ជីវិតកម្សាន្ដ
ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់មកុដជូនលោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND
កម្មវិធី Miss Grand International 2024 នៅយប់ចុងក្រោយថ្ងៃទី ២៥ ខែតុលា បានបញ្ចប់ទៅដោយជ័យជម្នះបានទៅលើបវរកញ្ញា Rachel Gupta តំណាងមកពីប្រទេសឥណ្ឌា។ តំណែងនៃលំដាប់រងដែលនៅសេសសល់រួមមានតំណាងប្រទេសហ្វីលីពីន, មីយ៉ាន់ម៉ា បារាំង និងប្រេស៊ីល។
ដ្បិតថារកឃើញម្ចាស់មកុដក្ដី ប៉ុន្តែឧបទ្ទវហេតុរវាង Miss Grand មីយ៉ាន់ម៉ា និងលោក Nawat ឈានដល់ចំណុចកាន់តែរសើបខ្លាំង បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ជាស្ថាពរ។ ភាគីមីយ៉ាន់ម៉ាបានសម្តែងការខកចិត្តនៅពេលដែលតំណាងរបស់ខ្លួនគឺបវរកញ្ញា Thae Su Nyein បានត្រឹមតែឈរនៅក្នុងតំណែលំដាប់រងលេខ២ ហើយក្នុងនាមជានាយកថ្នាក់ជាតិ (ND) នៃស្ថាប័នមួយនេះ គឺលោក Htoo Ant Lwin ក៏មានបំណងបោះមកុដចោលពីឆាកអន្តរជាតិផងដែរ។
យ៉ាងណាក៏ដោយ កាលថ្ងៃទី ២៦ ខែតុលា ទូរទស្សន៍ Myanmar Celebrity TV បានរាយការណ៍ថា នាយកថ្នាក់ជាតិនៃ Miss Grand មីយ៉ាន់ម៉ាមានបំណងប្រគល់មកុដ Miss Grand International លំដាប់រងលេខ២របស់ Thae Su Nyein ជូនលោកណាវ៉ាត់ ព្រោះបេក្ខនារីក៏មានអារម្មណ៍ថា ការប្រលងលែងមានភាពយុត្តិធម៌ទៀតហើយ។
លើសពីនេះ អត្ថបទក៏បានបញ្ជាក់ផងដែរថា លោក Htoo Ant Lwin ចង់លាលែងពីតំណែងជានាយកជាតិ Miss Grand មីយ៉ាន់ម៉ានាពេលអនាគត។ នេះក៏ត្រូវបានលោកលើកឡើងក្នុងការផ្សាយបន្តផ្ទាល់ បន្ទាប់ពីបាននាំបវរកញ្ញាខ្លួនចេញពីព្រឹត្តិការណ៍នោះ។ ស្របពេលថ្មីៗនេះនៅគេហទំព័រ MGI ឯណោះវិញ ក៏បង្ហាញបវរកញ្ញាដែលជាប់ចំណាត់ថ្នាក់ត្រឹមតែ៩រូបប៉ុណ្ណោះ! ដូច្នេះទស្សនិកជនអាចស្មត់បានថាជម្លោះរវាងមីយ៉ាន់ម៉ានឹងលោកណាវ៉ាត់គឺមិនធម្មតានោះទេ។

ចំណែក Thae Su Nyein វិញក៏បង្ហាញច្បាស់ថា មិនសប្បាយចិត្តដែលគ្រាន់តែជាប់ឈ្មោះជាបេក្ខនារីលំដាប់រងលេខ២ ហើយរូបនាងផ្ទាល់ក៏យំមិនឈប់ ហាក់មានអារម្មណ៍មិនស្រួលពេលថតរូប។ ទិដ្ឋភាពក្រោយកម្មវិធីប្រកួត MGI 2024 វគ្គផ្តាច់ព្រ័ត្រ កាន់តែមានភាពច្របូកច្របល់ និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថែមទៀត។
មិនត្រឹមតែប៉ុណ្ណឹងទេ រឿងនេះបានបង្កឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុក រវាងមហាជនសម្រស់ក្នុងប្រទេសផ្សេងៗ។ អ្នកគាំទ្រមីយ៉ាន់ម៉ាជឿថា Thae Su Nyein ស័ក្តិសមទទួលបានមកុដជាងឥណ្ឌា។ ទន្ទឹមនឹងនោះ អ្នកផ្សេងទៀតជឿថា បុគ្គលិកលក្ខណៈគឺជាកត្តាធំមួយ ដែលសម្រេចឲ្យតំណាងប្រទេសមីយ៉ាន់ម៉ាឈប់ត្រឹមតំណែងជើងឯករងលេខ២ ប៉ុណ្ណោះ។
ក្រឡេកមកមើល តំណាងប្រទេសមីយ៉ាន់ម៉ា Thae Su Nyein ធ្វើបានល្អពេញកម្មវិធីប្រលង ប៉ុន្តែខណៈដែលចូលរួមក្នុងសកម្មភាព សម្រស់នេះត្រូវបានចោទប្រកាន់ថាបានប្រើបក្ខពួករបស់នាងជាជំនួយក្នុងការតុបតែងមុខ។ បន្ទាប់ពីនោះមក នាងថែមទាំងរងការចោទប្រកាន់ថាបានបន្តបង្ហាញអាកប្បកិរិយាមិនរាក់ទាក់ចំពោះបេក្ខនារីផ្សេងទៀត។ ឧទាហរណ៍ធម្មតាគឺការមិនអើពើនឹងតំណាងប្រទេសវេណេហ្ស៊ុយអេឡា ឬងាកចេញនៅពេលឃើញតំណាងវៀតណាមជាដើម៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងអាស្រូវមិនចប់ MGI រងការចោទថា កម្មវិធីជ្រើសរើសបវរកញ្ញាដើម្បីរកលុយសងកម្មវិធីវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ