ជីវិតកម្សាន្ដ
តារាចម្រៀងល្បីៗកម្ពុជាណាខ្លះ នឹងមានវត្តមានក្នុងពិធីបើកការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ?
កំពូលតារាចម្រៀងល្បីៗរបស់ប្រទេសកម្ពុជា នឹងចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមឡើង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។
តាមរយៈផេកផ្លូវការរបស់ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញវត្តមានរបស់តារាចម្រៀង និងតារារ៉េប របស់កម្ពុជាជាច្រើនរូប ដែលរួមមានដូចជា ព្រះនាង នរោត្តម ជេនណា; លោក ឆន សុវណ្ណរាជ; កញ្ញា រ៉េត ស៊ូហ្សាណា; លោក ម៉ាន់ វណ្ណដា រួមនិងតារារ៉េបជាច្រើនរូបទៀត ដែលនឹងបង្ហាញវត្តមានក្នុងឱកាសពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភពដដែលបញ្ជាក់ដែរថា ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ចាប់ពីម៉ោង ៥:00ល្ងាច តទៅ ហើយបើកឱ្យចូលរួមឥតគិតថ្លៃ។
គួរបញ្ជាក់ថា ក្រសួងអប់រំ ធ្លាប់រៀបចំព្រឹត្តិការណ៍នេះ ៣លើករួចមកហើយ ដោយលើកទី១ រៀបចំធ្វើនៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២ ខណៈចំពោះព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ បានដាក់ ៣៧ប្រភេទកីឡា លើការប្រកួតកីឡាជាតិ និង៧ប្រភេទ ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ៕
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន