Connect with us

ជីវិតកម្សាន្ដ

ហ្វេនរំភើបចិត្តខ្លាំង ក្រោយលេចឮថា Rihanna និង Billie គ្រោងសហការលើបទចម្រៀងថ្មី

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុន ក្នុងបទសម្ភាសន៍ជាមួយ Access Hollywood នៅពេលសួរអំពីការសហការគ្នាជាមួយសិល្បករផ្សេងទៀត Rihanna បានឆ្លើយតបថា ប្រសិនបើ Billie Eilish និងខ្ញុំធ្វើបទចម្រៀងរួមគ្នា វាពិតជាល្អណាស់ គាត់ពិតជាល្អណាស់សម្រាប់ការសហការគ្នា។

ការចែករំលែករបស់ Rihanna បានធ្វើឲ្យពិភពអនឡាញមានការរំភើបចិត្តជាខ្លាំងដោយគិតថា នេះអាចជាសញ្ញាពីតារាចម្រៀងស្រីអំពីការសហការជាមួយ Billie Eilish លើផលិតផលតន្ត្រីត្រឡប់មកវិញ។

ប៉ុន្មានឆ្នាំមកនេះ Billie Eilish គឺជាអ្នកចម្រៀង/អ្នកនិពន្ធបទចម្រៀងដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារតន្ត្រីពិភពលោក។ ទោះបីជានៅក្មេងក៏ដោយ Billie បានឈ្នះពានរង្វាន់តន្ត្រីដ៏មានកិត្យានុភាពជាច្រើនរួមទាំងពានរង្វាន់ GRAMMY ចំនួន៧ ហើយបានក្លាយជាតារាចម្រៀងស្រីតែមួយគត់ដែលកើតក្នុងសតវត្សទី២១ ដែលបានឈ្នះពានរង្វាន់ Oscar ពីរដង (២០២២ ដល់ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹងទេ Billie គឺជាសិល្បករប៉ុបដែលទទួលបានជោគជ័យបំផុតក្នុងជំនាន់របស់នាង។ ដូច្នេះការដែល Rihanna ចង់បង្កើតតន្ត្រីជាមួយនឹងទេពកោសល្យវ័យក្មេងរូបនេះ គឺមិនពិបាកពេកក្នុងការយល់ ហើយត្រូវបានទស្សនិកជនគាំទ្រនិងសាទរដល់អ្នកទាំងពីរឲ្យសហការគ្នាឆាប់ៗ។

យ៉ាងណា ការចែករំលែកនេះបានរីករាលដាលយ៉ាងលឿនដល់ Billie ។ នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់គាត់ ម្ចាស់បទចម្រៀង Bad guy បានចែករំលែកបទសម្ភាសន៍របស់ Rihanna ចាស់។ គួរឲ្យកត់សម្គាល់ Billie ក៏បានភ្ជាប់នូវ Status ផងដែរថា នាងសឹងមិនជឿថានេះជាការពិតទេ។

ទង្វើ​នេះ​បង្ហាញ​ថា​តារា​ចម្រៀង​ស្រី​មិន​អាច​ជឿ​ថា ​នាង​ជា​ឈ្មោះ​ដែល​ទាក់​ភ្នែក​ Rihanna ឡើយ។ ទំនាក់ទំនងដោយប្រយោលរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្ររំពឹងថា នឹងមានផលិតផលសហការគ្នារវាង Rihanna និង Billie Eilish នាពេលខាងមុខនេះ។

ចាប់តាំងពីអាល់ប៊ុម Anti hit shelves ក្នុងឆ្នាំ ២០១៦ Rihanna បានបាត់ខ្លួនពីទីផ្សារតន្ត្រី បើទោះបីជានាងទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យនេះក៏ដោយ។ Rihanna បានបង្កើតម៉ាកគ្រឿងសំអាងផ្ទាល់ខ្លួនរបស់នាង ហើយផ្តោតលើថាមពលស្ទើរតែទាំងអស់របស់នាងលើការអភិវឌ្ឍន៍។ យីហោសម្រស់របស់ Rihanna មានភាពល្បីល្បាញដូចអាជីពចម្រៀងរបស់នាង ដែលនាំមកនូវប្រាក់ចំណេញយ៉ាងច្រើន៕

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖រូបភាពដ៏រំជួលចិត្តដែល Celine មានជំងឺប្រចាំកាយតែសុខចិត្តមកគាំទ្រ Adele ដល់ឆាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម