ជីវិតកម្សាន្ដ
ND មីយ៉ានម៉ា យំសុំទោសអ្នកគាំទ្រសម្រស់ ដែលធ្វើឲ្យរឿងច្របូកច្របល់កាន់តែវែងឆ្ងាយ
នាពេលថ្មីៗនេះ គេហទំព័រ Missosology បានបង្ហោះវីដេអូរបស់នាយកថ្នាក់ជាតិ (ND) នៃ Miss Grand មីយ៉ាន់ម៉ា លោក Htoo Ant Lwin បានយំនិងសុំទោសអ្នកគាំទ្រថៃ ចំពោះសម្លេងរំខាន ក្រោយវិវាទរវាងលោក និង កម្មវិធី Miss Grand International។
លោក Htoo Ant Lwin បាននិយាយក្នុងការផ្សាយបន្តផ្ទាល់ថា ទង្វើរបស់លោកមិនឈ្លើយទេ ហើយបានសុំទោសប្រជាជនថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ។ ND នៃប្រទេសមីយ៉ានម៉ាបាននិយាយថា នៅពេលនោះ អ្នកសារព័ត៌មានជាច្រើនកំពុងផ្សាយផ្ទាល់ និងថតស្និទ្ធស្នាល ខណៈដែលគាត់ខឹង ធ្វើឲ្យមនុស្សជាច្រើនយល់ច្រលំថា Htoo Ant Lwin មានចេតនាប៉ះពាល់រាងកាយដល់ប្រព័ន្ធផ្សព្វផ្សាយថៃ។
តាមរយៈវីដេអូសុំទោសរបស់ Miss Grand មីយ៉ាន់ម៉ា ត្រូវបានកាត់ចេញពីការផ្សាយផ្ទាល់កាលពីថ្ងៃទី២៧ ខែតុលា ដែលជាពេលដែល Htoo Ant Lwin និងសម្រស់របស់មីយ៉ាន់ម៉ា Thae Su Nyein ប្រកាសថា ពួកគេនឹងប្រគល់មកុដ MGI លំដាប់រងលេខ២ ឲ្យទៅលោកណាវ៉ាត់វិញ។
ទន្ទឹមនោះទៀតដែរ អ្នកគាំទ្រជាច្រើនបានសម្តែងការខកចិត្តចំពោះ ND មីយ៉ាន់ម៉ា ហើយថា ទាំង Htoo Ant Lwin និង Thae Su Nyein គឺជា King Drama មិនមែនលោកណាវ៉ាត់ទេ។
ទោះបីជាយ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ ម្ចាស់ជ័យលាភីលេខ២ Thae Su Nyein និងនាយក Miss Grand Myanmar បានបញ្ចេញសំឡេងជាមួយនឹងការបរិហារជាច្រើនទៅកាន់លោកណាវ៉ាត់ថាគ្មានភាពយុត្តិធម៌ ។ នៅវគ្គផ្តាច់ព្រ័ត្រ ពេលដែលតំណាងប្រទេសឥណ្ឌាគ្រងមកុដ បវរកញ្ញាតំណាងមីយ៉ាន់ម៉ាបែជាបង្កការចាប់អារម្មណ៍ខ្លាំងដោយនាងស្រាប់តែយំ និងដួលសន្លប់ដោយសារតែមិនពេញចិត្តនឹងលទ្ធផល។ លើសពីនេះND ខាងភាគីមីយ៉ាន់ម៉ា Grand ក៏បានគ្រងមកុដ និងមានបំណងបោះវាចោលនៅលើឥដ្ឋ។
ក្រោយសកម្មភាពរបស់ Miss Grand Myanmar កាលពីថ្ងៃទី ២៨ ខែតុលា ភាគីលោកណាវ៉ាត់បានចេញសេចក្តីជូនដំណឹងដកហូតតំណែង បវរកញ្ញារងលេខ២ Thae Su Nyein ព្រោះតែអាកប្បកិរិយាគ្មានសីលធម៌និងបំពានបទបញ្ញាតិច្រើនពេក។
ជាមួយគ្នានេះ ក្នុងសន្និសីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុន លោកណាវ៉ាត់បានបញ្ចាក់ថា លោក Htoo Ant Lwin គឺជាអ្នកបំភ្លៃថា Thae Su Nyein មានចិត្តឆេវឆាវ និងមិនចេះគិត។ ប្រធាន Miss Grand ជឿថាសម្រស់មិនទាន់ចាស់ទុំគ្រប់គ្រាន់ដើម្បីយល់ដឹងរឿង។ បន្ថែមពីលើនេះ លោកក៏បានលាតត្រដាងផងដែរថា នាយកថ្នាក់ជាតិ Miss Grand Myanmar ជាមនុស្សដែលចូលចិត្តអួត ប៉ុន្តែតាមពិតមិនមានលុយទេ បុគ្គលនេះបានជំពាក់ប្រាក់កម្រៃដល់ទៅ ៣ ដងហើយនៅតែមិនបានប្រាក់គ្រប់គ្រាន់ដល់ស្ថាប័ន Miss Grand International៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖MGI ត្រូវគេចាត់ទុកជាកម្មវិធីផ្ទុករឿងអាស្រូវប្រចាំឆ្នាំ២០២៤ តាំងពីផ្ដើម រហូតបញ្ចប់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក