Connect with us

ជីវិតកម្សាន្ដ

Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និង​ឈ្នះ​មកុដ​ធំៗ​ចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី

បានផុស

នៅ

បន្ទាប់ពីកម្មវិធី Miss Grand International 2024 បានបញ្ចប់អស់រយៈពេលជាយូរហើយក្ដី ប៉ុន្តែភាពចម្រូងចម្រាសពាក់ព័ន្ធនឹងការមិនពេញចិត្តពី ND នៃកម្មវិធីប្រកួតបវរកញ្ញាមីយ៉ាន់ម៉ា ដោយសារតែ Thae Su Nyein ទទួលតំណែងក្នុងលំដាប់រងលេខ២ នៅតែមិនទាន់ចប់ដាច់ស្រេ​ចនូវឡើយទេ។

ជាពិសេសថែមទៀត តាមរយៈឃ្លិបដែលបានកើតឡើងនៅពេលដែល ND ដឹកដៃបវរកញ្ញា Thae Su Nyein ចេញពីឆាក ហើយដោះមកុដនិងឈាងរបស់នាងចេញ រួមជាមួយនឹងការប្រកាសមិនទទួលយកមុខតំណែង នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ចំពោះ​អាកប្បកិរិយា​​លើវេទិកាថាមិនសមរម្យ និងគ្មានភាពចាស់ទុំគ្រប់គ្រាន់។

ទោះបីជាបែបនេះក្ដី ដោយងាកមកកាន់បវរកញ្ញា Thae Su Nyein ​ថ្វីដ្បិតតែនាងមានអាយុត្រឹមតែ ១៨ឆ្នាំក៏ដោយ ប៉ុន្តែនាងមានកំណត់ត្រាលេចធ្លោដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងវិស័យប្រកួតសម្រស់ គិតត្រឹមឆ្នាំ ២០២៤ នាងបានឈ្នះពានរង្វាន់ធំៗចំនួន ៥ រួមមាន៖

Miss Grand មីយ៉ាន់ម៉ា ឆ្នាំ ២០២៤

Miss NETA មីយ៉ាន់ម៉ា ឆ្នាំ ២០២៤

Miss Angel Secret មីយ៉ាន់ម៉ា ឆ្នាំ ២០២៤

Miss De Novo មីយ៉ាន់ម៉ា ឆ្នាំ ២០២៤

បវរកញ្ញា IAURA មីយ៉ាន់ម៉ា ឆ្នាំ ២០២៤

ជាពិសេសថែមទៀត កាលពីពេលថ្មីៗ​នេះ​នាង​ក៏​បាន​ជាប់​ជ័យលាភីលំដាប់រងលេខ​២​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ផង​ដែរ​។ យ៉ាង​ណា​មិញ ក្រោយ​ហេតុការណ៍​នេះ ទំព័រ Miss Grand International បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​សម្រេច​ដក​តំណែង​លំដាប់រងក្នុងកម្មវិធី MGI ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ និង​បំពាន​ច្បាប់​ជា​ច្រើនផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ND មីយ៉ានម៉ា យំសុំទោសអ្នកគាំទ្រសម្រស់ ដែលធ្វើឲ្យរឿងច្របូកច្របល់កាន់តែវែងឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម