ជីវិតកម្សាន្ដ
ខ្មាស់គេមិនស្ទើ! តារា Kpop រូបនេះ ជ្រុះធ្មេញពីមាត់ នៅនឹងមុខកាមេរ៉ា
កាលពីថ្មីៗនេះ ក្រុម UNIS ដែលជាតារា Kpop នារី ជំនាន់ទី៥ បានធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសមាជិកម្នាក់ ស្រាប់តែជ្រុះធ្មេញកំឡុងពេលថតកម្មវិធី ញុំាអាហារ។ នៅក្នុងវីដេអូចុងក្រោយនៃ UNIBUS TOUR របស់ក្រុម សមាជិកគ្រប់គ្នា បានស្រស់ស្រូបអាហារជាមួយគ្នាយ៉ាងរីករាយ។
ពេលនោះ ស្រាប់តែ សមាជិកពៅគេ Seowon បានខ្ជាក់អ្វីម៉្យាងចេញពីមាត់របស់នាង ដែលនោះគឺជា ធ្មេញព្រៃ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ តារាស្រីរូបនេះ បានប្រាប់សមាជិករបស់នាងទាំងអៀនខ្មាស់ថា ធ្មេញរបស់នាងបានជ្រុះមកហើយ។
គួរបញ្ជាក់ដែរថា Seowon មានអាយុក្មេងជាងគេនៅក្នុងក្រុម ដោយនាងមានវ័យត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ហើយធ្មេញដែលជ្រុះមកនោះ គឺជាធ្មេញព្រៃ ឬធ្មេញពីកំណើត ដែលវានឹងត្រូវជ្រុះនៅពេលមនុស្សម្នាក់ៗ ឈានចូលដល់វ័យជំទង់ វាបញ្ជាក់ពីការវិវដ្ដនៃរាងកាយរបស់មនុស្ស។
ក្រោយពេលដែលអ្នកគាំទ្របានឃើញវីដេអូនោះហើយ ពួកគេនាំគ្នាចូលខមិនថា ពួកគេពិតជារំភើបណាស់ ដែលបានឃើញនូវការវិវដ្ដ លូតលាស់ របស់ Seowon។ ខណៈពេល ដែលតារាវ័យក្មេងជាច្រើន បានបង្ហាញខ្លួនជាលើកដំបូងរបស់ពីមុនមក យើងជឿថានាងប្រហែលជា តារាKpop ដំបូងហើយ ដែលបានបាត់បង់ ធ្មេញទឹកដោះ ក្នុងអំឡុងពេលថត៕
ប្រភព៖ Koreaboo
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច