ជីវិតកម្សាន្ដ
លោកណាវ៉ាត់តបតទៅវិញ ចំពេលគេចោទថា ទទួលសំណូក ២៥០០០ដុល្លារ ទិញតំណែង Top 10
ថ្វីដ្បិតតែថាកម្មវិធី Miss Grand International 2024 បានបញ្ចប់ទៅអស់រយៈពេលជាច្រើនថ្ងៃ និងរកបានម្ចាស់មកុដយ៉ាងណាក្ដី។ ប៉ុន្តែរឿងរ៉ាវចម្រូងចម្រាសដែលគេចោទថា កម្មវិធីមួយនេះទទួលសំណូក ២៥០០០ដុល្លារដើម្បីបានចូលទៅក្នុង Top 10។ ជាពិសេស រាល់សកម្មភាពរបស់លោកណាវ៉ាត់ និងលោក Htoo Ant Lwin ជានាយកថ្នាក់ជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រសម្រស់ទូទាំងពិភពលោក។
កាលព្រឹកថ្ងៃទី២៧ ខែតុលា លោកណាវ៉ាត់ស្រាប់តែបង្ហោះរូបភាពរបស់ Miss Grand International 2023 លំដាប់រងលេខ១ និង Miss Grand មីយ៉ានម៉ានៅលើទំព័រផ្ទាល់ខ្លួនរបស់លោក ដោយបានភ្ជាប់ខ្លឹមសារថា «នឹកអ្នក»។

យោងតាមព័ត៌មានថ្មីរបស់ Saostar បានឲ្យដឹងថា Ni Ni Lin Eain ប្រឈមនឹងហានិភ័យនៃការដកតំណែងបវរកញ្ញាជាតិរបស់នាង បន្ទាប់ពីមានការបង្ហោះសារបរិហារស្ថាប័ន Miss Grand Myanmar។ អ្នកនៅពីក្រោយការសម្រេចចិត្តទម្លាក់ចេញគឺជានាយកប្រទេសមីយ៉ាន់ម៉ាផ្ទាល់តែម្ដង។
ក្នុងពេលចាក់ផ្សាយកាលពីល្ងាចថ្ងៃទី ២៦ តុលា ប្រធាន MGI បានបញ្ជាក់ដែរថា Ni Ni Lin Eain នឹងក្លាយជាម្ចាស់ជ័យលាភីលេខ១ នៃ Miss Grand International 2023 ជារៀងរហូត គ្មាននរណាម្នាក់មានសិទ្ធិទម្លាក់រូបនាងឡើយ។ ក្នុងសម័យកាលមួយឆ្នាំជាបវរកញ្ញាមីយ៉ាន់ម៉ា Ni Ni Lin Eain ត្រូវស៊ូទ្រាំនឹងរឿងជាច្រើនពីក្រុមថ្នាក់ជាតិ។ បវរកញ្ញានឹងបង្ហាញអ្វីគ្រប់យ៉ាងអំពីម្ចាស់ផ្ទះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទាក់ទិននឹងការចោទប្រកាន់ពីបទស៊ីសំណូកនេះ ប្រធាន MGI បានលើកឡើងថា គ្មានអ្នកណាអាចទិញតំណែង Top 10 Miss Grand International ឬ Miss Popular Vote បានឡើយ។ លោកក៏បាននិយាយដែរថា លោកកំពុងរង់ចាំ Thae Su Nyein មកវិញ មកទទួលនូវមកុដបវរកញ្ញាលំដាក់រងលេខ២ វិញ។
ជាមួយគ្នានោះលោកបាននិយាយបន្ថែមទៀតថា «តើពួកគេគិតថាលុយ ២៥ ០០០ ដុល្លារ ងាយស្រួលទិញមកុដ Miss Grand International មែនទេ? ខ្ញុំកំពុងរង់ចាំនាងប្រគល់មកុដវិញ ឬបានយកវាហើយជិះយន្តហោះទៅផ្ទះវិញ។ ពួកគេនៅជំពាក់ថ្លៃរក្សាសិទ្ធិ ដូច្នេះនឹងមានការរក្សាសិទ្ធិថ្មីសម្រាប់បវរកញ្ញាមីយ៉ាន់ម៉ាឆាប់ៗនេះ»។
ទោះបីជាយ៉ាងណា រឿងរ៉ាវនឹងទៅជាបែបណាទៀតទ្សនសស្សនិកជនមានតែរង់ចាំទស្សនាបន្តទៀតថាតើបវរកញ្ញាThae Su Nyein នឹងត្រលប់មកតំណែងរបស់នាងឬយ៉ាងណា? ចុះវាសនា អតីតលំដាប់រងលេ១ Ni Ni Lin Eain នឹងត្រូវ ND ដកហូតតំណែងដែរទេក្រោយនិយាយបរិហារជាតិសាស៍ឯងបែបនេះ?
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់មកុដជូនលោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ