Connect with us

ជីវិតកម្សាន្ដ

ជូរី ល្អហួស ត្រៀមខ្លួនឈរលើវិស័យ K-POP IDOL លំដាប់អន្តរជាតិ

បានផុស

នៅ

ខណៈ​ពេល​ដែល​អាជីព​សិល្បៈ​កាន់តែ​មាន​សន្ទុះ​គាំទ្រ និង​ទទួល​បាន​ទីផ្សារ​ច្រើន ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 យុវតី ជូរី ល្អហួស ប្រកាស​ត្រៀមខ្លួន​ចូល​ក្នុង​វិស័យ K-POP IDOL លំដាប់​អន្តរជាតិ ដើម្បី​បង្ហាញ​ពិភពលោក​កាន់តែ​ស្គាល់​ច្បាស់​ពី​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ស្រប​ពេល នៃ​សកម្មភាព​សប្បុរសធម៌​កន្លង​មក គេ​តែង​ឃើញ ល្អហួស បង្ហាញ​សកម្មភាព​ជា​បន្តបន្ទាប់​ក្នុង​ការ​ចូលរួម​លើ​ស្ទួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ និង​សិល្បៈ​របស់​ខ្មែរ ទៅកាន់​ពិភព​លោក​ទៀត​ផង។ ភាព​លេចធ្លោ​របស់ ល្អហួស បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ និង​កោតសរសើរ​ចំពោះ​ឆន្ទៈ​របស់​បវរកញ្ញា​រូប​នេះ​ផង​ដែរ។

បវរកញ្ញា​វ័យក្មេង ល្អហួស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា “​ថ្ងៃ​ខាងមុខ នឹង​មាន​ឈ្មោះ​កូនស្រី​កម្ពុជា​ឈរ​លើ​វិស័យ K-POP IDOL លំដាប់​អន្តរជាតិ ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់​ពី​កម្ពុជា​”។ តាមរយៈ​ការ​បង្ហើប​នេះ​ដែរ ក៏​មាន​មហាជន និង​អ្នកគាំទ្រ​មួយ​ចំនួន​ធំ លើក​ទឹកចិត្ត និង​សម្តែង​ការ​គាំទ្រ​ផង​ដែរ។

ម្ចាស់​មកុដ​បវរកញ្ញា​យុវតី​កម្ពុជា​ឆ្នាំ ២០២៣ ជូរី ល្អហួស ដែល​ដណ្តើម​បាន​មកុដ Miss Preteen Junior Idol World 2024 បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ទស្សនិកជន​កត់សម្គាល់​ឃើញ​ថា នាង​ពិត​ជា​មាន​ភាព​លេចធ្លោ​ខ្លាំង​ទាំង​រូប​សម្ផស្ស និង​ទីផ្សារ​សិល្បៈ។

ជូរី ល្អហួស កាលពី​កន្លងទៅ ពោល​អំឡុង​នាង​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ យុវតី​រូប​នេះ ក៏បាន​នាំ​យក​នូវ​របាំ​អប្សរា​របស់​ដូនតា​ខ្មែរ ដើម្បី​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ឲ្យ​ពិភពលោក​កាន់តែ​បាន​ស្គាល់​ច្បាស់​ថែមទៀត​ផង​ដែរ។ សកម្មភាព​នេះ ត្រូវ​បាន​មហាជន​មួយ​ចំនួន​ធំ សម្តែង​ការ​គាំទ្រ និង​សរសើរ​គ្រប់ៗ គ្នា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម