Connect with us

ជីវិតកម្សាន្ដ

មុននេះបន្តិច ផលិតករនៅហង្សមាស ប្រកាសឆ្លងកូវីដ

បានផុស

នៅ

ផលិតករ និង​​​អ្នក​ដឹកនាំ​ម្នាក់​របស់ផលិតកម្ម​ហង្សមាសលោក Eco Vak Song ដែលមានអាការៈដូចជា ឈឺ​ក្បាល ឈឺ​ក ក្ដៅ​ខ្លួន និង​ក្អក កាលពី២ថ្ងៃមុន នៅល្ងាចមិញនេះប្រកាសថា ខ្លួនលោកតេស្តវិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់​សាមី​ខ្លួន បានឱ្យដឹងថា ​ពេល​នេះ​លទ្ធផល​សម្រាប់​ការ​ធ្វើ​តេស្ត​លើក​ទី​១​ ​លោកបាន​រកឃើញឆ្លងវីរុស​កូវីដ។ ខ្លឹមសារដើមសរសេរថា “ជំរាបសួរ​ ពុកម៉ែបងប្អូន​ ជាថ្មីម្តងទៀតខ្ញុំបាទបានធ្វើតេស្តរកមេរោគ COVID-19 លទ្ធផលចេញមកគឺ​ វិជ្ជមាន​ (Positive) អរគុណសម្រាប់ការសួរសុខទុក្ខ!”។

ទោះ​យ៉ាង​មិញ ផលិតករ​រូប​នេះ ប្រាប់​ថា ស្ថានភាព​ជំងឺរបស់​លោក​នា​នៅ​ធម្មតា​នៅ​ឡើយ ហើយ​ក្រុមគ្រូពេទ្យ​ជំនាញកំពុងព្យាបាលនិងតាមដាន​។ ស្របពេលគ្នាដែរ​​លោក​បាន​ឆ្លៀត​ថ្លែង​អរគុណ​ដល់គ្រប់​គ្នា​ជុំវិញ​ខ្លួន​ដែល​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​លោក។

អ្នក​ដឹកនាំ​រូប​នេះ ក៏បានអំពាវនាវដល់មហាជន សូម​ចូល​រួមការពារ​ ពាក់​ម៉ាស​ លាងដៃ​ រក្សា​គម្លាត​ឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស​៕

អត្ថបទ៖ សន្យា

ចុចអាន៖ លទ្ធផលធ្វើតេស្តរកកូវីដ ពេជ្រ សោភា ចេញល្ងាចមិញនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម