ជីវិតកម្សាន្ដ
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
ជាការពិតណាស់ ខ្សែភាពយន្ដខ្មែរ រឿង កូនប្រសារស្រី បានកំពុងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍សារជាថ្មី ជាមួយនឹងសាច់រឿងដ៏កម្សត់ ដែលនិយាយអំពីកូនប្រសារស្រីម្នាក់ ដែលត្រូវគ្រួសារខាងប្ដីមើលងាយ ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត។

ខ្សែភាពយន្ដខ្មែរ ដែលនិពន្ធដោយ អ្នកស្រី ពាន់ ភួងបុប្ផា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កាលពីជាង១០ឆ្នាំមុន ត្រូវបានអ្នកលេងបណ្ដាញសង្គម យកមកចាក់ផ្សាយទស្សនាសារជាថ្មី ជាហូរហែ ដែលធ្វើឲ្យយុវជនជំនាន់ក្រោយ បានទស្សនា និង មានការជក់ចិត្តជាខ្លាំង។
ជាមួយនឹងសាច់រឿង កូនប្រសារស្រី មានចរិតសុភាពរាបសារ ត្រូវបានគ្រួសារខាងប្ដីធ្វើបាបមិនឈប់មិនឈរ ធ្វើឲ្យយុវជនសម័យថ្មី GenZ នេះ ទស្សនាហើយ បានបញ្ចេញអារម្មណ៍ក្នាញ់ ក្ដៅសាច់ ចំពោះទង្វើម្ដាយក្មេក និងគ្រួសារខាងប្ដី ដែលឆ្លុះបញ្ចាំងអំពីតថភាពសង្គមកាលពីជំនាន់នោះ។

បន្ទាប់ពីរឿងនេះ ត្រូវបានល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម សំណូមពរឲ្យអ្នកដែលចែកចាយរឿងនេះបន្ដ សូមមេត្តា ដាក់កម្មសិទ្ធបញ្ញា ឲ្យម្ចាស់ដើមផង និងអរគុណដល់អ្នកទស្សនាដែលគាំទ្រខ្សែភាពយន្ដដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី។

យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គម បាននាំគ្នាចូលខមិន សំណូមពរឲ្យអ្នកស្រី ថតរឿងនេះសារជាថ្មី និងកែសម្រួលសាច់រឿងខ្លះៗ ដូចជាបង្ហាញថា តួអង្គកូនប្រសារស្រី មានអត្តចរិតរឹងមាំ ចេះតស៊ូជាមួយនឹងគ្រួសារខាងប្ដី មិនឲ្យម្ដាយក្មេកធ្វើបាបច្រើនលើកច្រើនសារ ដែលនេះ ក៏ជាតថភាពនៃសង្គមបច្ចុប្បន្នដូចនេះ ដែលមានការផ្លាស់ប្ដូរ ខុសដាច់ពីសាច់រឿងជំនាន់មុនទាំងស្រុង៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ