ជីវិតកម្សាន្ដ
ភាពយន្តខ្មែររឿង Black Light ទទួលបានពានរង្វាន់ធំ «មហោស្រពភាពយន្តខ្លីចតុមុខ» ជំនាន់ទី ១៣
ទីបំផុតភាពយន្តខ្មែររឿង«Black Light» ទទួលបានពានរង្វាន់ធំ«មហោស្រពភាពយន្តខ្លីចតុមុខ» ជំនាន់ទី ១៣ ក្រោយនៅឆ្នាំ ២០២៤ នេះ មហោស្រពភាពយន្តខ្លីចតុមុខ បានរៀបចំកម្មវិធីបិទមហោស្រពរបស់ខ្លួន កាលពីថ្ងៃទី ២៨ ខែតុលា កន្លងទៅនេះ។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហឹម សុទិត្យា រដ្ឋលេខាធិការរបស់ក្រសួងព័ត៌មាន នៅរោងភាពយន្តលេជនអូឡាំព្យា ដោយមានការចូលរួមពីសំណាក់គណៈមេប្រយោគ និងតារាសម្តែងជាច្រើនរូបផងដែរ។
មហោស្រពឆ្នាំនេះ បានធ្វើការប្រគល់នូវរង្វាន់ជាសាច់ប្រាក់ និងលិខិតសរសើរទៅតាមប្រភេទ នៃចំណាត់ថ្នាក់ជាច្រើនរួមមាន ៖ ១.ភាពយន្តខ្លីកម្ពុជាល្អបំផុតបានទៅលើរឿង «Blac k Light» ដឹកនាំរឿងដោយ ឈាន ពិសេន ទទួលបានទឹកប្រាក់ ៤ លានរៀល និងពាន ១។ ២.ភាពយន្តខ្លីកម្ពុជាល្អបំផុតឆ្នើមបន្ទាប់បានទៅលើរឿង«នាគមាស» ដឹកនាំរឿងដោយ ឈិត បូរិន ទទួលបានទឹកប្រាក់ ២ លានរៀល និងពាន ១។ ៣.រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុកបានទៅលើរឿង «Black Light» ដឹកនាំរឿងដោយ ឈាន ពិសេន ទទួលបានប័ណ្ណសរសើរ។ ៤.ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងស្រុកបានទៅលើរឿង «Help» ដឹកនាំរឿងដោយ ផុន សុផាន់ណារិទ្ធ (ហៅ Tobii) ទទួលបានប័ណ្ណសរសើរ។ ៥.ភាពយន្តខ្លីអន្តរជាតិល្អបំផុតបានទៅលើរឿង «Dreams Like Paper Boats» ដឹកនាំរឿងដោយ Samuel Suffren (ប្រទេស ហៃទី) ទទួលបានទឹកប្រាក់ ១ លានរៀល និងពាន ១។

កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខបានបញ្ចប់ទៅដោយជោគជ័យក្រោមការចូលរួមពីបណ្តាសាធារណជនគ្រប់មជ្ឈដ្ឋានជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យ គឺការបញ្ចាំងនូវភាពយន្តខ្លីកម្ពុជា និងអន្តរជាតិជ័យលាភីទៅកាន់ភ្ញៀវកិត្តិយសផងដែរ។
សូមជម្រាបដែរថា «មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំនេះ ក៏បានទទួលរឿងពីសមិទ្ធិករនារីមួយចំនួន មិនថាក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងមេប្រយោគរបស់ទាំងខ្មែរទាំងបរទេស ក៏មានសមាសភាពនារីផងដែរ។ អ្វីដែលពិសេស ឆ្នាំនេះមានវីដេអូផលិតដោយ ឬអំពីកុមារ ភ្ជាប់ជាមួយការជជែកបែបអប់រំ និងកម្សាន្ត និងថ្នាក់ចែករំលែកស្តីពី«ការផ្សព្វផ្សាយខ្លឹមសារបែបពាណិជ្ជកម្ម» ដើម្បីផ្សារភ្ជាប់សមិទ្ធិករភាពយន្តខ្លីជាមួយការរកចំណូលពីក្រុមហ៊ុនផ្សេងៗ» នេះបើតាមការលើកឡើងរបស់លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រព និងជាស្ថាបនិករបស់ក្រុមភាពយន្តឈូករ័ត្ន។

លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា ស្នាដៃទាំងនោះមានទាំងមកពីខេត្តប៉ែកឦសាន និងរាជធានីភ្នំពេញ ដែលត្រូវបានផលិតបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរបស់មជ្ឈមណ្ឌលបុប្ផាណា និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ជាដើម។ ដូច្នេះលោកមានមោទនភាពបំផុតដែលមហោស្រពនេះបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានដល់មហាជ ន យើងក៏ដូចជាបណ្តុះបណ្តាលយុវសមិទ្ធិករជំនាន់ក្រោយៗទៀតតាមរយៈភាពយន្តឯកសារខ្លី ត្រូវនឹងគោលការណ៍របស់ក្រសួងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់