ជីវិតកម្សាន្ដ
ដើម្បីឈ្នះរង្វាន់៥០ដុល្លារ មនុស្សជាច្រើននាក់មុខដូច Timothee Chalamet ផ្ដុំគ្នាផ្អើលទីក្រុងញូវយ៉ក
កាលពីថ្មីៗនេះ ព្រឹត្តិការណ៍មួយបានកើតឡើង ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍នៅក្នុងបណ្ដាញអ៉ិនធើណែត ដោយមានមនុស្សមួយក្រុម តុបតែងខ្លួនធ្វើជាតារាហូលីវូដ Timmothee Chalamet ផ្ដុំគ្នានៅក្នុងទីក្រុងញូវយ៉ក។ យោងតាមប្រភពបានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏ប្លែកមួយនេះ កើតឡើងដោយ Youtuber ម្នាក់ ឈ្មោះ Anthony Po ដើរបិតក្រដាសប្រកាសស្វែងរកអ្នកមុខដូច Tim ដើម្បីឈ្នះប្រាក់រង្វាន់៥០ដុល្លារ។

ដើមឡើយ គេបានធ្វើការប្រកាស Timothee Chalamet Lookalike Contest បែបនេះ ដោយបិតក្រដាសនៅតាមទីសាធារណៈទុកជាការលេងសើចនោះទេ ប៉ុន្ដែនៅពេលដល់ម៉ោងកំណត់ បែរជាមានមនុស្សជាច្រើនចូលរួម ដោយនឹកស្មានមិនដល់។

នៅក្នុងនោះ ពួកគេសុទ្ធតែចាត់ទុកថាខ្លួនមានមុខមាត់ស្រដៀងនឹង Timothee Chalamet ហើយបានតុបតែងខ្លួនឲ្យកាន់តែដូចទៀតជាមួយនឹងការស្លៀកពាក់ឲ្យដូចទៅនឹងតួអង្គកន្លងមករបស់តារាហូលីរូដរូបនេះ។ មិនតែប៉ុណ្នោះ ចំនួនអ្នកចូលរួមប្រកួតមានលើសពី១០០នាក់ទៅទៀត ហើយក៏មានអ្នកមកទស្សនាច្រើននាក់ផងដែរ។

អ្វីដែលធ្វើឲ្យមនុស្សម្នារកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ តារាសម្ដែង Timothee ពិតប្រាកដ ស្រាប់តែបង្ហាញខ្លួននៅទីកន្លែង ដែលគេកំពុងតែប្រារព្ធពិធីស្វែងរកមនុស្សមុខដូចខ្លួនជាងគេ។ Tim បានធ្វើឲ្យទីកន្លែងក្នុងទីក្រុង New York កាន់តែមានភាពចលាចល បន្ទាប់ពីថតរូបជាមួយហ្វេនរួច លោកក៏បានចាកចេញបាត់ទៅ។

ប៉ុន្ដែអ្នកគាំទ្របានអស់សំណើចជាខ្លាំង ពីព្រោះតែ Tim ប្ដូរស្ទាយ៍តែងខ្លួន ប្លែកខ្លាំង អ្នកគាំទ្រចំណាំសឹងតែមិនបាន ពួកគេបាននិយាយថា សូម្បីតែ Tim ក៏មុខមាត់មិនដូច Tim ដែរ។

យ៉ាងណាមិញ មនុស្សម្នារច្រើនពេក បានបង្កជាភាពរញ៉េរញ៉ៃ ធ្វើឲ្យប៉ូលីសដេញឲ្យបំបែកគ្នា និងអ្នកបង្កើតកម្មវិធីនេះ Anthony Po ត្រូវបានដាក់ខ្នោះចាប់ខ្លួន ដោយបង់ប្រាក់អស់៥០០$ ដោយសារតែកម្មវិធីសាធារណៈដោយគ្មានលិខិតអនុញ្ញាត ហើយមនុស្សប៉ុន្មាននាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ៕
ប្រភព៖ AP News







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ