ជីវិតកម្សាន្ដ
ជម្លោះកាន់តែតានតឹង លោកណាវ៉ាត់ចង់ប្ដឹងខាងមីយ៉ាន់ម៉ា រឿងចោទថាទទួលលុយ ២៥០០០ដុល្លារ
យោងតាមកាសែតថៃរ៉ាត់ប្រចាំថ្ងៃឈានមុខគេរបស់ប្រទេសថៃ ជម្លោះរវាងប្រធាន Miss Grand International និងនាយកប្រចាំប្រទេសមីយ៉ាន់ម៉ានៅតែតានតឹងកាន់តែក្ដៅលើសមុន។ បើទោះបីជាម្នាក់ៗបានចេញមុខបកស្រាយយកហេតុផលល្អរៀងៗខ្លួនយ៉ាងណាក្ដី។
យ៉ាងណាក៏ដោយ បន្ទាប់ពីលោក Htoo Ant Lwin ដែលជា ND របស់ប្រទេសមីយ៉ានម៉ាបានផ្សាយបន្តផ្ទាល់កាលពីរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២៤ ដោយចោទលោកណាវ៉ាត់ថាទទួលសំណូកលុយ២៥០០០ដុល្លារដើម្បីបានចូលទៅក្នុង Top10 ឬឈានដល់មកុដ ជម្លោះរវាងអ្នកទាំងពីរហាក់មិនបានស្រាកស្រាន្តឡើយ។

ទន្ទឹមនោះទៀតដែរ ខាងភាគីនាយក MGI បានចេញមុខប្រកាសក្នុងអំឡុងពេលផ្សាយផ្ទាល់ថា លោកនឹងរាយការណ៍ទៅប៉ូលិសអំពីអាកប្បកិរិយាបង្កាច់បង្ខូចរបស់នាយកជាតិនៃ Miss Grand មីយ៉ាន់ម៉ា។ ក្នុងនោះលោកបញ្ចាក់ទាំងកំហឹងថា «កុំឲ្យខ្ញុំជួបអ្នកឲ្យសោះ! ប្រសិនបើអ្នកមានភស្តុតាងណាមួយដែលថាខ្ញុំបានទទួលសំណូក សូមបង្ហាញវា។ ខ្ញុំនឹងចែកជូន Miss Grand International ទាំងមូលដោយឥតគិតថ្លៃ។ ប៉ុន្តែប្រសិនបើអ្នកមិនមានទេ ខ្ញុំនឹងរាយការណ៍ទៅប៉ូលិស ហើយចាប់អ្នកពីបទប្រមាថ និងបង្កាច់បង្ខូចអ្នកដទៃ។ អ្នកនឹងត្រូវបានចាប់ខ្លួននៅពេលណាមួយ។ សម្រាប់មនុស្សដូចខ្ញុំ ២៥,០០០ ដុល្លារគឺគ្រប់គ្រាន់ដើម្បីទិញសំលៀកបំពាក់ Dior ដែលខ្ញុំបានពាក់កាលពីម្សិលមិញ»។
ទោះបីជាបែបនេះក្ដី ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់កាលពីថ្ងៃទី ២៧ ខែតុលា នាយកប្រទេសមីយ៉ាន់ម៉ា លោក Htoo Ant Lwin បានយំនិងសុំទោសចំពោះទង្វើដ៏ឈ្លើយរបស់គាត់ក្នុងរាត្រីចុងក្រោយនៃ MGI ២០២៤។ បុគ្គលរូបនេះបន្តថា នៅពេលនោះមានអ្នកសារព័ត៌មាននៅនឹងកន្លែងជាច្រើនបានថតរូបភាពការគប់ម្កុដ ដោះឈាងរបស់ម្ចាស់ជ័យលាភីលេខ២ ដោយបញ្ចេញកំហឹង ធ្វើឲ្យទស្សនិកជនយល់ច្រលំថា Htoo Ant Lwin មានចេតនា។ តាមពិតទៅ ម្នាក់នេះគ្រាន់តែចង់យកបវរកញ្ញាខ្លួនចាកចេញពីឆាកភ្លាមៗ។ ទោះជាយ៉ាងនេះក្តី លោក Htoo Ant Lwin មិនបាននិយាយ ឬសុំទោសចំពោះប្រធាន Miss Grand International ចំពោះការចោទប្រកាន់ថាបានទទួលសំណូកចំនួន ២៥,០០០ ដុល្លារនោះទេ។
ការឈានដល់កម្រិតនៃជម្លោះរវាងប្រធាន MGI និងនាយកប្រចាំប្រទេសមីយ៉ាន់ម៉ាត្រូវបានគេនិយាយថា ជាការចោទប្រកាន់ក្នុងពេលផ្សាយផ្ទាល់នៅព្រឹកថ្ងៃទី ២៦ ខែតុលា។ ជាក់ស្ដែងលោក Htoo Ant Lwin ថា លោកមានការសោកស្ដាយជាខ្លាំងចំពោះលទ្ធផលចុងក្រោយ។ ជាពិសេស បេក្ខភាព Miss Popular Vote។
យោងតាមលោក Htoo Ant Lwin ប្រធាន MGI បានទទួលប្រាក់ពីនាយកប្រទេសឥណ្ឌូនេស៊ីមុនការប្រកាសលទ្ធផល Top 10៖ «លោក Nawat បានប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំឈ្នះការបោះឆ្នោត Miss Popular Vote ខ្ញុំអាចទទួលបានតំណែងណាមួយ។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីបានប្រើប្រាក់ ២៥,០០០ ដុល្លារនៅនាទីចុងក្រោយ។ នោះហើយជាមូលហេតុដែលលោក Nawat ស្នើសុំសាច់ប្រាក់ពីប្រទេសមីយ៉ាន់ម៉ា»។
នាយកប្រទេសមីយ៉ាន់ម៉ាបានបង្ហើបថា លោកបានដាក់ការផ្ទេរទៅក្នុងប្រព័ន្ធបោះឆ្នោតដែលមានលេខស្រដៀងគ្នា ប៉ុន្តែមិនត្រូវបានអនុម័ត។ គាត់បានទាក់ទងមិត្តភ័ក្តិគ្រប់គ្រាន់ដើម្បីខ្ចីលុយ ប៉ុន្តែការខិតខំទាំងអស់របស់គាត់បានរាជ័យទាំងស្រុង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ