម្ដីរបស់ Yoonsu បាននិយាយថា​ “ ខ្ញុំពិតជាចង់ធ្វើវាឲ្យបាន មុននឹងខ្ញុំស្លាប់ (…) និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំចង់ដឹងខ្លាំងណាស់ថា តើបុរសប៉ុន្មាននាក់ ដែលខ្ញុំនឹងជួប ខ្ញុំមានអារម្មណ៍ថា ជួបច្រើនជាងនៅក្នុងសៀវភៅ។”

ជាមួយគ្នានេះដែរ តារាសម្ដែងប្រុស ដ៏សង្ហាររូបនេះ កាន់តែមានប្រជាប្រិយភាពហក់ឡើងខ្ពស់ មានអ្នកគាំទ្រស្រឡាញ់ ហើយថែមទាំងកេរ្តិ៍ល្បីល្បាញជាមុនខ្លាំងទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម